វីង​ផ្តល់​នូវ​វិសាលភាព​ក្នុង​ការ​ទូទាត់​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ហាង​លក់ទំនិញ​ ​Circle​ ​K​

ភ្នំពេញ​ថ្ងៃទី​ ​៩​ ​ខែសីហា​ឆ្នាំ​ ​២០១៩​៖​ ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ធី​ ​អេច​ ​ស៊ី​ ​វី​ ​អេស​ ​ខូ​អិល​ធី​ឌី​,​ ​ដែល​នាំមក​នូវ​ផ្លា​កស​ញ្ញ​ ​Circle​ ​K​ ​ជា​ ​ម៉ាក​ហាងទំនិញ​រាយ​ ​ដែ​លត្រួវ​បាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​និង​ឈានមុខ​គេ​មួយ​ ​ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​វីង​ ​តាមរយៈ​បណ្តាញ​ហាង​ ​Circle​ ​K​ ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​និង​ប្រទេស​កម្ពុជា​។​

​តាមរយៈ​ ​ភាពជា​ដៃគូ​ជាមួយ​ ​Circle​ ​K​ ​នេះ​ ​វី​ង​បន្ត​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការ​រួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​និង​ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។​ ​ផ្លាក​សញ្ញា​ដ៏​រឹងមាំ​និង​ប្រកបដោយ​ទំនុកចិត្ត​ទាំងពីរ​ ​រួមគ្នា​ដើម្បី​បំពេញបន្ថែម​នូវ​ភាព​ខ្លាំង​និង​ជំ​នា​ញរៀងៗ​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​នូវ​ច្រកចេញ​ចូល​តែមួយ​ ​ក្នុង​ការទិញ​ទំនិញ​ ​និង​ ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ ​និង​ផ្តល់​ឱកាស​ដល់​សហគ្រិន​ទាំងឡាយ​ដើម្បី​ភាព​រីកចម្រើន​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​ដោយ​ទទួលស្គាល់​ពី​ភាព​ស៊ីសង្វាក់​គ្នា​រវាង​ផ្លាក​សញ្ញា​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ទាំងពីរ​ ​Circle​ ​K​ ​នឹង​ដើរតួ​ជា​ ​ភ្នាក់​ងារ​វី​ង​ដោយមាន​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​របស់​វីង​ ​នៅ​តាម​បណ្តា​ហាង​ ​Circle​ ​K​ ​ក្នុងរយៈពេល​ម្ភៃ​បួន​ម៉ោង​ ​និង​ជា​រៀងរាល់​ថ្លៃ​។​ ​ចាប់ផ្តើម​ពី​ក្នុង​រាជធានី​ភ្នំពេញ​,​ ​ហើយ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​នឹង​មាននៅ​តាម​បណ្តា​ខេ​ត្ត​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​,​ ​រាល់​បណ្តា​ហាង​ ​Circle​ ​K​ ​ទាំងអស់​នឹង​មាន​បម្រើសេវា​កម្ម​ហិរញ្ញវត្ថុ​របស់​វីង​។​
​វីង​ ​និង​ ​Circle​ ​K​ ​នឹង​បង្កើន​ការប្រើ​ប្រាស់​វិធី​ទូទាត់​តាម​បែប​ឌីជីថល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​ការទិញ​ទំនិញ​ ​Circle​ ​K​ ​មាន​ភាព​ងាយស្រួល​។​ ​អតិថិជន​អាច​គ្រប់គ្រង​រាល់​ការទិញ​ទំនិញ​ ​និង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​ ​តាមរយៈ​ភាព​ងាយស្រួល​និង​សុវត្ថិភាព​នៃ​ទូរស័ព្ទចល័ត​និង​គណ​នី​វីង​ ​និង​ភាព​ងាយស្រួល​នៃ​ប្រព័ន្ធ​ទូទាត់​តាម​ ​QR​ ​ដោយ​ ​WingPay​ ​នៅពេល​ដែល​ទទួលយក​បទពិសោធន៍​ទិញទំនិញ​លំដាប់​ពិភពលោក​។​ ​ក្នុងនាម​ជា​ដៃគូ​ ​វីង​ ​និង​ ​Circle​ ​K​ ​នឹង​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​ ​ហើយ​បម្រើ​ពួកគេ​កាន់តែ​ប្រសើរ​។​

​ក្នុង​មាន​ជា​អ្នកផ្គត់ផ្គង់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នក​មិនធ្លាប់​ប្រើប្រាស់​សេវ​កម្ម​ធនាគារ​ ​ធំជាង​គេ​នៅ​កម្ពុជា​ ​ការ​ទូទាត់​ចល័ត​ជា​លក្ខណៈ​ ​ecosystem​ ​របស់​វីង​ ​នឹង​ផ្តល់​លទ្ធភាព​ជាមួយនឹង​ឱកាស​ជាច្រើន​ទៅដល់​សហគ្រិន​ធុន​តូច​និង​មធ្យម​ទាំងឡាយ​ក្នុង​ការ​ផ្គត់ផ្គង់​ទៅ​ឲ្យ​ ​Circle​ ​K​។​ ​ជាមួយនឹង​ភាព​ងាយស្រួល​នៃ​ ​គណ​នី​វីង​ ​Circle​ ​K​ ​នឹងអាច​ទូទាត់​វិ​ក​យ​បត្រ​ទៅ​ឲ្យ​អ្នកផ្គត់ផ្គង់​របស់​ខ្លួន​ ​ហើយ​អ្នកផ្គត់ផ្គង់​ក៏​នឹងអាច​ទទួល​បានការ​ទូទាត់​ប្រា​ក់​ភ្លាម​ៗ​និង​មាន​សុវត្ថិភាព​សម្រាប់​សេវ​កម្ម​របស់​ពួកគេ​។​

​ថ្ងៃនេះ​គឺជា​ ​មោទនភាព​មួយ​សម្រាប់​វីង​។​ ​លោក​ ​Manu​ ​Rajan​ ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​វី​ង​បាន​មានប្រសាសន៍​ថា​“​ ​យើង​តែងតែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្តល់​សេវា​ទូទាត់ប្រាក់​តាម​ទូរស័ព្ទចល័ត​ល្អ​បំផុត​ពីព្រោះ​យើង​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ដែល​ប្រកបដោយ​ទំនុកចិត្ត​ដូចជា​ ​Circle​ ​K​”​ ​។​ ​លោក​ ​Rajan​ ​បាន​បន្ថែម​ទៀត​ថា​“​ ​នៅ​វីង​ ​ចក្ខុវិស័យ​របស់​យើង​គឺ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទចល័ត​ដែល​មាន​តំលៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។​ ​អាជីវកម្ម​របស់​យើង​ផ្តោត​លើ​ការ​នាំមក​នូវ​ការ​រួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​មិន​មាន​គណនី​ធនាគារ​ ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​ ​ហើយ​ផ្តល់​មធ្យោបាយ​សម្រាប់​ពួកគេ​ក្នុង​ការ​ធ្វើ​អន្តរកម្ម​និង​ចូលរួម​ពេញលេញ​នៅក្នុង​សេដ្ឋកិច្ច​។​ ​ភាពជា​ដៃគូ​របស់​យើង​អនុញ្ញាត​ឱ្យ​វី​ងនិង​ ​Circle​ ​K​ ​ក្លាយជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​បម្រើ​អតិថិជន​និង​បង្កើន​អាជីវកម្ម​របស់​ខ្លួន​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​នឹង​នៅតែ​រក្សា​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​។​

​លោក​កែវ​ ​ដេ​ននីស​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​នៃ​ ​Circle​ ​K​ ​បាន​មានប្រសាសន៍​ថា​“​ ​នៅក្នុង​ទីផ្សារ​ដែល​យើង​ធ្វើ​ប្រតិបត្តិ​ការ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​យើង​ដែល​យើង​ធ្វើការ​ជាមួយ​ដៃគូ​ ​ដែល​គួរ​ឱ្យ​ទុកចិត្ត​។​ ​នៅ​ទូទាំង​ពិភពលោក​ ​Circle​ ​K​ ​គឺជា​ផ្នែក​មួយ​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ផ្នែក​អាជីវកម្ម​របស់​យើង​ ​ហើយ​យើង​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ភាពជា​ដៃគូ​របស់​យើង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​យល់​បាន​ប៉ុណ្ណោះទេ​ប៉ុន្តែ​ថែមទាំង​ជួយ​យើង​លើកស្ទួយ​គុណ​តម្លៃ​របស់​យើង​ផង​ដែរ​។​ ​ដូច្នេះ​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​បង្កើន​វត្តមាន​របស់​យើង​នៅ​កម្ពុជា​ជាមួយ​ដៃគូ​ដូច​ជា​វីង​។​ ​ក្រុមហ៊ុន​របស់​យើង​ចែករំលែក​គោលដៅ​រួម​មួយ​ដើម្បី​បម្រើ​អតិថិជន​ជាមួយ​ផលិតផល​និង​ការ​ផ្តល់​ជូន​ដ៏​ល្អ​បំផុត​និង​ចូលរួម​ចំណែក​របស់​យើង​ដើម្បី​ពង្រីក​ឱកាស​សេដ្ឋកិច្ច​ដល់​អ្នក​ដែល​មិន​មាន​។​ ​លោក​កែវ​ ​ដេ​ននីស​ ​បាន​បន្ត​ថា​ ​”​យើង​មាន​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​ ​ហើយ​ជាមួយ​វី​ងយើ​ងនឹង​ផ្តល់​ភាព​ងាយស្រួល​ដើម្បី​ទទួល​បាន​ផលិតផល​របស់​យើង​និង​ផ្តល់​មធ្យោបាយ​មួយផ្សេងទៀត​ដើម្បី​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​”​ ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​ទៅកាន់​៖​
​ធនាគារ​ឯកទេស​ ​វីង​
​Email​:​ ​marketing​@​wingmoney.com​

​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​គឺជា​អ្នក​ផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩​ ​ធនាគារ​ឯក​ទេ​សវីង​ ​ផ្តល់​ជូន​នូវ​ការ​រួម​បញ្ជូល​ហិរញ្ញវត្ថុ​ ​ទៅកាន់​អ្នក​មិន​មាន​គណនី​ធនាគារ​ ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​ ​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ ​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ដូចជា​ ​ផ្ទេរ​ប្រាក់​និង​ទទួល​ប្រាក់​នៅក្នុង​ស្រុក​ ​បង់​វិក្កយបត្រ​ ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ ​ទិញទំនិញ​តាម​អន​ឡាញ​ ​និង​ទូទាត់​ដោយ​ស្កេន​ ​QRកូដ​ ​ព្រមទាំង​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ពី​ជាង​ ​២០០ប្រទេស​ទូទាំង​ពិភពលោក​។​

​អំ​ពី​វីង​
​ធនាគារ​ឯក​ទេ​សវីង​ ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ ​និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាមួយ​សេវា​គ្របដណ្ដប់១០០​%​ ​តាមរយៈ​បណ្ដាញ​ភ្នាក់​ងារ​វីង​ជាង​ ​៦០០០កន្លែងនៅ​ទូទាំង​ប្រទេស​។​ ​វីង​ ​បាន​ចងសម្ព័ន្ធ​ភាពជា​មួយ​ ​អាជីវករ​ជាង​ ​២៥០០០​ ​កន្លែង​ ​និង​ក្រុមហ៊ុន​អន្តរជាតិ​រួមមាន​ ​Mastercard​ ​Western​ ​Union​ ​MoneyGram​ ​និង​ក្រុមហ៊ុន​ ​WorldRemit​។​ ​លើស​ពីនេះ​ទៀត​ ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ក៏ដូចជា​ក្រុម​ហ៊ុន​ធំៗ​ ​អាច​ប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្សរ៍​ ​និង​ទូទាត់ប្រាក់​របស់​វីង​ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​នៃ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់​។​

​អំពី​ ​Circle​ ​K​
​Circle​ ​K​ ​ជា​បណ្តាញ​ហាង​លក់ទំនិញ​រាយ​ពហុ​សាខា​របស់​អាមេរិក​ ​ដែល​ដំណើរការ​ដោយក្រុម​ហ៊ុន​ ​ធី​ ​អេច​ ​ស៊ី​ ​វី​ ​អេស​ ​ខូ​អិល​ធី​ឌី​។​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​១៩៥១​ ​Circle​ ​K​ ​សព្វថ្ងៃ​មាននៅ​សហរដ្ឋអាមេរិក​កាណាដា​ ​ម៉ិចស៊ិកូ​ ​ហុងកុង​ ​ចិន​ ​ម៉ាកាវ​ ​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​UAE​ ​អេហ្ស៊ីប​ ​និង​បណ្តាញ​ជាច្រើន​ទៀត​ដែល​សរុប​ប្រមាណ​ជា​ ​១៦​ ​០០០​ ​ហាង​នៅ​ទូទាំង​ពិភពលោក​។​ ​នៅ​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​ ​ធី​ ​អេច​ ​ស៊ី​ ​វី​ ​អេស​ ​គ្រោង​នឹង​បើកហាង​ ​Circle​ ​K​ ​ចំនួន​ ​៣០០ហាង​ទៀត​ ​នៅ​ទូទាំង​ប្រទេស​ដោយ​ផ្តោត​លើ​ទស្សនវិស័យ​លក់រាយ​របស់​ប្រទេស​នៅ​ឆ្នាំ​ ​២០២៦​ ​។​

​ក្នុងនាម​ជា​ហាង​លក់ទំនិញ​រាយ​មួយ​កន្លែង​ ​Circle​ ​K​ ​គឺជា​កន្លែង​ដែល​អតិថិជន​អាច​រក​ទិញ​អាហារ​បា​នភ្លាមៗ​ ​ទិញ​ភេសជ្ជៈ​ ​ដកប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹម​ ​បង់​វិ​យ​បត្រ​ ​បញ្ចូល​ទឹក​ប្រាក​ទូរស័ព្ទ​ ​ផ្ទេរ​ប្រាក់​ ​ផ្ញើ​ទំនិញ​របស់​អ្នក​ទៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​ ​ដែល​នៅ​មិន​ឆ្ងាយ​ពី​អ្នក​ ​គ្រប់ពេលវេលា​ក្នុង​មួយថ្ងៃ​ ​និង​ជា​រៀងរាល់ថ្ងៃ​ ​(​២៤​/​៧​)​ ​ទាំងអស់​គឺ​ស្ថិតនៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ប្រកបដោយ​ផាសុកភាព​និង​ប្រើប្រាស់​ ​Wifiដោយ​ឥតគិតថ្លៃ​។​ ​អ្វី​ៗ​គឺ​ដើម្បី​អំពី​ភាព​ងាយស្រួល​។​



Advertisement