ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង​ ​គឺជា​រឿង​ល្អ​ ​ដែល​ម្ចាស់​អាជីវកម្ម​គួរ​ធ្វើ​

August 15, 2019​ ម៉ោង 11:48 am

បច្ចុប្បន្ន​ ​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង​ដើម្បី​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​លែង​ជា​រឿង​ពិបាក​ទៀតហើយ​ ​នៅពេល​ដែល​អាជីវករ​ ​ឬ​អ្នករក​ស៊ី​ទាំងឡាយ​បាន​ទទួល​នូវ​ការ​ប្រឹក្សា​ ​និង​ការណែនាំ​អំពី​រឿង​នេះ​យ៉ាង​ច្បាស់លាស់​ ​ព្រមទាំង​ការ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ​ដើម្បី​កុំឱ្យ​មាន​បញ្ហា​ប្រឈម​នឹង​ការ​ផាកពិន័យ​នៅពេល​ក្រោយ​។​

​ខាងក្រោម​នេះ​ ​គឺ​ការ​ផ្ដល់​ប្រឹ​ក្សា​ខ្លះ​ៗ​អំពី​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង​ ​និង​ការ​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ​ដោយ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្​រ​ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ទទួល​ប្រឹក្សា​ ​និង​ជា​ម្ចាស់​រោងចក្រ​ទទួល​ផលិត​ផលិតផល​កែសម្ផស្ស​គ្រប់​ប្រភេទ​នៅ​ប្រទេស​ថៃ​ ​និង​ប្រទេស​កម្ពុជា​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Manufacturing​ ​Beauty​ ​Group​ ​Co​.​,​LTD​ ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​ ​សុ​ភ័ក្ត្រ​ ​បាន​មានប្រសាសន៍​ ​ប្រាប់​ឱ្យ​ដឹង​ថា​ ​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ផ្ទាល់ខ្លួន​(​Brand​)​ ​គឺជា​រឿង​ល្អ​ ​ដែល​ម្ចាស់​អាជីវកម្ម​គួរតែ​ធ្វើ​។​ ​ប៉ុន្តែ​ ​ត្រូវតែ​ប្រាកដ​ថា​ ​ដំណើរការ​នៃ​ការបង្កើត​ម៉ាក​សញ្ញា​ទាំងអស់​នោះ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​ច្បាប់កំណត់​។​ ​លោក​ឧកញ៉ា​ ​បាន​បន្ត​ទៀត​ថា​ ​“​ការបង្កើត​ម៉ាក​សញ្ញា​ ​ឬ​ប្រ៊េ​នដ៍​ទៅលើ​ផលិតផល​គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ការចាប់អារម្មណ៍​ ​និង​ងាយ​ធ្វើ​ឱ្យ​គេ​ឆាប់​ស្គាល់​ផលិតផល​របស់​យើង​នៅ​លើ​ទីផ្សារ​”​។​

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​នៅក្នុង​ប្រទេស​កម្ពុជា​ ​គឺ​មានការ​កំណត់​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួងមហាផ្ទៃ​ទៅលើ​ការបង្កើត​ម៉ាក​សញ្ញា​ ​ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​អាស្រ័យ​នៅ​ប្រទេសជិតខាង​ដើម្បី​ផលិត​ ​ជាពិសេស​ប្រទេស​ ​ថៃ​ ​ដោយសារតែ​នៅ​កម្ពុជា​មិនសូវ​មាន​រោងចក្រ​ជំនាញ​”​។​

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​ការ​ស្នើសុំ​ឯកសារ​ច្បាប់​ស្ដីពី​ការបង្កើត​ម៉ាក​សញ្ញា​ពី​ក្រសួង​នៅក្នុង​ប្រទេស​កម្ពុជា​ ​គឺជា​ ​នីតិវិធី​មួយ​ ​ប៉ុន្តែ​ក៏​ត្រូវ​ស្នើសុំ​សិទ្ធិ​ផលិត​ ​និង​ការ​ត្រួតពិនិត្យ​គុណភាព​ផលិតផល​ពី​ស្ថាប័ន​ជំនាញ​នៅក្នុង​ប្រទេស​ថៃ​ផង​ដែរ​។​បន្ថែម​ពីនេះ​ ​ក្រោយពេល​ផលិត​ចេញ​ជា​ផលិតផល​ស្រប​ទៅតាម​ម៉ាក​សញ្ញា​ហើយ​ ​នៅ​មានការ​អនុវត្ត​តាម​នីតិវិធី​មួយចំនួន​ទៀត​ ​ដើម្បី​ធ្វើការ​នាំចូល​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ចែកចាយ​ទៅលើ​ទីផ្សារ​”​។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​នេះ​ផង​ដែរ​ ​បច្ចុប្បន្ន​កំពុងតែ​មាន​សកម្មភាព​ផុសផុល​ជាច្រើន​ពីសំណាក់​ ​ម្ចាស់​អាជីវកម្ម​ដែល​ក្នុង​នោះ​ ​ភាគច្រើន​ត្រូវ​បាន​ដាក់​លក់​នៅ​តាម​បណ្តាញ​ ​Online​ ​ហើយក៏​មាន​អ្នកខ្លះ​មិនបាន​ ​អនុវត្ត​ទៅតាម​ការកំណត់​របស់ក្រ​សួង​ផង​ដែរ​។​



​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​ដែល​ម្ចាស់​ក្រុមហ៊ុន​ទទួល​ប្រឹក្សា​ ​និង​បង្កើត​ម៉ាក​សញ្ញា​ផលិតផល​ ​បាន​មានប្រសាសន៍​ថា​ ​“​នៅក្នុង​ករណី​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់​របស់ក្រ​សួង​ ​គឺ​មានន័យថា​ ​ខុសច្បាប់​ ​និង​ត្រូវ​ប្រឈម​លើ​ការ​ផាកពិន័យ​ ​ឬ​ទទួល​ទោស​ផ្សេង​ៗ​ទៀត​អាស្រ័យ​ទៅតាម​ការកំណត់​របស់​ច្បាប់​”​។​

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​“​ករណី​អនុវត្ត​ផ្ទុយពី​ច្បាប់​ ​ឬ​បង្កើត​ម៉ាក​សញ្ញា​ដោយ​មិន​មាន​សុំ​ការអនុញ្ញាត​ ​គឺជា​ការ​ធ្វើ​ ​ជំនួញ​ ​ឬ​ ​ធ្វើអាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន​ ​វា​ងាយស្រួល​ចំណេញ​មែន​ ​ប៉ុន្តែ​ក៏​ងាយស្រួល​ខាតបង់​ផង​ដែរ​ ​ជាក់ស្ដែង​ ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ធ្លាប់​មានការ​ចុះ​បិទ​ទីតាំង​ក្រុមហ៊ុន​មួយចំនួន​រួចមក​ហើយ​ ​ដោយសារតែ​ក្រុមហ៊ុន​ទាំងនោះ​លួច​ ​បង្កើត​ម៉ាក​សញ្ញា​ខុសច្បាប់​ ​ឬ​បន្លំ​ម៉ាក​សញ្ញា​របស់​គេ​”​។​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​“​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ស្របច្បាប់​ ​មិន​តម្រូវ​ឱ្យ​ចំណាយពេល​ ​ឬ​ថវិកា​ច្រើន​ ​លើសលប់​នោះ​ទេ​ ​ហើយ​ម្យ៉ាងទៀត​ក្នុងករណី​ដែល​ម្ចាស់​អាជីវកម្ម​មិន​ជ្រាប​ពី​នីតិវិធី​ច្បាប់​ ​គឺ​ត្រូវ​ពឹង​អ្នកជំនាញ​ដែល​ជា​ក្រុមហ៊ុន​ ​ប្រឹក្សា​ស្របច្បាប់​ជា​ជំនួយ​”​។​ ​លោក​ឧកញ៉ា​បាន​បន្ថែម​ថា​ ​“​ម្ចាស់​អាជីវកម្ម​ក៏អាច​ទទួល​បានការ​ជួយ​រៀបចំផែនការ​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​ការគ្រប់គ្រង​ធនធានមនុស្ស​ ​ក៏ដូចជា​យុទ្ធសាស្ត្រ​ក្នុង​កា​រប​ញ្ជ្រៀ​ត​ ​ផលិតផល​ចូល​ទៅ​ក្នុង​ទីផ្សារ​ផង​ដែរ​។​

​លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់​ថា​ ​“​បើ​ចង់​ធ្វើជំនួញ​ដោយ​ភាព​ជោគជ័យ​ ​និង​យូរអង្វែង​ត្រូវ​ធ្វើតាម​គោលការណ៍​ដែល​ច្បាប់​បាន​កំណត់​ ​ជាពិសេស​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ច្បាស់លាស់​ ​ចៀសវាង​ការ​ធ្វើអាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន​ ​ដែល​ងាយ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ ​ខាតបង់​ទាំង​ទ្រព្យសម្បត្តិ​ ​និង​ខូច​ទាំង​កេរ្តិ៍ឈ្មោះ​”​៕​