ដាំ​កូនឈើ​ ​ដើម្បីអនាគត​ជំនាន់​ក្រោយ​របស់​យើង​

​រាជធានី​ភ្នំពេញ​៖​ ​បម្រែបម្រួល​អាកាសធាតុ​ ​គឺជា​បញ្ហា​ប្រឈម​មួយ​ ​ដែល​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​សាកលលោក​ទាំងមូល​ ​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ជា​ការពិត​ណាស់​ ​ព្រៃឈើ​ ​គឺជា​ចលករ​ទប់ស្កាត់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ ​និង​ថែរក្សា​ភពផែន​ដី​បាន​យ៉ាង​ល្អ​ប្រសើរ​ ​ព្រមទាំង​ផ្តល់​នូវ​ភាព​ស្រស់បំព្រង​ ​ដល់​ជីវិត​ក្នុង​លោក​យើង​ទាំងអស់​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ ​ទើប​ធនាគារ​ ​ស៊ី​អាយ​អិម​ប៊ី​ ​ភី​អិ​ល​ស៊ី​ ​(​ធនាគារ​ ​CIMB​)​ ​បានសម្រេច​រួមចំណែក​ ​ដល់​កម្មវិធី​ដាំ​កូនឈើ​ ​នៅ​វិទ្យាល័យ​ ​ឧដុង្គ​ ​ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ ​រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ​ ​និង​បុគ្គលិក​ធនាគារ​ទាំងមូល​ ​កាលពី​ថ្ងៃទី២០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​។​

​កម្មវិធី​នៃ​ការទទួលខុសត្រូវ​ ​ចំពោះ​សង្គម​ ​របស់​ធនាគារ​ ​CIMB​ ​លើក​នេះ​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ ​ក្រោម​ប្រធានបទ​ ​«​ដាំ​កូនឈើ​ ​ដើម្បីអនាគត​ជំនាន់​ក្រោយ​របស់​យើង​។​ ​លើស​ពី​ការ​ដាំ​ដើមឈើ​ជាង​ ​២០០ដើម​ ​ធនាគារ​ ​CIMB​ ​ក៏បាន​រៀបចំ​ការ​លែង​កូន​ត្រី​ជាង​ ​៣០០ក្បាល​ ​ទៅ​ក្នុង​ស្រះ​របស់​វិទ្យាល័យ​ ​ឧដុង្គ​ ​ក៏ដូចជា​បរិច្ចាគ​សម្ភារៈ​កសិកម្ម​ ​សម្រាប់​ថែ​ទាំង​កូនឈើ​ ​និង​ប្រើ​ប្រាស់​ផ្សេង​ៗ​ ​រួមមាន​ម៉ាស៊ីនបូម​ទឹក​ ​និង​ម៉ាស៊ីន​កាត់​ស្មៅ​ជាដើម​។​



​ថ្លែង​ក្នុង​ឱកាស​ដាំ​កូនឈើ​នេះ​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ​CIMB​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​កម្មវិធី​នៃ​ការទទួលខុសត្រូវ​ ​ចំពោះ​សង្គម​ ​របស់​ធនាគារ​ ​CIMB​ ​រួមមាន​សកម្មភាព​ចូលរួម​ចំណែក​ការ​កសាង​ជាមួយ​មូលដ្ឋាន​ ​នូវ​វិស័យ​នានា​ ​ដូចជា​ការសិក្សា​អប់រំ​ ​សុខុមាលភាព​ ​សង្គមកិច្ច​ ​និង​បរិស្ថាន​។​ ​ហើយ​ថ្ងៃនេះ​ ​ធនាគារ​យើងខ្ញុំ​ចូលរួម​ការងារ​បរិស្ថាន​ ​ដោយ​ការ​ដាំ​កូនឈើ​។​ ​យើងខ្ញុំ​ជ្រើស​យក​វិទ្យាល័យ​ ​ឧដុង្គ​ ​សម្រាប់​សកម្មភាព​ដាំ​កូនឈើ​នេះ​ ​ដោយ​យើង​ចង់បាន​កូនឈើ​ទាំងនេះ​ ​នឹង​បានការ​បីបាច់​ថែរក្សា​ ​ពី​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស​ទាំងឡាយ​ ​ដើម្បី​ធានា​ឲ្យ​ដើមឈើ​ទាំងនេះ​នឹង​គង់វង្ស​ស្ថិតស្ថេរ​ចេរកាល​»​។​

​ជាផ្នែក​មួយ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ដែល​មាន​វត្តមាន​នៅ​ទូទាំង​តំបន់​អាស៊ាន​ ​ធនាគារ​ ​CIMB​ ​ដែល​ត្រូវ​បាន​ដឹកនាំ​ ​និង​បម្រើការ​ងារ​ ​ដោយ​ជនជាតិ​ខ្មែរ​ ​១០០​%​ ​តែងតែ​រួមចំណែក​ ​ដល់​ការ​អភិវឌ្ឍ​ ​ក្នុង​ប្រទេស​កម្ពុជា​។​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​បាន​បន្ថែម​ទៀត​ថា​ ​ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ចំពោះ​ការ​ជួយ​ត្រឡប់​ ​ទៅកាន់​សហគមន៍​ ​ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​ ​ធនាគារ​មាន​គោលដៅ​បរិច្ចាគ​ទឹកប្រាក់​ ​១​%​ ​នៃ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ​សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​ ​ជា​រៀងរាល់​ឆ្នាំ​។​ ​ដើម្បី​សម្រេច​នូវ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​យើង​នេះ​ ​ធនាគារ​នឹង​បន្ត​សហការ​ជាមួយ​វិទ្យាល័យ​ ​ឧដុង្គ​ ​ក្នុង​ការពិនិត្យ​ទៅលើ​ការ​ថែរក្សា​ ​និង​ប្រើប្រាស់​ជំនួយ​ឧបត្ថម្ភ​របស់​យើង​ ​ហើយ​ធនាគារ​នឹង​បន្ត​ឧបត្ថម្ភ​បន្ថែម​ទៀត​ ​នា​ពេល​អនាគត​ ​ទៅលើ​ភាព​ចាំ​បាច់​ផ្សេង​ៗ​របស់​សាលា​។​ ​

​ស្ថិត​ក្នុងទឹក​មុខរីក​រាយ​ស្រស់ស្រាយ​ ​លោ​ក​ឡៃ​ ​គួង​ ​នាយក​វិទ្យាល័យ​ ​ឧដុង្គ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​សកម្ម​ភា​ពស​ប្បុ​រ​ធម៌​របស់​ធនាគារ​ ​CIMB​ ​នា​ពេលនេះ​ ​ពិតជា​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សាលា​មួយ​កម្រិត​ទៀត​។​ ​ដោយសារ​សាលា​របស់ខ្ញុំ​ ​ផ្តោត​លើ​ការ​ថែរក្សា​បរិស្ថាន​ ​ដូច្នេះ​សកម្មភាព​ដាំ​កូនឈើ​របស់​ធនាគារ​ ​CIMB​ ​បាន​ជួយ​ឲ្យ​សាលា​របស់​យើង​ ​កាន់តែ​មាន​ភាព​ស្រស់បំព្រង​បន្ថែម​ទៀត​ ​និង​ជ​ម្រុ​ញ​ឲ្យ​សិស្សានុសិស្ស​របស់​យើង​ ​បាន​ស្គាល់​ ​និង​យល់ដឹង​ ​ពីដើម​ឈើ​ប្រណីត​ ​ដែល​បាន​ដាំ​នា​ថ្ងៃនេះ​។​ ​ហើយ​ការ​បរិច្ចាគ​សម្ភារៈ​កសិកម្ម​ទៀតសោត​ ​ក៏បាន​ផ្តល់​នូវ​មធ្យោបាយ​កាន់តែ​ប្រសើរ​ ​ឲ្យ​ពួក​យើង​អាច​ប្រើប្រាស់​ ​ដែល​ជា​ប្រយោជន៍​ ​នៅក្នុង​វិទ្យាល័យ​ ​ឧដុង្គ​ទាំងមូល​។​ ​តាងនាម​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ ​និង​សិស្សា​នុស្សិ​សទាំ​ង​អស់​ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ ​ដល់​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​របស់​ធនាគារ​ ​CIMB​ ​ដែល​បាន​ដំណើរ​មក​ដោយ​ផ្ទាល់​ ​និង​ឧបត្ថម្ភ​ ​ដល់​សាលា​យើងខ្ញុំ​»​។​



​លោក​ ​ហ៊ូ​ ​នី​រ៉េ​ម៉ូ​ ​ជា​បុគ្គលិក​របស់​ធនាគារ​ ​CIMB​ ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផ្ទាល់​ ​បាន​បង្ហាញ​ពី​មតិយោបល់​របស់​ខ្លួន​ថា​៖​ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​សប្បាយចិត្ត​ ​ដែល​បាន​ជួយ​ដល់​បរិស្ថាន​ ​នា​ថ្ងៃមុខ​។​ ​យើង​តែងតែ​គិតថា​ ​២០ឆ្នាំមុន​ ​យើង​ដាំ​ដើមឈើ​ ​ទើប​ថ្ងៃនេះ​បានផល​ ​ប៉ុន្តែ​មិនទាន់​យឺត​ពេល​ទេ​ ​យើង​អាច​ដាំ​ថ្ងៃនេះ​ ​ដើម្បី​បានផល​ទៅ​ថ្ងៃក្រោយ​ ​ដែល​ជួយ​ដល់​បរិស្ថាន​ ​បង្កើន​ភាព​បៃតង​ ​ទាំង​ក្នុង​ការរស់នៅ​ ​និង​ក្នុង​សាលារៀន​ ​ហើយ​ផ្តល់​សុខភាព​ ​និង​សោភណភាព​ ​ដល់​សិស្សសាលា​ ​និង​ក្មេង​ជំនាន់​ក្រោយ​។​ ​ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា​ ​ដាំ​កូនឈើ​ឲ្យបាន​ច្រើន​ ​មិនថា​ថ្ងៃនេះ​ ​ឬ​ថ្ងៃស្អែក​ ​ច្រើន​ ​ឬក៏​តិច​ឡើយ​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ធនាគារ​ ​CIMB​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ចុងឆ្នាំ២០១០​ ​ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន១៣​ ​តាម​បណ្តា​រាជធានី​ ​និង​ខេត្ត​សំ​ខាន់​ៗ​ ​នៅក្នុង​ប្រទេស​។​ ​ក្នុងរយៈពេល​ជិត១០ឆ្នាំ​កន្លងមក​នេះ​ ​ធនាគារ​ ​CIMB​ ​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាច្រើន​ ​ដែល​រួមមាន​វិស័យ​សំ​ខាន់​ៗ​ ​ដូចជា​វិស័យ​អប់រំ​ ​ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​សាលា​ដាច់​ស្រ​យ៉ា​លនា​នា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សិក្សា​នៅ​ក្រៅប្រទេស​ ​|​ ​វិស័យ​សុខាភិបាល​ ​ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម​ ​និង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​និង​មន្ទីរពេទ្យ​បង្អែក​បាទី​ជាដើម​ ​|​ ​វិស័យ​សង្គមកិច្ច​ ​ដោយ​ធនាគារ​បាន​ឧបត្ថម្ភ​ដល់​កាកបាទក្រហម​ ​និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នានា​ ​ព្រមទាំង​ផ្នែក​បរិស្ថាន​ ​ដោយ​ធនាគារ​បាន​ចូលរួម​ដាំ​កូនឈើ​ ​នៅ​វិទ្យាល័យ​ ​ឧដុង្គ​ជាដើម​។​

Advertisement