កម្មវិធី​សម្ពោធ​គម្រោង​ដើម​ម៉ៃសាក់​ក្រោម​កិច្ចសហការ​របស់​ក្រុមហ៊ុន​ ​CPL​ ​ខេម​បូ​ឌា​ ​ជាមួយ​ក្រុម​វិនិយោគ​ពី​ប្រទេស​អ៊ីស្រាអែល​

​កាលពី​ព្រឹក​ថ្ងៃ​ ​ចន្ទ័​ ​ទី19​ ​សីហា​ ​ឆ្នាំ​ ​2019​ ​ក្រោម​អតិ​បតី​ភាព​ ​លោក​ ​សុខ​ ​ភា​ ​អភិបាលខេត្ត​រង​ខេត្ត​កំពង់ស្ពឺ​ ​និង​មានការ​ចូលរួម​សហការ​ ​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​ក្នុង​ការប្រតិបត្តិ​ការអនុវត្ត​គម្រោង​ដាំ​ដើម​ ​ម៉ៃសាក់​ ​នៅ​លើ​ផ្ទៃដី​ ​350ហិច​តា​ ​របស់​ក្រុមហ៊ុន​ ​TEAK​ ​FARM​ ​CAMBODIA​ ​ដោយ​ប្រើ​ដើមទុន​ ​08​-​09លាន​ដុល្លារ​ ​ក្រោម​ការសម្រប​សម្រួល​របស់​ក្រុមហ៊ុន​ ​CPL​។​ ​

ឯកឧត្តម​ ​ស្រ៊ុ​ន​ ​ដា​រិទ្ធិ​ ​រដ្ឋលេខាធិការ​ក្រសួង​ ​បរិស្ថាន​បាន​ថ្លែង​ថា​ ​នេះ​ជា​គម្រោង​ល្អ​មួយ​ ​សម្រាប់​សហគមន៍​តំបន់ការពារធម្មជាតិ​ ​ដោយ​ក្រសួង​មិន​ត្រឹមតែ​មិនបាច់​ចំណាយ​ ​ធនធាន​ក្នុង​ការថែទាំ​តំបន់​សហគមន៍​នោះ​ ​ថែមទាំង​អាច​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅ​ ​ក្នុង​សហគមន៍​នេះ​ទៀត​។​

​លោក​ ​ហ្គាយ​ ​យូ​ហ្គេវ​ ​អ្នកគ្រប់គ្រង​គម្រោង​ ​ដាំ​ដើម​ម៉ៃសាក់​នៃ​ក្រុមហ៊ុនTeak​ ​Farm​ ​បាន​អោយ​ដឹង​ថា​ ​ដោយសារតែ​កម្ពុជា​ ​ជា​ ​ប្រទេស​ដោយ​អំណោយផល​សម្រាប់​ដំ​ណាំ​កសិ​ក​ឧស្សាហកម្ម​ដូចជា​ជា​ម៉ៃសាក់​នេះ​ ​។​

​លោក​ ​ផុន​ ​ជា​ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​តា​សាល​បាន​សម្តែង​ ​នូវ​ក្តី​រីករាយ​ចំពោះ​ការ​វិនិយោគ​ដាំ​ដើម​ ​ម៉ៃសាក់​នេះ​ ​ដោយ​រំពឹង​ថា​នឹងអាច​កាត់​ ​បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​។

​ការ​ដាំ​ដើមឈើ​ម៉ៃសាក់​នេះ​ ​ក្រុមហ៊ុនTeak​ ​Farm​ ​មក​ពី​ប្រទេស​អ៊ីស្រាអែល​ ​បាន​ចុះ​កុងត្រា​ជាមួយ​ ​សហគមន៍​តំបន់ការពារធម្មជាតិ​តា​សាល​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ក្រសួងបរិស្ថាន​ដាក់ជា​តំបន់ការពារធម្មជាតិ​រយៈពេល15ឆ្នាំ​ ​។​ ​ប្រសិនបើ​ដាក់​ឱ្យ​លូតលាស់​តាម​ធ្ម​ជាតិ​ឈើ​ប្រភេទ​ឈើម៉ៃសាក់​នេះ​អាច​ប្រមូល​ផល​បាន​ក្នុងរយៈពេល​ ​22ឆ្នាំ​ ​តែ​ក្រុម​ ​ហ៊ុន​នេះ​នឹង​ប្រើ​បច្ចេក​ក​វិទ្យា​ចុងក្រោយ​ដោយ​មើល​ទាំ​យ៉ាង​ដិតដល់​ ​ហើយ​អាច​ប្រមូល​ផល​ក្នុងរយៈពេល6ឆ្នាំ​ប៉ុណ្ណោះ​៕​

Advertisement