ព្រឹត្តិការណ៍​ឧស្សាហកម្ម​ប្រចាំឆ្នាំ​ឈានមុខ​គេ​នៅ​កម្ពុជា CIMIF & CTG

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា (CIMIF) និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ​កម្ពុជា​អន្តរជាតិ (CTG) ឆ្នាំ2019 គ្រោង​នឹង​ដំណើរការ​នៅ​ថ្ងៃទី22 ដល់ 25 ខែ សីហា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។ ពិព័រណ៍​ទាំង 2នេះ នឹង​ប្រមូលផ្តុំ​អ្នក​តាំងពិព័រណ៍​ចំនួន 200នាក់ និង 280ស្ដង់ មកពី 15ប្រទេស និង​តំបន់ ដូចជា​ប្រទេស​កម្ពុជា ចិន សាធារណរដ្ឋ​ឆែក ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី តៃវ៉ាន់ ថៃ និង​វៀតណាម ដើម្បី​បង្ហាញ​នូវ​ផលិតផល​ច្នៃប្រឌិត​ថ្មី​ជាច្រើន​ដែលជា​ដំណោះស្រាយ​គ្រប់យ៉ាង​អាច​ប្រើប្រាស់​បាន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម។

ក្រោម​ការរៀបចំ​ដោយ​ក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd  ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ផ្នែក​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​ត្រូវបាន​សហការ​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សភាពាណិជ្ជកម្ម​កម្ពុជា (CCC) និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​ឧបត្ថម្ភ​ជា​ផ្លូវការ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម (TPD)។

ចូលរួម​ទស្សនាការ​តាំងពិព័រណ៍ CIMIF និង CTG លោកអ្នក​នឹង​អាច​រកឃើញ​នូវ​ម៉ាស៊ីន​ឧស្សាហកម្ម​ដែលមាន​គុណភាព​ជាច្រើន ស្វែងយល់​ពី​បច្ចេកទេស​អភិវឌ្ឍន៍​ឧស្សាហកម្ម​ចុងក្រោយ​បំផុត និង​សហការ​ជាមួយ​ដៃគូ​ឧស្សាហកម្មសំខាន់។ កម្មវិធី​ពិព័រណ៍2 រួមគ្នា​នេះ​ពិតជា​ផ្តល់នូវ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក​ក្នុងការ​ទទួលបាន​ខ្សែចង្វាក់​ផលិតកម្ម តម្លៃ​ពិភពលោក និង​ចាប់យក​ជាមួយ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា & ចំណេះដឹង៕

 

Advertisement