​ព្រឹត្តិ​ការណ៍​សម្ពោធ​ជា​ផ្លូវការ​ ​រថយន្ត​ ​Ford​ Ecosport​ ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ ​អ​អឹម​ខេ​ ​ខេម​បូ​ឌា​ ​RMA​ ​Cambodia​ ​ដែល​ជា​តំណាង​ ​នាំ​ ​ចូល​ ​និង​ ​ចែកចាយ​ ​ផ្ដាច់​ ​មុខ​ ​រថយន្ត​ ​ford​ ​នៅ​កម្ពុជា​ ​បាន​ប្រារព្ធ​ពិធី​ ​សម្ពោធ​ជា​ផ្លូវការ​ ​នៃ​រថយន្ត​ Ford​ Ecosport​ ​ស៊េរី​ថ្មី​ ​2020​ ​ដែល​មាន​ទី​តាំង​នៅ​ដឹព្រី​មៀសេ​ន​ធ័រ​សែនសុខ​ ​ផ្សារ​ទំនើប​ ​Aeon​ ​mall​ ​sen​ ​sok​ ​city​ ​(​Aeon2​)​នា​ល្ងាច​ថ្ងៃទី23ខែសីហា​ឆ្នាំ2019​។​

​ ​ពិធីសម្ពោធ​ជា​ផ្លូវការ​នេះ​មានការ​ចូលរួម​ពី​ ​មន្ត្រី​អ្នកមុខអ្នកការ​ ​ធុរជន​សំ​ខាន់​ៗ​ ​លោក​ឧកញ៉ា​ ​តំណាង​អ្នកលក់​ ​តំណាង​អ្នក​ចែកចាយ​ ​អតិថិជន​រថយន្ត​ ​ford​ ​និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​នាក់​រួម​ទាំង​អ្នកសារព័ត៌មាន​ជាច្រើន​ស្ថាប័ន​ចូលរួម​ផ្តិត​យក​រូបភាព​ដ៏​កម្រ​ ​និង​ល្អ​ប្រណិត​សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​។​

​ ​រថយន្ត​ ​Ford​ Ecosport​ ​2020​ ​បាន​ផ្ដល់​ជូន​ពិសោធន៍​ ​បើកបរ​ថ្មី​ ​ដែល​ប្រកបដោយ​ភាព​ ​រលូន​ ​និង​ ​ផាសុកភាព​បំផុត​ ​នៅ​លើ​ផ្លូវ​ ​។​នេះ​ដោយសារតែ​ ​ការ​ច្នៃប្រឌិត​ថ្មី​ ​របស់​វិស្វករ​ក្រុ​មហ៊ុ​ ​​Ford​  ​ដែល​អាច​កាត់បន្ថយ​ ​សំឡេង​រំខាន​ពី​ខាងក្រៅ​ ​ភាព​រំ​ញ័រ​ ​និង​ការ​រលាក់​នៅពេល​បើកបរ​។​

កាន់តែ​ពិសេស​ ​​Ford​ Ecosport ​ក៏​មានការ​កែសម្រួល​ ​ផ្នែក​សំ​ខាន់​ៗ​មួយចំនួន​ទៀត​ ​និង​បំពាក់​ ​ទៅ​ដោយ​ ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ជាច្រើន​ ​សម្រាប់​ជួយ​សម្រួល​ ​ដល់​ការ​បើកបរ​របស់​លោកអ្នក​ ​ក្នុង​នោះ​ដែរ​ ​បច្ចេកវិទ្យា​សំ​ខាន់​ៗ​ ​ដែល​ត្រូវ​បាន​បំពាក់​ ​នៅលើរថយន្ត​ ​​Ford​ Ecosport​ ​នោះ​ ​រួមមាន​ដូចជា​បច្ចេកវិទ្យា​ ​SYNC​ ​3​ ​និង​ ​អេក្រង់​ ​Touch​ ​Screen​ ​8​ ​អ៊ី​ង​ ​កាមេរ៉ា​ជំនួយ​ចូល​ចត​ ​នឹងអាច​ ​ហ្សូមZoomបាន​។​

​ចំណែក​ ​ផ្នែក​ខាងក្រៅ​ ​និង​ខាងក្នុង​រចនា​ថ្មី​ ​ស្រឡាង​ ​យ៉ាង​ស្រស់​ស្អាត​ ​ចង្កៀង​មុខ​ភ្លឺច្បាស់​ល្អ​ ​ជា​ ​មួយ​ ​និង​ភ្លើងLED​ ​បំភ្លឺ​ពេលថ្ងៃ​ ​និង​ ​ហ្វា​កូដ​អូតូ​ ​សេន​សឺរ8​ ​គ្រាប់​ ​ខាងមុខ​និង​ខាងក្រោយ​ជំនួយ​ចូល​ចត​។​ ​ប្រព័ន្ធ​ទប់​លំនឹង​ ​ពេល​ឡើង​ចំណោត​ ​ប្រព័ន្ធ​ប្រាំង​អេ​ប៊ី​អេសABS​ ​និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ ​ពេល​ ​បើកបរ​លើ​ផ្លូវ​កោង​ ​និង​រអិល​។​ការ​បញ្ឆេះ​រថយន្ត​ ​ដោយ​ពុំ​ចាំបាច់​ ​ប្រើ​សោរ​ ​ចង្កូត​បូម​អេ​ឡិច​ត្រូ​និច​ ​ធូរ​ ​ងាយស្រួល​បើកបរ​ ​ប្រអប់​ត្រជាក់​និង​កន្លែង​ ​ដាក់​អីវ៉ាន់​ ​25​ ​កន្លែង​ ​និង​មាន​ពោង​សុវត្ថិភាព​ចំនួន​ ​6​ ​។​

​​លោក​ ងន​ ​សាំង​ អគ្គនាយក​ក្រុមហ៊ុន​ ​RMA​ ​cambodia​ ​បាន​មានប្រសាសន៍​ថា​ក្រុមហ៊ុនRMAសម្រេចចិត្ត​ ​នាំចូល​រថយន្ត​ ​ប្រភេទSUV​ ​ខ្នាត​តូច​មួយ​នេះ​ ​មកកាន់​ទីផ្សារ​កម្ពុជា​ ​គឺ​ដើម្បី​ ​ឆ្លើយតប​ ​ទៅ​នឹង​ ​តម្រូវការ​ ​របស់​អតិថិជន​ ​ក៏ដូចជា​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា​ឱ្យ​ប្រើប្រាស់​រថយន្ត​ថ្មី​ផង​ដែរ​។​

​ ​លោក​បាន​បញ្ជាក់​ថា​ ​រថយន្ត​ ​Ford​ Ecosport ម៉ូដែល​ថ្មីនេះ​ផ្តល់​ជូន​អតិថិជន​នូវ​ភាព​ទាន់​សម័យ​ភ​ ​ភាព​ងាយស្រួល​ ​រួម​ទាំង​សមត្ថ​ភាប​ ​និង​មុខងារ​កាន់តែ​ច្រើន​ ​រួមបញ្ចូល​គ្នា​នៅក្នុង​រថយន្តSUVតែមួយ​។​ ​Ford​ Ecosport ក៏​មាន​ផ្តល់​ជម្រើស​ពណ៌​ជាច្រើន​ឱ្យ​ជ្រើសរើស​ ​ដូចជា​ពណ៌ស​ ​ក្រហម​ ​ខៀវ​ ​ទឹកក្រូច​ ​ប្រ​ផះ​ ​និង​ខ្មៅ​ផង​ដែរ​។​ ​រថយន្ ត​Ford​ Ecosport បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន​ ​Ecoboost ទំហំ1​.​oLថ្វីត្បិតតែ​ម៉ាស៊ីន​តូច​មែនពិត​ប៉ុន្តែ​វា​មាន​កម្លាំង​ជាងរថយន្ត​ដទៃ​ដែល​មាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា​ ​និង​កាត់បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន​៕​

Advertisement