ស្តេច​ហ្គីតា​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​នឹង​អញ្ជើញ​មក​សម្តែង​នៅ​ហាង​ ​Hard​ ​Rock​ ​Café​

​រាជធានី​ភ្នំពេញ​៖​ ​នា​ថ្ងៃទី​ ​២​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​ ​វេលា​ម៉ោង​ ​៩​ ​យប់​ ​ខាងមុខនេះ​ ​ស្តេច​ហ្គីតា​ដ៏​ល្បីល្បាញ​ទូទាំង​
​ពិភពលោក​ឈ្មោះថា​ ​Davide​ ​Lo​ ​Surdo​ ​នឹង​អញ្ជើញ​មក​សម្តែង​នៅ​ហាង​ ​Hard​ ​Rock​ ​Café​ ​។​

​ ​លោក​ ​Davide​ ​Lo​ ​Surdo​ ​កើត​នៅ​ថ្ងៃទី​ ​២៤​ ​ខែកក្កដា​ ​ឆ្នាំ​ ​១៩៩៩​ ​នៅ​ទីក្រុង​រ៉ូម​ ​ប្រទេស​អ៊ីតាលី​ហើយ​គាត់​ចាប់ផ្តើម​រៀន​ដេញ​ហ្គីតា​នៅ​អាយុ​ ​៩​ ​ឆ្នាំ​ ​។​ ​ដោយមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ផ្នែក​ហ្គីតា​ ​គាត់​ចាប់ផ្តើម​រៀន​ហ្គីតា​ជាមួយ​គ្រូ​ជាច្រើន​។​ ​នៅ​អាយុ​ ​១៦​ ​ឆ្នាំ​ ​គាត់​ចាប់ផ្តើម​ដើរ​សម្តែង​ដេញ​ហ្គីតា​នៅ​បណ្តា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​ដូច​សហរដ្ឋអាមេរិក​ ​ម៉ិច​ស៊ិច​ ​ចក្រភព​អង់គ្លេស​ ​អ៊ីតាលី​និង​អាល្លឺម៉ង់​។​ ​លោក​បាន​ជាប់​ចំណាត់ថ្នាក់​លំដាប់​ពិភពលោក​ជា​ ​”​អ្នក​ដេញ​ហ្គីតា​ដ៏​លឿន​បំផុត​គ្រប់​សម័យកាល​នៅ​លើ​ពិភពលោក​”​ ​ពីព្រោះ​លោក​អាច​ដេញ​ ​១២៩​ ​ណោត​ភ្លេង​ ​(​អក្សរ​ភ្លេង​)​ ​ក្នុង​ ​១​ ​វិនាទី​។​ ​១២៩​ ​ណោត​ភ្លេង​ ​(​អក្សរ​ភ្លេង​)​ ​ក្នុង​ ​១​ ​វិនាទី​ត្រូវ​បាន​រាប់​ដោយ​កម្មវិធី​សូ​ហ្វ​វែ​ររបស់​ជនជាតិ​អ៊ីតាលី​ ​ដែល​មាន​បំពាក់​កាមេរ៉ា​នៅ​លើ​ ​ក​ហ្គីតា​ ​សម្រាប់​ថត​សកម្មភាព​គ្រប់យ៉ាង​ជាមួយ​កម្មវិធី​នេះ​។​ ​លោក​បាន​សម្តែង​ជាមួយ​អ្នក​ដេញ​ហ្គីតា​ដ៏​ឆ្នើម​បំផុត​លើ​ពិភពលោក​ដូចជា​ ​Michael​ ​Angelo​ ​Batio​,​Steve​ ​Vai​,​ ​Matthew​ ​Mills​,​ ​Neil​ ​Zaza​,​Mike​ ​Stern​ ​និង​ ​Ritchie​ ​Blackmore​ ​ព្រមទាំង​ដេញ​ហ្គីតា​ឲ្យ​តារាចម្រៀង​ល្បី​ទូទាំង​ពិភពលោក​ដូចជា​៖​ ​Mark​ ​Boals​ ​,​ ​Doogie​ ​White​,​ ​Michael​ ​Schenker​,​ ​Edu​ ​Falaschi​,​ ​Dino​ ​Fiorenza​,​ ​Ike​ ​Willis​ ​។​

​ហាង​ ​Hard​ ​Rock​ ​Café​ ​បាន​បើក​ដំណើរការ​អាជីវកម្ម​កាលពី​ថ្ងៃទី​ ​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៧​ ​។​ ​មិនយូរ​ប៉ុន្មាន​ហាង​នេះ​បាន​សាង​កេរ្តិ៍​ឈ្មោះ​វ​ជា​កន្លែង​ដ៏​ពេញនិយម​បំផុត​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​បម្រើ​ជូន​អាហារ​ ​និង​ភេសជ្ជៈ​ជាច្រើន​មុខ​ដូច​ជា​ប៊ឺហ្គឺរ​ដ៏​ល្បីល្បាញ​ ​និង​ស្រា​ក្រឡុក​ពិសេស​ ​ព្រមទាំង​ផ្តល់​ជូន​បទពិសោធន៍​នៃ​ការកម្សាន្ត​លំដាប់ថ្នាក់​ពិភពលោក​។​ ​ស្ថាបនិក​នៃ​ហាង​នេះ​មាន​ចក្ខុវិស័យ​រួមបញ្ចូល​គ្នា​នូវ​តន្ត្រី​ ​វត្ថុ​អនុស្សាវរីយ៍​និង​មុខម្ហូប​អាមេរិក​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​សម្រាប់​ភ្ញៀវ​ទទួល​បាន​បទពិសោធន៍​ ​និង​រីករាយ​គយគន់​គំនូរ​អ​ច្ឆ​រិយៈ​វត្ថុ​ ​ដែល​គូស​លើ​ជញ្ជាំង​។​ ​

ហាង​ ​Hard​ ​Rock​ ​Café​ ​នៅ​ភ្នំពេញ​ល្បីឈ្មោះ​ជា​កន្លែង​កម្សាន្ត​ជាមួយនឹង​ការ​ប្រគំ​តន្រ្តី​ផ្ទាល់​នៅក្នុង​ទីក្រុង​ ​ដោយមាន​ការចូលរួម​សម្តែង​ពី​ក្រុម​តន្រ្តី​ក្នុង​ស្រុក​ ​និង​ក្រុម​តន្រ្តី​មក​ពី​អាស៊ី​ ​រៀងរាល់​រាត្រី​ចាប់ពី​ម៉ោង​ ​៨​ ​យប់​រហូតដល់​យប់ជ្រៅ​ ​ជាពិសេស​មានការ​សម្តែង​ដ៏​អស្ចារ្យ​ពី​តារា​ល្បី​ពេញ​ពិភពលោក​ដូចជា​ ​Queen​,​ ​Metallica​,​ ​AC​/​DC​,​ ​KISS​,​ ​Guns​ ​N​ ​Roses​ ​និង​តារា​ល្បី​ច្រើន​ទៀត​។​ លោកអ្នក​អាច​ចូលរួម​ទស្សនាការ​សម្តែង​ដ៏​អស្ចារ្យ​នេះ​ ​ដោយ​ទិញ​សំបុត្រ​ចូលរួម​ក្នុង​តម្លៃ​ ​៨​ ​ដុល្លារ​អាមេរិក​។​ ​ដូច្នេះ​ ​សូមកុំ​ខកខាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​ជាលើកដំបូង​នៅក្នុង​រាជា​ធានី​ភ្នំពេញ​។​ ​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ​ ​សូម​ផ្ញើ​អ៊ី​ម៉ែ​ល​ទៅ​កាន​៖​ ​mocker​@​activist.com​ ​ឬ​ឆែកមើល​គេហទំព័រ​៖​ ​https​:​/​/​www.facebook.com​/​Vthrashproductions​/​


Advertisement