ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​ប្រារព្ធ​ទិវា​បុណ្យជាតិ​គម្រប់​ខួប​លើក​ទី​ ​62

​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​នា​ព្រឹក​ថ្ងៃទី31​ ​ខែសីហា​ ​ឆ្នាំ2019នេះ​ ​បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​គម្រប់​ខួប​លើក​ទី​ ​៦២​។​ ​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​ELDEEN​ ​HASAAINI​ ​MOHD​ ​HASHIM​ ​និង​មានការ​ចូលរួម​ពី​ធុរកិច្ច​ជន​ម៉ាឡេស៊ី​ ​និងមន្ត្រីសំខាន់ៗ​ជាច្រើន​រូប​ទៀតផង​ដែរ​។​

​កិច្ចសា្វគមន៍ជាមួយពាក្យពេចន៍​មួយ​ឃ្លា​ដ៏​សែន​មាន​អត្ថន័យ​របស់​ឯកឧត្តម​ឯកអគ្គ​រាជទូត​បាន​មានប្រសាសន៍​ថា​ ​«​ស្រឡាញ់​ប្រទេស​ម៉ាឡេស៊ី​របស់ខ្ញុំ​​ ​ប្រទេស​ម៉ាឡេស៊ី​ដ៏​ស្អាតស្អំ​»​ ​បានដក់ជាប់​នៅក្នុង​ដួងចិត្ត​ ​និង​គំនិត​របស់​បងប្អូន​ម៉ា​ឡេ​ទាំងអស់គ្នា​ដែល​រស់នៅ​កម្ពុជា​នេះ​។​ ​ឯកឧត្តម​ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ ​បាន​ថ្លែង​ទៀត​ថា​ ​លោក​ចង់ឱ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ទាំងអស់​នៅ​ទីនេះ​បាន​ចងចាំ​នូវ​រូបភាព​ល្អ​ ​និង​រួមសុខទុក្ខ​ជាមួយគ្នា​នៅក្នុង​ស្ថានទូត​នេះ​ ​ព្រោះថា​ ​នៅពេល​ដែល​បងប្អូន​ទាំងអស់គ្នា​មាន​អារម្មណ៍​ឯកា​ ​នឹកផ្ទះ​ ​នឹក​ប្រទេស​ម៉ាឡេស៊ី​ ​បងប្អូន​អាចម​ក​កាន់​ស្ថានទូត​បាន​គ្រប់ពេលវេលា​ ​ពោល​គឺ​ ​ស្ថានទូត​ជា​ផ្ទះ​របស់​បងប្អូន​ម៉ាឡេស៊ី​យើង​។​

​ឯកឧត្តម​ ​ELDEEN​ ​HASAAINI​ ​MOHD​ ​HASHIM​ ​បាន​បញ្ជាក់​ទៀត​ថា​ ​យើង​សូម​រម្លឹក​គុណ​ដល់​ការ​លះបង់​របស់​បុព្វបុរស​ដែល​បាន​ធានា​ថា​យើង​អាច​រៀបចំ​ផ្លូវ​ដើរ​ផ្ទាល់ខ្លួន​ ​ដោយ​ឯកភាព​ ​វិបុលភាព​ ​និង​ការ​អភិវឌ្ឍ​ដែល​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​។​ ​យើង​មិន​អាច​អរគុណ​ពួកគាត់​គ្រប់គ្រាន់​នោះ​ទេ​។​ ​ដូច្នេះ​យើង​ជំពាក់​វីរបុរស​របស់​យើង​ ​ដើម្បី​ធានា​ថា​សេរីភាព​ ​ស្ថិរភាព​ ​និង​វឌ្ឍនភាព​នៅតែ​បន្ត​មាន​ជានិច្ច​។​ ​នេះ​គឺជា​ការទទួលខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​ប្រជាជន​ម៉ាឡេស៊ី​គ្រប់រូប​។​ ​ដូច្នេះហើយ​នៅពេល​ដែល​ប្រទេស​របស់​យើង​ស្វាគមន៍​យុគ​អភិបាលកិច្ច​ថ្មី​ ​ប្រធានបទ​សម្រាប់​ការ​ប្រារព្ធ​ ​ទិវា​បុណ្យជាតិ​នៅក្នុង​ឆ្នាំនេះ​គឺ​ ​Sayangi​ ​Malaysiaku​:​ ​Malaysia​ ​Bersih​ ​(​ស្រឡាញ់​ប្រទេស​ម៉ាឡេស៊ី​របស់ខ្ញុំ​,​ ​ប្រទេស​ម៉ាឡេស៊ី​ដ៏​ស្អាតស្អំ​)​ ​គឺ​មាន​អត្ថន័យ​ដ៏​វិសេសវិសាល​បំផុត​។​

​ចុងបញ្ចប់​ ​ឯកឧត្តម​ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​បាន​ប្រកាស​ថា​ ​ខ្ញុំ​ជូនពរ​ជនរួមជាតិ​ជាទីស្រឡាញ់​របស់ខ្ញុំ​ ​សូម​ជួប​តែ​សេចក្តី​សុខ​ ​និង​រីកចម្រើន​គ្រប់​ភារកិច្ច​។​ ​យើង​ទាំងអស់គ្នា​គឺជា​កូនប្រុស​ស្រី​របស់​ប្រទេស​ម៉ាឡេស៊ី​។​ ​នេះ​គឺជា​ចំណង​រួបរួម​ដ៏​រឹងមាំ​របស់​យើង​។​ ​សូមឲ្យ​យើង​ទាំងអស់គ្នា​ចងចាំ​ជានិច្ច​ថា​ ​សាមគ្គីភាព​គឺជា​កម្លាំងមូលដ្ឋាន​ដ៏​សំខាន់​របស់​យើង​ក្នុងនាម​ជា​ប្រជាជន​ ​និង​ជា​ប្រជាជាតិ​មួយ​។​ ​សូម​ឱ្យ​យើង​បន្ត​ធ្វើការ​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខដុមរមនា​ ​និង​ភាព​ស្មោះត្រង់​គឺជា​ភក្តី​ភាព​ដែល​មិន​អាច​បំបែកបំបាក់​បាន​ ​សម្រាប់​ភាព​រុងរឿង​នៃ​ប្រជាជាតិ​ដ៏​ជាទីស្រឡាញ់​របស់​យើង​៕​

Advertisement