កាសែត​ ​ឡា​រ៉ែ​ន​ ​នឹង​អ្នកសារព័ត៌មាន៣អង្គភាព​ទៀត​ ​ត្រូវ​អញ្ជើញ​ទស្សនកិច្ច​ប្រទេស​ម៉ាឡេស៊ី​ ​រយៈពេល៥ថ្ងៃ​ ​ដើម្បី​ស្វែងយល់​ពី​តំបន់​ទេសចរណ៍​ ​

September 2, 2019​ ម៉ោង 11:35 am

​(​ភ្នំពេញ​)​៖​ ​អ្នកសារព័ត៌មាន​កម្ពុជា​ចំនួន​ ​៤រូប​ ​រួមមាន​ ​កាសែត​ ​ឡា​រ៉ែ​ន​ ​,​ ​អង្គភាព​ព័ត៌មាន​ ​Fresh​ ​News​ ​,​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ​និង​ ​វេ​ប​សាយ​ ​Sabay​ ​ត្រូវ​បាន​អញ្ជើញ​ឱ្យទៅ​ធ្វើទស្សនកិច្ច​រយៈពេល​ ​៥ថ្ងៃ​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​តាមរយៈ​ស្ថានទូត​ខ្លួន​ប្រចាំ​កម្ពុជា​ ​ដើម្បី​ស្វែងយល់​ពី​តំបន់​ ​ទេសចរណ៍​មួយចំនួន​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី០២​ ​ដល់​ថ្ងៃទី០៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​«​It’s​ ​Summertime​ ​in​ ​Malasysia​-​Let’s​ ​go​ ​to​ ​the​ ​beach​ ​visit​ ​Malaysia​ ​2020​»​។​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ដែរ​ ​អ្នកសារព័ត៌មាន​កម្ពុជា​ ​ទាំង៤អង្គ​ភាព​ខុស​ៗ​គ្នា​នឹង​ត្រូវ​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ទេ​ចរណ៍​ប្រវត្តិសាស្ត្រ​ ​ព្រមទាំង​តំបន់​ទេសចរណ៍​ធម្មជាតិ​ផង​ដែរ​។​

​អ្នកសារព័ត៌មាន​កម្ពុជា​ ​ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​ធ្វើទស្សនកិច្ច​នេះ​ ​រួមមាន​ ​កញ្ញា​ ​ព្រាប​ ​ផៃ​សូ​វាសនា​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​ទី​ផ្សា​ ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​នៃ​កាសែត​ ​ឡា​រ៉ែ​ន​ ​​លោក​ ​វង់​ ​វុធ​ ​អ្នកសារព័ត៌មាន​ ​អង្គភាព​ព័ត៌មាន​ ​Fresh​ ​News​,​ ​លោក​ ​នាង​ ​សុភាព​ ​ការី​និពន្ធ​ព័ត៌មាន​អាជីវកម្ម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ​និង​ ​លោក​ ​ឌុំ​ ​វណ្ណៈ​គំនិត​ ​ប្រធាន​ព័ត​មាន​សិល្បៈ​ ​Sabay​ ​៕​