កម្មការិនី​រោងចក្រ​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់១០០លាន​រៀល​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ ​

​កម្មការ​រិនី​រោងចក្រ​ម្នាក់​មានឈ្មោះ​ ​សុខ​ ​គា​ ​អាយុ​ ​៣៥ឆ្នាំ​ ​រស់នៅ​ភូមិ​ឧកញ៉ា​ប៉ាង​ ​ឃុំ​លង្វែក​ ​ស្រុក​កំពង់ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង​ ​បច្ចុប្បន្ន​ ​បម្រើការ​ងារ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់១០០លាន​រៀ​ ​ពី​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​បន្ទាប់ពី​ប្រើ​កូនប្រុស​របស់​ខ្លួន​ដែល​មាន​អាយុ៨ឆ្នាំទៅ​ទិញ​យក​មក​ទទួលទាន​។​ ​

​អ្នកស្រី​ ​សុខ​ ​គា​ ​បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋាន​ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​នេះ​ថា​ ​៖​ ​បច្ចុប្បន្ន​នេះ​ ​កម្រិតជីវភាព​គ្រួសារ​របស់​អ្នកស្រី​គឺ​មិនសូវ​ជា​ធូរ​ធា​នោះ​ទេ​ ​ព្រោះ​មានការ​ងារ​ត្រឹមតែ​ជា​កម្មករ​រោងចក្រ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ ​និង​ធ្វើស្រែ​បន្តិចបន្តួច​សម្រាប់​ទ្រង់​ទ្រង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។​ ​

​អ្នកស្រី​បាន​បន្ត​ទៀត​ថា​ ​សម្រាប់​ការ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ពី​តែ​បៃតង​អ៊ី​ឈី​តាន់​នា​ពេលនេះ​ ​អ្នកស្រី​ស្ទើរតែ​មិន​ជឿ​លើ​ភ្នែក​ខ្លួនឯង​នោះ​ទេ​ ​ព្រោះ​រាល់ថ្ងៃ​ជា​ទម្លាប់​នៅពេល​ទៅ​ធ្វើការ​នៅ​រោងចក្រ​ ​អ្នកស្រី​តែង​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់​មក​ទទួលទាន​ជាប្រចាំ​ ​ព្រោះ​អាច​ជួយ​បំបាត់​ស្រេកទឹក​ ​និង​ជួយ​ឱ្យ​មាន​កម្លាំង​ ​ប៉ុន្តែ​បាន​ត្រូវ​រង្វាន់​ត្រឹម​មួយ​ដបៗ​ប៉ុណ្ណោះ​។​ ​ដោយឡែក​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់ពី​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ ​អ្នកស្រី​បាន​ប្រើ​កូនប្រុស​អាយុ​ត្រឹម៨ឆ្នាំ​ ​ឱ្យទៅ​ទិញ​តែ​បៃតង​អ៊ី​ឈី​តាន់​ ​រសជាតិ​ផ្លែ​ទទឹម​ ​មក​ទទួលទាន​ ​ស្រាប់តែ​ពេល​យក​មក​មួល​គម្រប​ដប​ ​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​តែម្ដង​។​ ​ភ្លាម​នោះ​ ​អ្នកស្រី​ហាក់​មិនទាន់​ជឿ​ភ្នែក​ខ្លួនឯង​នោះ​ទេ​ ​ហើយក៏​ហៅ​អ្នក​នៅ​ជិតខាង​ ​និង​ប្ដី​ឱ្យ​ជួយ​ពិនិត្យ​ ​ទើប​ដឹង​ថា​ឈ្នះ​រង្វាន់១០០លាន​រៀល​ពិតប្រាកដ​មែន​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខទូរស័ព្ទ​ដែល​មានស្រាប់​នៅនឹង​គម្រប​ដប​តែម្ដង​។​ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ ​ចំពោះ​ទឹកប្រាក់​រង្វាន់១០០លាន់​រៀល​នេះ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រា់​គ្រួសារ​ ​ហើយ​ក្រោយពី​ទទួល​បាន​លុយ​រង្វាន់​ ​១០០​ ​លាន​រៀល​នេះ​ ​អ្នកស្រី​នឹង​យក​មួយចំនួន​សងបំណុល​គេ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូន​ ​និង​បង្កើត​មុខរបរ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​

​អ្នកស្រី​ ​សុខ​ ​គា​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​សំណាង​ដ៏​សន្ធឹក​សន្ធាប់​ជូន​ដល់​អតិថិជន​ ​ជាពិសេស​បាន​ជួយ​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។​ ​អ្នកស្រី​សូមជូនពរ​ឱ្យ​ក្រុមហ៊ុន​តែ​បៃតង​ ​អ៊ី​ឈី​តាន់​ ​មានដំណើរ​ការ​ទៅមុខ​ ​និង​មាន​អតិថិជន​គាំទ្រ​កាន់តែ​ច្រើន​ ​៕​

Advertisement