ម៉ាឡេស៊ី​ ​នាំ​អ្នកសារព័ត៌មាន​កម្ពុជា​ ​និង​បណ្តា​ប្រទេស​ផ្សេងទៀត​ ​ឱ្យ​ស្គាល់​តំបន់​កោះ​ប៉ាង​គ​ ​កន្លែង​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្បី​ទាក់​ទា​ញ

September 9, 2019​ ម៉ោង 8:35 am

​(​កោះ​ប៉ាង​គ​,​ម៉ាឡេស៊ី​)​៖​ ​ក្នុង​ពេល​នាំ​អ្នកសារព័ត៌មាន​កម្ពុជា៤រូប​ ​មាន​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ ​និង​អ្នកសារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​,​ ​Saby​ ​និង​ ​Freshnews​ ​រួម​ទាំង​អ្នកសារព័ត៌មាន​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​មួយចំនួន​ទៀត​ ​ទៅ​ទស្សនា​នៅ​ទីក្រុង​កូឡាឡាំពួរ​រួចមក​ ​មគ្គុ​ទេស​ក៏​ម៉ាឡេស៊ី​ ​ក៏បាន​នាំ​អ្នកសារព័ត៌មាន​ទៅ​ទស្សនា​តំបន់​កោះ​ប៉ាង​គ​ ​Pulau​ ​Pangkor​ ​ដែល​ស្ថិតនៅ​ក្នុង​រដ្ឋ​ ​Perak​ ​ប្រទេស​ម៉ាឡេស៊ី​ ​ផង​ដែរ​។​

​Pangkor​ ​គឺ​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយផ្សេងទៀត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ​កោះ​ដែល​មាន​ប្រវែង១២គីឡូម៉ែត្រ​ ​និង​ទទឹង៤​ ​គីឡូម៉ែត្រ​ ​មាន​ទីតាំងនៅ​ឆ្នេរសមុទ្រ​ខាងលិច​នៃ​ឧបទ្វីប​ម៉ាឡេស៊ី​ទល់មុខ​កំពង់ផែ​ ​Lumut​ ​នៅក្នុង​រដ្ឋ​ ​Perak​។​ ​សាឡាង​ល្បឿន​លឿន​រត់​រវាង​ ​Pangkor​ ​និង​ដីគោក​។​ ​

​តំបន់​កោះ​ប៉ាង​គ​ ​គឺជា​ទីកន្លែង​ដី​កោះ​ដែល​មាន​ទេស​សភាព​ស្រស់​ស្អាត​គួរ​ជាទី​ចេតនា​ ​ដែល​ជាទី​កន្លែង​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មួយ​ដ៏​សំខាន់​ ​នៅក្នុង​រដ្ឋ​ ​Perak​ ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​ ​វត្ថុ​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ ​ជា​របស់​ទាក់ទាញ​សំខាន់​ជាងគេ​ ​នៃ​តំបន់​ទេសចរណ៍​រួមមាន​ ​វប្បធម៌​ចម្រុះ​ ​ការ​ជិះទូក​មើល​ព្រះអាទិត្យ​រៀប​អស់​ស្ត​ង្គ​គត់​ ​ទស្សនា​ព្រះវិហារ​ចម្រុះ​សាសនា​ ​រួមមាន​៖​ ​ព្រះ​វិហា​សាសនា​ហិណ្ឌូ​,​ ​ព្រះវិហារ​ឥស្លាម​សាសនា​ ​ព្រះវិហារ​ចិន​ ​រួម​ទាំង​តំបន់​ទេសចរណ៍​ធម្មជាតិ​មួយចំនួន​ទៀត​។​

​បើ​តាម​លោក​ ​RAVI​ ​ជា​មគ្គុ​ទេស​ក៏​ម៉ាឡេស៊ី​ ​បានឱ្យ​ដឹង​ថា​ ​កាលពី​អតីតកាល​តំបន់​កោះ​ប៉ាង​គ​នេះ​ ​មិនសូវ​មា​នភ្លៀវ​ទេសចរ​ ​អញ្ជើញ​មក​ទស្សនា​នោះ​ទេ​ ​គឺ​មានតែ​កូន​ទូក​នេសាទ​របស់​ប្រជាជន​តែប៉ុណ្ណោះ​ ​ក៏ប៉ុន្តែ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​រដ្ឋាភិបាល​ ​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​តំបន់​កោះ​នេះ​ ​ឱ្យ​មាន​សោភ័ណភាព​តាម​បែប​ធម្មជាតិ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេ​ចរ​ជាតិ​ ​និង​អន្តរជាតិ​មក​ទស្សនា​ ​ជាពិសេស​គឺ​ផ្តោត​សំខាន់​ទៅ​សេវាកម្ម​ ​និង​គុណភាព​ផង​ដែរ​។​

​មគ្គ​ទេស​ក៏​រូប​នេះ​ ​បាន​បន្ត​ថា​ ​ជាមួយគ្នា​នេះ​ដែរ​ ​តំបន់​កោះ​ប៉ាង​គ​នេះ​ ​មា​នព​ពួ​កម​ច្ចា​ធម្មជាតិ​ ​គឺ​កូន​ត្រី​អាន់​ឆ​យ​វី​ ​(​Unchuvy​)​ ​ដែល​មាន​រស​ជា​តិ​ឈ្ងុង​ឆ្ងាញ់​។​ ​

​បើ​តាម​លោក​ ​Datuk​ ​Musa​ ​HJ​,​ ​Yusof​ ​អគ្គនាយក​ទេសចរណ៍​ម៉ាឡេស៊ី​ ​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ចែក​វិញ្ញាបនបត្រ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​វិស័យ​ទេសចរណ៍​ ​ក៏​មាន​កំណើន​ផង​ដែរ​ ​តាមរយៈ​ភ្ញៀវ​ទេសចរណ៍​ម្នាក់​ ​បាន​ចំណាយ​ប្រាក់​ ​៣,១២១.៦​ ​ringgit​ ​ឬ​កើនឡើង១.៩ភាគរយ​ ​ខណៈ​អា​ត្រា​ស្នាក់នៅ​រយៈពេល​វែង​កើតឡើង​ពី០.៤យប់​ ​ដល់៦.២យប់​។​

​លោក​បាន​បន្ត​ថា​ ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឈរ​នៅ​លំដាប់​កំពូល​ទាំង១០​ ​ដែល​មក​ទេសចរ​ ​នៅ​ឆមាស​ទី១​ ​នៃ​ឆ្នាំ២០១៩​ ​មាន​សិង្ហបុរី​ ​(​៥,៣៨១,៥៦៦នាក់​)​,​ ​ឥណ្ឌូណេស៊ី​ ​(​១,៨៥៧,៨៦៤នាក់​)​,​ ​ចិន​ ​(​១,៥៥៨,៧៨២នាក់​)​,​ ​ថៃ​ ​(​៩៩០,៥៦៥នាក់​)​,​ ​ប្រ៊ុយណេ​ ​(​៦២៧,១២២នាក់​)​,​ ​ឥណ្ឌា​ ​(​៣៥៤,៤៨៦នាក់​)​,​ ​កូរ៉េ​ខាងត្បូង​ ​(​៣២៣,៩៥២នាក់​)​,​ ​ហ្វីលីពីន​ ​(​២១០,៩៧៤នាក់​)​,​ ​វៀតណាម​ ​(​២០០,២១៤នាក់​)​ ​និង​ជប៉ុន​ ​(​១៩៦,៥៦១នាក់​)​ផង​ដែរ​។​

​បន្ថែម​ពីនេះ​ ​ភ្ញៀវ​ទេសចរ​មកកាន់​តំបន់​អាស៊ាន​ ​នៅតែ​បន្ត​ក្ដោបក្ដាប់​ការចែក​រំលែក​ ​នៃ​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​មកកាន់​ម៉ាឡេស៊ី​ ​ជាមួយ​អា​ត្រា៧០ភាគរយ​។​

​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចំនួន៥​ ​ដែល​ចំណាយ​ខ្ពស់​ធ្វើ​ទេសចរណ៍​នៅ​ម៉ាឡេស៊ី​ ​មាន​អា​រ៉ា​ប៊ី​សា​អូឌីត​ ​(​១១,៣៧៦.៩០​ ​ringgit​)​,​ ​អង់គ្លេស​ ​(​៥,២៤១.៥​ ​ringgit​)​,​ ​កាណាដា​ ​(​៤,៥៩៣.១​ ​ringgit​)​,​ ​ចិន​ ​(​៤,៥៤៦​ ​ringgit​)​ ​និង​សហរដ្ឋអាមេរិក​ ​(​៤,៥៣៧.៩០​ ​ringgit​)​៕​

​សូម​បញ្ជាក់​ថា​ ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​តាមរយៈ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ ​បាន​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា​ ​និង​អ្នកសារព័ត៌មាន​មក​ពី​បណ្តា​ប្រទេស​មួយចំនួន​ ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​«​It’s​ ​Summertime​ ​in​ ​Malasysia​-​Let’s​ ​go​ ​to​ ​the​ ​beach​ ​visit​ ​Malaysia​ ​2020​»​ ​រយៈពេល៥ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃទី២​ ​ដល់​ថ្ងៃទី៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​ ​ដូច្នេះ​ ​តាមរយៈ​លិខិត​អញ្ជើញ​នេះ​ ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​បាន​បែងចែក​ក្រុម​អ្នកសារព័ត៌មាន​ជា៣ក្រុម​ ​ដើម្បី​បន្តដំណើរ​ទស្សនកិច្ច​ ​នៅ​តាម​គោលដៅ​ទេសចរណ៍​ធម្មជាតិ​,​ ​តំបន់​ទេសចរណ៍​វប្បធម៌​ ​និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ផង​ដែរ​៕​