មូលហេតុ​អ្វី​ដែល​សិស្ស​ទើប​បញ្ចប់​បាក់ឌុប​ ពុំគួរ​មើល​រំលង​កម្មវិធី​ពិព័រណ៍​ឧត្តម​សិក្សា​?

បន្ទាប់ពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវ​បាន​បញ្ចប់​ សិស្សានុសិស្ស​ទាំងអស់​មាន​ពេល​រយៈពេល​ជិត​មួយ​ខែ​សម្រាប់​ការ​រង់ចាំ​លទ្ធផល​របស់​ខ្លួន​។ ដូចនេះ​ពួកគេ​គួរ​ចាំបាច់​ប្រើប្រាស់​ពេលវេលា​ទៅលើ​អ្វី​ដែល​មាន​ប្រយោជន៏​ ដោយ​ចូលក្នុង​រួម​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ ដែល​ទាក់​ទង​ទៅនឺង​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​ ជាពិសេស​ការ​ជ្រើសរើស​សាកល​វិទ្យាល័យ​អោយ​បាន​ត្រឹមត្រូវ​។ ក្នុង​នោះ​ផង​ដែរ​កម្មវិធី​ពិ​ព័រ​ណ៏​ឧត្តម​សិក្សា​ ដែល​ប្រារព្ធ​ឡើងជា​លើក​ទី២​ ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​តម្រង់​ទិ​សសិ​ស្សានុ​សិស្ស​ក្នុង​ការ​ជ្រើសរើស​មុខជំនាញ​ និង​ព័ត៌មាន​ទាក់ទង​នឹង​អាហារូបករណ៍​ដែល​ផ្តល់​ពីសា​កល​វិទ្យា​ល័យ​ និង​ស្ថាប័ន​អប់​រំ​ផ្សេង​ៗ ដែល​មានវត្តមានក្នុង​កម្មវិធី​។ លើស​ពីនេះ​ទៅទៀត​ក្នុង​កម្មវិធី​ក៏​មាន​វា​គ្មិន​ល្បី​ៗមួយ​ដូចជា​លោកគ្រូ​ គូ​ សុភាព​ កញ្ញា​ អ៊ុង​ ច័ន្ទ​សោភា​ វី​ជេ​ ណា​ ណា​ និង​វាគ្មិន​មួយចំនួន​ទៀត​ ដើម្បី​ចែករំលែក​ចំណេះដឹង​ និង​បទ​ពិសោធ​ន៏​ល្អ​ៗ ទៅកាន់​អ្នកចូលរួម​ ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​ទើបតែ​បញ្ចប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​ថ្មី​ៗនេះ​។ ខាងក្រោម​នេះ​ជាហេតុ​ផល​ ៥យ៉ាងដែល​អ្នក​គួរ​ចូលរួម​ពិព័រណ៍​ឧត្តម​សិក្សា​នៅ​ឆ្នាំនេះ​៖
១. ទទួល​បាន​ព័ត៌មាន​សំ​ខាន់​ៗពី​ការសិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​
២. ស្គាល់​ពីសា​កល​វិទ្យាល័យ​ល្បី​ៗនៅក្នុង​ទីក្រុង​ភ្នំពេញ​
៣. ទទួល​បទពិសោធន៍​ពី​វា​គ្មិន​ល្អ​ៗ ជាច្រើន​រូប​ដូចដែល​បាន​រៀបរាប់​ខាងលើ​
៤. បង្កើន​ទំនាក់ទំនង​ក្នុង​សង្គម​ និង​បង្កើន​ភាព​ជឿជាក់​លើ​ខ្លួនឯង​
៥. ទទួល​បាន​ភាព​សប្បាយរីករាយ​ជាមួយ​ល្បែង​កំសាន្ត​ និង​ការ​ប្រគំតន្ត្រី​ពីសំណាក់​សិល្បៈ​ករ​ជាច្រើន​រូប​ទៀត​។

ការ​តាំងពិព័រណ៍​ឧត្តម​សិក្សា​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី១៤​ និង​ ១៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ ដែល​មាន​ទីតាំង​ស្ថិតនៅ​បរិវេណ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ជាន់ផ្ទាល់ដី​ ចាប់ពី​ម៉ោង​ ៩ព្រឹក​ ដល់​ ម៉ោង១០យប់​។ គួរ​បញ្ជាក់​ថា​កម្មវិធី​នេះ​ប្រារព្ធ​ឡើង​មួយឆ្នាំ​ម្តង​ ដែល​នេះ​ជា​លើក​ទីពីរ​ហើយ​ បន្ទាប់ពី​លើកទីមួយ​បាន​បាន​ប្រព្រឹត្តទៅ​យ៉ាង​ជោគជ័យ​។ ដូចច្នេះ​ ដើម្បី​កុំ​ឲឳកាស​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅ​ កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ណា​!

សម្រាប់​ព័ត៌មាន​បន្ថែមអាចទំនាក់ទំនងអ្នកសម្របសម្រួលកម្មវិធី
ឈ្មោះ៖ ហៀម ចិត្រា និង តាន់ គឹមច័ន្ទវាសនា
លេខទូរស័ព្ទ៖ ០១៥ ៩៣៥ ៣៨៣​ / ០៩៣ ៦៤៣ ៦៣៦

ទស្សនាវីឌីអូខាងក្រោម៖

Advertisement