ឈ្នះម៉ូតូ Honda Wave 2019 ភ្លាមៗ ដោយគ្រាន់ធ្វើការផ្ញើប្រាក់ពីប្រទេសកូរ៉េ ឬ ប្រទេសថៃតាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង

ឈ្នះ! ឈ្នះ! ឈ្នះម៉ូតូ Honda Wave 2019 ដោយគ្រាន់តែធ្វើការផ្ញើប្រាក់ពីប្រទេសកូរ៉េ ឬ ប្រទេសថៃទៅកាន់មនុស្សជាទីស្រលាញ់នៅកម្ពុជា និង ប្រាប់ពួកគាត់ឲ្យដកប្រាក់តាមភ្នាក់ងារវីងដែលមានជាង ៧០០០ទីតាំងទូទាំងប្រទេស អ្នកនឹងអាចក្លាយជាអ្នកឈ្នះតែម្តង! ប្រូម៉ូសិនចាប់ផ្តើមពីថ្ងៃទី០៩ ដល់ ថ្ងៃទី៣០ ខែកញ្ញា ២០១៩។ ដៃគូសហការផ្ទេរប្រាក់របស់វីងមានដូចជា៖ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅប្រទេសកូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅប្រទេសថៃ។

Mechanics:

ប្រូម៉ូសិនចាប់ផ្តើមពីថ្ងៃទី០៩ ដល់ ថ្ងៃទី៣០ ខែកញ្ញា ២០១៩។ លក្ខខណ្ឌផ្សេងៗអនុវត្ត។

  1. ការចាប់រង្វាន់លើកទី១ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៩ ដល់ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩។
  2. ការចាប់រង្វាន់លើកទី២ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩។
  3. ការចាប់រង្វាន់លើកទី៣ នឹងធ្វើការប្រកាសអ្នកឈ្នះរង្វាន់នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩។

Eligibility:

អ្នកផ្ញើប្រាក់ដែលបានផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង ឬ ប្រទេសថៃមកកម្ពុជាតាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង ដូចជា GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB នៅប្រទេសកូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅប្រទេសថៃ។ អ្នកទទួលអាចដកប្រាក់នៅតាមភ្នាក់ងារវីង ឬ តាមគណីវីង។

Advertisement