Penang​ ​ជាទី​ក្រុង​ដី​កោះ​ ​ក៏​មាន​សក្តា​នុ​ពល​ទេសចរណ៍​ធម្មជាតិ​ ​និង​វប្បធម៌​ចម្រុះ​ ​របស់​ម៉ាឡេស៊ី​ ​(​Photo​ ​inside​)​

​(​ប៉េ​ណាំង​,​ម៉ាឡេស៊ី​)​៖​ ​កោះ​ ​Penang​ ​មាន​ទីតាំង​ស្ថិតនៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ពាយព្យ​នៃ​ប្រទេស​ម៉ាឡេស៊ី​។​ ​George​ ​Town​ ​គឺជា​ទីក្រុង​របស់​ ​Penang​ ​ត្រូវ​បាន​អង្គការ​ ​UNESCO​ ​ដាក់បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ ​នៅ​ឆ្នាំ២០០៨​ ​ដោយសារ​ទីក្រុង​នេះ​ ​មាន​ស្ថាបត្យកម្ម​ ​និង​វប្បធម៌​ ​ដែល​គ្មាន​គេ​ដូច​នៅ​អាស៊ី​បូព៌ា​ ​និង​អាស៊ី​អាគ្នេយ៍​។​ ​Penang​ ​ល្បី​ដោយសារ​ម្ហូប​ ​និង​ភាព​ប្រណិត​នៃ​ទីក្រុង​ ​George​ ​Town​។​

​ការ​ធ្វើ​តំណើ​រជុំ​វិញ​ ​George​ ​Town​ ​និង​ ​Penang​ ​ដើរ​៖​ ​George​ ​Town​ ​ជាទី​ក្រុង​បុរាណ​ដែល​មាន​ផ្លូ​វតូចៗ​ជាច្រើន​ ​ហើយ​កន្លែង​ដើរលេង​សំ​ខាន់​ៗ​ ​គឺ​នៅ​ជិត​គ្នា​ ​ដែល​អាច​ដើរ​ដល់​។​ ​ជិះ​ស៊ីក្លូ​៖​ ​បើ​អ្នក​ខ្ចិល​ដើរ​ ​អ្នក​អាច​ជួល​ស៊ីក្លូ​ជិះ​បាន​ ​ហើយ​គេ​ ​និង​នាំ​អ្នក​ទៅតាម​កន្លែង​ទេសចរ​នានា​នៅ​ជុំវិញ​ ​George​ ​Town​ ​ហើយ​គេ​ឈប់​ឱ្យ​អ្នកថតរូប​តាម​កន្លែង​នី​មួយ​ៗ​។​

​ដើម្បី​ធ្វើដំណើរ​មកដល់​ ​កោះ​ ​Penang​ ​ភ្ញៀវ​ទេសចរណ៍​មាន​ជំរើស​ជាច្រើន​។​ ​ដោយមាន​ចំងាយ​ជាង៣០០គីឡូម៉ែត្រ​ ​ពីទី​ក្រុង​ ​Kualumpur​ ​ភ្ញៀវ​ទេសចរណ៍​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​តាមផ្លូវគោក​។​ ​ភ្ញៀវ​ទេសចរណ៍​អាច​មានឱកាស​ឆ្លងស្ពាន​ ​Penang​ ​ទី២​៖​ ​ជា​ស្ពាន​វែង​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ ​ដោយមាន​ប្រវែង​ ​២៤គីឡូម៉ែត្រ​ ​តភ្ជាប់​ដីគោក​ ​និង​កោះ​។​ ​មិន​តែប៉ុណ្ណោះ​ ​ដើម្បី​ទៅដល់​ ​Penang​ ​អ្នក​អាច​ជិះ​យន្តហោះ​ ​ពី​ភ្នំពេញ​ ​ទៅ​ប្តូរ​យន្តហោះ​នៅ​កូឡា​ឡាំ​ពួ​ ​ហើយ​ហោះ​ទៅ​ ​Penang​។​ ​អ្នក​ក៏អាច​ហោះ​ទៅ​កូឡា​ឡាំ​ពួ​ ​ហើយ​ជិះឡាន​ ​ឬ​ជិះ​រថភ្លើង​ ​បន្ទាប់មក​ត្រូវ​ជិះ​សាឡាង​ឆ្លង​សមុទ្រ​ទៅ​កោះ​ ​Penang​។​

​ពីទី​ក្រុង​ ​Kualumpur​ ​ទៅកាន់​កោះ​ ​Penang​ ​គេ​ត្រូវ​ចំណាយពេល​វេលា​សម្រាប់​ការ​ជិះ​យន្តហោះ៥០នាទី​។​ ​មកដល់​ទីនេះ​ ​ភ្ញៀវ​ទេសចរណ៍​នឹង​បាន​លង់ខ្លួន​ចូលក្នុង​បរិយាកាស​បរិសុទ្ធ​ ​គ្មាន​ធូលី​ ​ផ្សែង​រថយន្ត​ដូច​នៅ​ទីក្រុង​ទំនើប​នានា​ទេ​។​ ​ខ្យល់បក់​ពី​សមុទ្រ​ ​បាន​នាំមក​នូវ​រស់​ជាតិ​ប្រៃ​របស់​ទឹកសមុទ្រ​ ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​មាន​អារម្មណ៍​ស្រួលខ្លួន​។​

​មណ្ឌល​របស់​កោះ​នោះ​ ​គឺ​មណ្ឌល​ ​George​ ​Town​ ​ហើយ​នា​ឆ្នាំ​ ​២០០៨​ ​George​ ​Town​ ​ត្រូវ​បាន​ ​UNESCO​ ​ទទួលស្គាល់​ជាទី​ក្រុង​បេ​តិ​ក​ភ័​ណ្ឌ​ពិភពលោក​។​ ​ក្នុង​សត​វត្ស៍​ទី១៥​ ​ជនជាតិ​ព័រ​ទុយ​ហ្គា​លបាន​មកដល់​ទីនេះ​ហើយ​។​ ​បាន​ជាវ​ប្ប​ធម៌​ ​របស់​បណ្ដា​ប្រទេស​លោកខាងលិច​ ​និង​វប្បធម៌​តំបន់​ ​បាន​ចូលគ្នា​បង្កើត​ ​ឡើង​ទីក្រុង​អឺរ៉ុប​-​អាស៊ី​ ​ដ៏​ពិសេស​ដោយឡែក​។​ ​

​ស្ថិត​ចំងាយ​ពី​វិហារ​ ​Kek​ ​Lok​ ​Si​ ​ជាង២គីឡូម៉ែត្រ​ ​Penang​-​ ​ជា​ទូល​ខ្ពស់​បំផុត​នៅ​លើ​កោះ​ ​ដែល​មាន​កម្ពស់​ជាង៨២១ម៉ែត្រ​។​ ​ពីយូរយារ​មក​ហើយ​ ​ជនជាតិ​អង់គ្លេស​ ​បាន​កសាង​ប្រព័ន្ធ​រថភ្លើង​អគ្គិសនី​ឡើង​ដល់​កំពូល​ទូល​នេះ​ ​ហើយ​វា​ត្រូវ​បាន​អភិរក្ស​រហូតដល់​បច្ចុប្បន្ន​។​ ​ឡើង​ដល់​កំពូល​ទូល​នេះ​ ​ភ្ញៀវ​ទេសចរណ៍​នឹង​បាន​គយគន់​ទិដ្ឋភាព​ទាំងស្រុង​ជំ​វិញ​កោះ​ ​ដូចជា​ទីប្រជុំជន​ ​ស្ពាន​វែង​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​.​.​.​។​ល​។​

​ជិះកង់​៖​ ​កង់​សារ​ធា​រណៈ​មាន​ដាក់​ឱ្យ​ជួល​ដោយ​យើង​ត្រូវ​បង់ប្រាក់​ ​ដើម្បី​បាន​លេខ​កូដ​យក​កង់​ទៅ​ជិះ​។​ ​ស្រុក​គេ​ជិះ​ប្រកាន់​ធ្វេង​ ​ដូចនេះ​ត្រូវ​ជិះ​ឱ្យ​ស្រួលបួល​ប្រយ័ត្ន​ចូល​ឡាន​។​ ​ឡានក្រុង​៖​ ​បើ​អ្នក​ចង់ទៅ​កន្លែង​ផ្សេង​ៗ​នៅ​ ​Penang​ ​ឡានក្រុង​ជា​ជម្រើស​មួយ​ល្អ​។​ ​Komta​ ​ជា​ចំណត​ឡានក្រុង​ធំ​ ​ដែល​ចេញ​តំណើ​រ​ទៅ​គ្រប់ទិស​ ​ដៅ​លើ​កោះ​ ​Penang​។​ ​ជិះឡាន​ក្រុង​ ​គឺ​ថោក​ខ្លាំង​ណាស់​ចម្ងាយ​ ​៧គីឡូម៉ែត្រ​ ​អស់​តែ​ ​1.5​ ​MYR​ ​តែប៉ុណ្ណោះ​។​

​ម្ហូប​ឆ្ញាញ់ៗ​ដែល​ត្រូវ​ភ្លក់​ម្ហូប​សំ​ខាន់​ៗ​ ​ក្នុង​តំបន់​មាន​ដូចជា​៖​ ​ម្ហូប​ម៉ា​ឡេ​ ​ម្ហូប​ឥណ្ឌា​ ​និង​ម្ហូប​ចិន​។​ ​អ្នក​អាច​ស្វែង​រក​ខិត្​ត​បណ្ឌ​ ​Penang​ ​Street​ ​Food​ ​ដែល​មានរាយ​មុខ​ម្ហូប​ល្បី​ៗ​ប្រចាំ​តំបន់​ ​និង​កន្លែង​ដែល​អ្នក​អាច​រក​ម្ហូប​ទាំងនោះ​បាន​។​ ​ម្ហូប​ចម្រុះ​៖​ ​ម្ហូប​មាន​ច្រើនមុខ​ ​អ្នក​អាច​ចាប់​អ្វី​ដែល​អ្នក​ចង់បាន​ ​បន្ទាប់មក​យក​ទៅ​គិតលុយ​ ​ហើយ​អ្នកលក់​ធ្វើការ​ស្មាន​តាម​មុខម្ហូប​។

​សូម​បញ្ជាក់​ថា​ ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​តាមរយៈ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​ ​បាន​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា​ ​និង​អ្នកសារព័ត៌មាន​មក​ពី​បណ្តា​ប្រទេស​មួយចំនួន​ ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mega​ ​Fam​ ​«​It’s​ ​Summertime​ ​in​ ​Malasysia​-​Let’s​ ​go​ ​to​ ​the​ ​beach​ ​visit​ ​Malaysia​ ​2020​»​ ​រយៈពេល៥ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃទី២​ ​ដល់​ថ្ងៃទី៧​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​ ​ដូច្នេះ​ ​តាមរយៈ​លិខិត​អញ្ជើញ​នេះ​ ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី​ ​បាន​បែងចែក​ក្រុម​អ្នកសារព័ត៌មាន​ជា៣ក្រុម​ ​ដើម្បី​បន្តដំណើរ​ទស្សនកិច្ច​ ​នៅ​តាម​គោលដៅ​ទេសចរណ៍​ធម្មជាតិ​,​ ​តំបន់​ទេសចរណ៍​វប្បធម៌​ ​និង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ផង​ដែរ​៕​

Advertisement