ទូរស័ព្ទNokiaថ្មី​ផ្តល់​បទពិសោធន៍​ប្រណីតភាព​នៃ​ការប្រើ​ប្រាស់​នៅ​គ្រប់​កម្រិត​

ទូរស័ព្ទNokiaថ្មីផ្តល់បទពិសោធន៍ប្រណីតភាពនៃការប្រើប្រាស់នៅគ្រប់កម្រិត

បង្កើនបទពិសោធន៍នៃប្រភេទទូរស័ព្ទថ្នាក់កណ្តាលជាមួយ Nokia 7.2 និង Nokia 6.2 ដែលជាការបន្ថែមថ្មីទៅលើប្រភេទទូរស័ព្ទរួមមាន លក្ខណៈពិសេសរបស់ Nokia 800 ដែលមានលក្ខណៈជាទូរស័ព្ទកម្រិតយោធាដែលមានភាពធន់ខ្ពស់ និងការបង្កើតឡើងវិញនូវប្រភេទទូរស័ព្ទ Nokia 2720 Flip ។

ទីក្រុងបែកឡាំង ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០១៩ – ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនគោលរបស់ទូរស័ព្ទ Nokia កាលពីសប្តាហ៍មុននេះបានប្រកាសនូវប្រភេទទូរស័ព្ទ Nokia ថ្មីចំនួន ៥ គ្រឿង។ ស្មាតហ្វូនស៊េរីថ្មីចំនួនពីរគឺ Nokia 7.2 ដែលជាស្មាតហ្វូនកម្រិតកំពូល ជាមួយកាមេរ៉ាទំហំ ៤៨ មេហ្គាភិចសែល ប្រើប្រាស់នូវលែន ZEISS Optics និង Nokia 6.2 ដែលបំពាក់ដោយអេក្រង់ដ៏អស្ចារ្យ PureDisplay ដែលបានបំពាក់មកជាមួយនូវកាមេរ៉ាបីគ្រាប់ ហើយដំណើរការដោយបច្ចេកវិទ្យា AI គឺជាប្រភេទស្មាតហ្វូនដែលរួមបញ្ចូលគ្នានូវគ្រប់យ៉ាងដែលអ្នកត្រូវការ។

ក្រុមហ៊ុនក៏បានពង្រីកប្រភេទទូរស័ព្ទពិសេសរបស់ខ្លួនដើម្បីជាការចូលទៅកាន់ បណ្តាញនៃទីផ្សារថ្មីរបស់ខ្លួន​។ Nokia 800 Tough គឺជាទូរស័ព្ទ Nokia រឹងមាំដំបូងបង្អស់ពី HMD Global ដែលតំណាងឱ្យសញ្ញាណសំគាល់ថ្មីមួយនៃភាពធន់ និងអាយុកាលថ្មរបស់ Nokia ដែលភ្ជាប់មកជាមួយយ៉ាងល្អឥតខ្ចោះជាមួយបច្ចេកវិទ្យាទំនើបចាំបាច់ដូចជា Google Assistant 4G និងក៏ដូចជាបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។ ស្មាតហ្វូន Nokia 2720 Flip ជាប្រភេទទូរស័ព្ទទំហំតូច និងមានភាពប៉ិនប្រសប់ ហើយត្រូវបានបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដោយការរួមបញ្ចូលគ្នានូវបច្ចេកវិជ្ជា AI នេះធ្វើឱ្យវាក្លាយជាទូរស័ព្ទល្អបំផុតសម្រាប់អតិថិជនដែលមានតំរូវការក្នុងការប្រើប្រាស់ស្មាតហ្វូនដែលមានភាពភាពងាយស្រួល ឬសម្រាប់អ្នកមិនចូលចិត្តភាពស្មុគស្មាញនៃពិភពឌិជីថល។ ចុងក្រោយគេគឺ Nokia 110 គឺផ្តោតលើការកម្សាន្តជាទូរស័ព្ទ និងមានតំលៃសមរម្យបំផុត។

 

ការបង្ហាញអោយដឹងពីដំណាក់កាលបន្ទាប់សម្រាប់ទូរស័ព្ទ Nokia

ក្រុមហ៊ុន HMD Global ក៏បានចែករំលែកចក្ខុវិស័យរបស់ខ្លួនសម្រាប់ទូរស័ព្ទ Nokia នាពេលអនាគតផងដែរ។ បន្តដោយមានជំនឿថាបច្ចេកវិទ្យា និងការច្នៃប្រឌិតត្រូវតែជំរុញដំណើរប្រជាជនឆ្ពោះទៅមុខ – និងមិនត្រូវបានកំណត់ចំពោះចំណុចតម្លៃជាក់លាក់ណាមួយនោះទេ – ក្រុមហ៊ុនបានកំណត់តំបន់វិនិយោគយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ពេលអនាគត។ ការវិនិយោគទាំងនេះនឹងមានគោលបំណងជំរុញឱ្យមានភាពខុសគ្នាកាន់តែស៊ីជម្រៅសម្រាប់ទូរស័ព្ទ Nokia នៅក្នុងផ្នែកនៃរូបភាព សន្តិសុខ ក៏ដូចជាការច្នៃប្រឌិតការរចនា និងការកែច្នៃលើវត្ថុធាតុដើម។ ដោយនាំមកនូវអត្ថប្រយោជន៍នៃបច្ចេកវិទ្យាបណ្តាញថ្មីដល់អ្នកទស្សនាកាន់តែទូលំទូលាយ ក្រុមហ៊ុន HMD Global ក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវបទពិសោធន៍កម្រិត 5G ដែលមានគុណភាព តែមានតម្លៃសមរម្យនៅឆ្នាំ ២០២០ ។

លោក Florian Seiche នាយកប្រតិបត្តិក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា“ យើងកំពុងត្រួសត្រាយផ្លូវសម្រាប់ទូរស័ព្ទ Nokia នៅដំណាក់កាលបន្ទាប់ ហើយបានកំណត់តំបន់វិនិយោគយុទ្ធសាស្រ្តសម្រាប់ការនាំមកនូវបទពិសោធស្មាតហ្វូន Nokia ដែលមានគុណភាពខ្ពស់សម្រាប់អ្នកគាំទ្ររបស់យើងជាពិសេសផ្តោតលើការនាំមកនូវការច្នៃប្រឌិតនៅក្នុងតំបន់នៃប្រព័ន្ធ 5G សន្តិសុខ រូបភាព និងការរចនា។ ”

“យើងមានមោទនភាពចំពោះការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុវត្ថិភាពនៅលើទូរស័ព្ទទាំងអស់របស់យើង ដែលធ្វើឱ្យយើងក្លាយជាម៉ាកសញ្ញាអ៊ឺរ៉ុបតែមួយគត់នៅក្នុងចំណាត់ថ្នាក់របស់យើងជាមួយនឹងការផ្តោតសំខាន់ទៅលើការជឿទុកចិត្ត សន្តិសុខនិងបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android សុទ្ធ។ ជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យដូចជាម៉ាកសញ្ញាតែមួយគត់ដែលមានប្រភេទទូរស័ព្ទទាំងអស់ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយយើងបាននាំមកនូវលក្ខណៈពិសេសថ្មីបំផុតរបស់ប្រព័ន្ធប្រតិបត្តិការ Android នៅលើគ្រប់ផ្នែកតម្លៃទាំងអស់។ យើងគឺជាម៉ាកសញ្ញាតែមួយគត់ដែលផ្តល់ជូននូវព័ត៌មានថ្មីៗអំពីសុវត្ថិភាពប្រចាំខែជាប់លាប់ ដោយសន្យារក្សាសុវត្ថិភាពទូរស័ព្ររបស់អ្នក។” លោក Seiche បន្ថែម

Nokia 7.2 – ការបង្កើនកម្រិតនៃប្រភេទទូរស័ព្ទកម្រិតកណ្តាលរបស់ Nokia

Nokia 7.2 បំពាក់កាមេរ៉ាកាមេរ៉ាបីគ្រាប់ កម្រិត៤៨មេហ្គាភិចសែលដែលមានកម្លាំងខ្លាំងជាមួយនឹងបច្ចេកវិទ្យា Quad Pixel និងប្រើប្រាស់លេនប្រភេទ ZEISS Optics ។ ការផ្តល់បទពិសោធនៃការថតរូបពិសេសៗល្អផុតគេជាច្រើនរបស់ Nokia 7.2 បានផ្តល់ជូនកេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia ក្នុងការនាំមកនូវបច្ចេកវិទ្យាផ្នែករូបភាព និងលក្ខណៈពិសេសប្លែកៗ។ នៅក្នុងការធ្វើសមាហរណកម្មឧស្សាហកម្មដំបូងនៃបែបផែនផលិតរូបភាពកម្រិត DSLR level pro- bokeh ទៅក្នុងស្មាតហ្វូន Nokia 7.2 ភ្ជាប់មកជាមួយស្ទីល ZEISS bokeh ប្លែកៗដែលមាននៅក្នុងការថតរូបបែប Portrait ដើម្បីផ្តល់ឱ្យអ្នកនូវរូបស្អាតដ៏គួរអោយគួរឱ្យភ្ញាក់ផ្អើល និងប្រកបដោយគុណភាពខ្ពស់នៅគ្រប់ពេលដែលអ្នកថត។ រចនាបថ bokeh ទាំងនេះបង្កើតបែបបទផលិតរូបភាពនៃលេន ZEISS ដ៏ល្បីល្បាញ បង្កើតចេញជារូបភាពដ៏ច្បាស់ និងរូបភាពបែបព្រិលខាងក្រោយ។ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវសេរីភាពក្នុងការច្នៃប្រឌិត, Nokia 7.2 ក៏អនុញ្ញាតឲ្យអ្នកអាចថតរូបបែប ព្រិតទាំងផ្នែកខាងមុខនិងផ្ទៃខាងក្រោយ ដែលជួយកាត់បន្ថយការបែកពណ៌នៃរូបភាព។ Nokia 7.2 ក៏នាំមកនូវការថតរូបភាពក្នុងកម្រិតពន្លឺទាបដ៏ទំនើប ក្នុងបែបផែន Night mode ដោយប្រើបច្ចេកវិទ្យាលាយបញ្ចូលគ្នារវាងបែបផែននៃរូបភាពក្នុងកម្រិតពន្លឺទាប  និង AI រួមជាមួយកាមេរ៉ាមេដែលមានទំហំ 48MP ។ បំពាក់ដោយអង្គគណនាដែលមានថាមពលខ្លាំង Nokia 7.2 បានរួមបញ្ចូលគ្នានូវអាយុកាលថ្មរយៈពេលពីរថ្ងៃ បច្ចេកវិទ្យា PureDisplay និង Always-on HDR ជាមួយនឹងការរចនាបែប Nordic មិនចេះរីងស្ងួតដើម្បីកំណត់ឡើងវិញនូវអ្វីដែលអ្នកគាំទ្របានរំពឹងទុកពីប្រភេទនៃស្មាតហ្វូននេះ។

Nokia 6.2 – អេក្រង់ដ៏ទាក់ទាញ បំពាក់ជាមួយនឹងកាមេរ៉ាបីគ្រាប់ដ៏អស្ចារ្យ

Nokia ស៊េរីទី ៦ ដំបូងបង្អស់ដែលបំពាក់មកជាមួយនូវកាមេរ៉ាចំនួនបីគ្រាប់ និងបច្ចេកវិទ្យា PureDisplay។ Nokia 6.2 ផ្តល់ជូនអ្នកគាំទ្រនូវបទពិសោធន៍ដ៏ទាក់ទាញ ជាមួយនិងការថតរូបបែបទំនើបនៅក្នុងកញ្ចប់មួយដែលមានតម្លៃសមរម្យ។ Nokia 6.2 នាំមកនូវ always-on HDR ទៅក្នុងផ្នែកស្មាតហ្វូនស៊េរីថ្មីដែលបង្ហាញពីបច្ចេកវិទ្យា PureDisplay ដំណើរការដោយអង្គគណនាសម្រាប់បង្ហាញរូបភាព ដែលអាចបង្ហាញនូវកម្រិតពណ៌ដល់ទៅជាងមួយពាន់លានពណ៌ ។ ជាមួយនឹងការរួមបញ្ចូលគ្នានៃមុខងារ AI និងកាមេរ៉ាចំនួនបីគ្រាប់ ដែលប្រកបដោយអនុភាពខ្ពស់ Nokia 6.2 អនុញ្ញាតឱ្យអ្នកគាំទ្រថតរូបប្រកបដោយភាពលម្អិត ការថតបែប bokeh portraits និងការថតបែបរូបភាពទូលាយ ដែលអាចអោយអ្នកថតបានកាន់តែច្រើន។ ហើយជាមួយនឹងអាយុកាលថ្មរយៈពេលពីរថ្ងៃ អ្នកប្រើ​ប្រាស់នឹងអាចប្រើប្រាស់បានកាន់តែច្រើនទៅតាមអ្វីដែលពួកគេចូលចិត្ត ដោយមិនមានការព្រួយបារម្ភពីថាមពលថ្ម។ Nokia 6.2 ស្ថិតនៅជាប់ដែលជាមរតនៃការរចនាបែប Nordic របស់ខ្លួនដោយចូលរួមមានការរចនាម៉ូដពិសេសរួមផ្សំជាមួយនឹងវត្ថុធាតុដើមប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្តល់ជូននូវស្មាតហ្វូនមួយដែលមានរូបរាងយ៉ាងល្អឯក។

Nokia 800 Tough – កំណត់លក្ខណៈថ្មីនៃភាពធន់ និងអាយុកាលនៃថាមពលថ្ម ចូលរួមជាមួយប្រភេទនៃទូរស័ព្ទដែលមានលក្ខណៈឈានមុខគេនៅលើទីផ្សារ Nokia 800 Tough គឺជាទូរស័ព្ទ Nokia រឹងមាំដំបូងបង្អស់ពី HMD Global ដែលនាំមកនូវភាពធន់ថ្មីដល់អ្នកគាំទ្រទូទាំងពិភពលោក។ មិនត្រឹមតែជាមានមុខងារការពារទឹកនិងធូលីប៉ុណ្ណោះទេ វាអាចធន់នឹងការធ្លាក់ និងត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងស្ថានភាពសីតុណ្ហភាពលំបាកៗ ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេងនៅខាងក្រៅ ឬអ្នកដែលមានតម្រូវការក្នុងការបំពេញការងារ។ វាក៏នាំមកនូវលក្ខណៈពិសេសចុងក្រោយដែលអ្នកគាំទ្ររំពឹងថានឹងមាននៅក្នុងទូរស័ព្ទទំនើបមួយ ដែលរួមមាន Google Assistant កម្មវិធីពេញនិយមដូចជា WhatsApp និងហ្វេសប៊ុក ការតភ្ជាប់អ៊ីធឺណិតកម្រិត 4G និងចំនុចពិសេសៗជាច្រើនទៀត។ ជាមួយនឹង Nokia 800 Tough ក្រុមហ៊ុន HMD Global កំពុងពង្រីកការផ្តល់ជូនរបស់ខ្លួនដើម្បីឈានដល់ផ្នែកថ្មីដូចជា B2B និង អតិថិជននៅក្នុងវិស័យសហគ្រាសដែលត្រូវការទូរស័ព្ទដែលមានអាយុកាលប្រើប្រាស់យូរអង្វែង ក៏ដូចជាបុគ្គលដែលចង់បានទូរស័ព្ទដែលអាចទុកចិត្តបានសម្រាប់ដំណើរផ្សងព្រេងរបស់ពួកគេ។

Nokia 2720 Flip – ការរចនាឡើងវិញជាមួយប្រព័ន្ធ 4G

Nokia 2720 Flip គឺជាទូរស័ព្ទបែបបុរាណដែលត្រូវបានរច​នាឡើងវិញសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ មានទំហំតូច និងមានភាពប៉ិនប្រសប់ តែប្រកបដោយគុណសម្បត្តិ ដែលបានមកពីការរួមបញ្ចូលគ្នានៃបច្ចេកវិជ្ជា AI ។ Nokia 2720 Flip មានការរចនាម៉ូដទូរសព្ទ័ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទូរស័ព្ទប្រភេទបត់ទូទៅ ដែលរួមបញ្ចូលគ្នានូវភាពសាមញ្ញនិងភាពជឿជាក់ហើយអាចប្រើប្រាស់បានយូរអង្វែង។ ការនាំមកនូវលក្ខណៈពិសេសថ្មីៗទៅកាន់អ្នកប្រើប្រាស់ Nokia 2720 Flip ភ្ជាប់មកជាមួយ WhatsApp និងហ្វេសប៊ុកដើម្បីប្រាកដថាអ្នកបានភ្ជាប់ជាមួយអ្វីៗដែលសំខាន់សម្រាប់អ្នក។ ហើយជាមួយមាន Google Assistant  អ្នកគ្រាន់តែចុចប៊ូតុងបន្តិចប៉ុណ្ណោះ អ្នកប្រើប្រាស់នឹងអាចសម្រេចការងារបានច្រើនជាងមុនដោយប្រើសំលេងរបស់ពួកគេ។ ក្នុងករណីអាសន្នកើតឡើងទូរស័ព្ទ Nokia 2720 Flip ភ្ជាប់មកជាមួយប៊ូតុងអាសន្នក៏ដូចជាម៉ឺនុយសម្រាប់ក្នុងករណីបន្ទាន់ (ICE)។ ជាទូរស័ព្ទល្អឥតខ្ចោះសម្រាប់អ្នកដែលអ្នកជាទីស្រលាញ់របស់អ្នក។ Nokia 2720 Flip មិនត្រឹមតែជាដៃគូរដ៏ល្អសម្រាប់ពេលអ្នកកំពុងស្វែងរកការកាត់បន្ថយការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាទូរស័ព្ទដ៏ល្អឥតខ្ចោះសម្រាប់ថែរក្សាមនុស្សជាទីស្រឡាញ់របស់អ្នកជាមួយនឹងតម្រូវការនៃការភ្ជាប់ទំនាក់ទំនង។

Nokia 110 – ការកម្សាន្តនៅជាប់ផ្ទាល់នឹងខ្លួនអ្នក

ការបន្ថែមថ្មីទៅប្រភេទទូរស័ព្ទពិសេសរបស់យើងគឺ Nokia 110 ភ្ជាប់មកជាមួយនូវអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ដើម្បីផ្តល់ភាពរីករាយដល់អ្នក។ ម៉ាស៊ីនចាក់ MP3 សម្រាប់តន្ត្រីដែលអ្នកចូលចិត្ត កាមេរ៉ា និងវិទ្យុអេហ្វអឹម។ Nokia 110 ក៏មានភ្ជាប់មកជាមួយនូវហ្គេមដែលអ្នកគ្រប់គ្នាចូលចិត្តដូចជាហ្គេមពស់បែបបុរាណ និងថាមពលថ្មដែលអាចអោយអ្នកនិយាយចាប់ពីពេលថ្ងៃរះរហូតដល់ថ្ងៃលិចបន្ទាប់ពីសាកពេញរួច។ Nokia 110 ផលិតដោយផ្អែកលើរូមមន្តនៃទូរស័ព្ទ Nokia ​105 ដែលទទួលបានជោគជ័យ ដោយបន្ថែមកាមេរ៉ា តន្ត្រី និងហ្គេមដើម្បីផ្តល់ការកម្សាន្តបន្ថែមទៀតក្នុងតម្លៃប្រហាក់ប្រហែលគ្នា។

កាសណូគាឥតខ្សែ Power Earbuds

បង្កើតឡើងដោយផ្អែកលើជោគជ័យនៃ Nokia True Wireless Earbuds ដែលទទួលបានពានរង្វាន់ ក្រុមហ៊ុនHMD Global សូមណែនាំប្រភេទកាស True Wireless Nokia Power Earbuds ដែលជាសមាជិកថ្មីបំផុតក្នុងត្រកូល True Wireless Earbuds ។ កាសស្តាប់ត្រចៀកឥតខ្សែថ្មីត្រូវបានផលិតឡើងដោយផ្តល់នូវការប្រើប្រាស់ដ៏យូរអង្វែងមួយ នៅពេលបញ្ចូលគ្នាជាមួយប្រអប់សាកថ្ម ដែលអាចសាកបានរហូតដល់ ៣០ ដង ដែលអនុញ្ញាតអោយអ្នកអាចស្តាប់តន្ត្រីបានរហូតដល់ ១៥០ ម៉ោង។

កាសឥតខ្សែ True Wireless Nokia Power Earbuds ផ្តល់ជូននូវសំលេងដែលមានគុណភាពខ្ពស់ អរគុណចំពោះ Graphene drivers ទំហំ 6mm។ កាសនេះអាចធន់នឹងទឹករហូតដល់ ៣០ នាទីក្នុងជម្រៅ ១ម៉ែត្រនឹងភ្ជាប់មកជាមួយកម្រិតការការពារកម្រិត IPX7 ។ អ្នកអាចភ្ជាប់វាជាមួយស្មាតហ្វូន Nokia របស់អ្នកបានយ៉ាងងាយស្រួល អរគុណដល់ការតភ្ជាប់ដោយរហ័សរបស់ Bluetooth® 5.0 ។ ហើយដើម្បីជួយអ្នកអោយសំរេចការងារបានច្រើនជាងមុនដោយសំលេងរបស់អ្នក Nokia Power Earbuds ភ្ជាប់មកជាមួយ Google Assistant  ដោយគ្រាន់តែប៉ះលើកាស ពួកគេនឹងក្លាយជាដៃគូប្រចាំថ្ងៃយ៉ាងល្អរបស់អ្នក។

ក្រុមហ៊ុន KTH និងយកទូរសព្ទ័ទាំងអស់មកលក់នៅស្រុកខ្មែរ ហើយ​ក្រុមហ៊ុននិង​ប្រកាសតម្លៃនិងថ្ងៃចេញលក់ក្នុងពេលឆាប់ៗ។

 អំពីក្រុមហ៊ុន HMD Global

មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ HMD Global Oy ជាក្រុមហ៊ុនមេរបស់ទូរស័ព្ទ Nokia ។ HMD ជាអ្នករចនា និងចែកចាយទូរស័ព្ទស្មាតហ្វូន និងទូរស័ព្ទជាច្រើនប្រភេទដែលផ្តោតសំខាន់ទៅលើអតិថិជននិងតម្លៃ។ ដោយមានការប្តេជ្ញាចិត្តលើការច្នៃប្រឌិត និងគុណភាព HMD គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខលើម៉ាកសញ្ញា Nokia សម្រាប់ទូរស័ព្ទ និងថេប្លេត។សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់www.hmdglobal.com

Nokia គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុន Nokia Corporation ។ ប្រព័ន្ធប្រតិបត្តិការ Android Google និងសញ្ញាសំគាល់ដែលពាក់ព័ន្ធផ្សេងទៀតគឺជាពាណិជ្ជសញ្ញារបស់ Google LLC។ រាល់លក្ខណៈពិសេសនិង ព័ត៌មានផលិតផលផ្សេងទៀតដែលបានផ្តល់គឺអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។ ការប្រែប្រួលលើការផ្តល់ជូននានាអាចត្រូវបានអនុវត្ត។ សូមពិនិត្យមើលការដាក់លក់នៅតាមតំបន់របស់អ្នក។

ផ្អែកលើ “បច្ចុប្បន្នភាពកម្មវិធី និងសន្តិសុខ – តំណភ្ជាប់ដែលបាត់សម្រាប់ស្មាតហ្វូន” ដែលបោះពុម្ពផ្សាយដោយ CounterPoint Rese

Advertisement