អតិថិ​ជ​នវីង​ ​ផ្ញើ​ប្រាក់​ពី​កូរ៉េ​ខាងត្បូង​ ​និង​ថៃ​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ថ្មី​នារ​ដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​

​នារ​ដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​ ​ធនាគារ​ឯក​ទេ​សវីង​ ​(​ខេម​បូ​ឌា​)​ ​លីមីត​ធី​ត​ ​បាន​ធ្វើការ​ចាប់​រង្វាន់​ជា​លើក​ទី១​ ​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ចំនួន​ ​២រូប​ ​ដែល​នឹង​ទទួល​បាន​រង្វាន់​ម៉ូតូ​ស៊េរី​ថ្មី​ ​បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​ប្រតិបត្តិ​ការ​ផ្ញើ​ប្រាក់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​ប្រទេស​ថៃ​មកកាន់​កម្ពុជា​តាមរយៈ​ដៃគូ​ផ្ញើ​ប្រាក់​របស់​វីង​។​

​អ្នកឈ្នះ​រង្វាន់​ដំបូង​ទាំង២រូប​ ​ដែល​មានឈ្មោះ​សុខ​ ​គីរី​ ​ស្ថិតនៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​ឈ្មោះ​ប៊ន​ ​អេង​ ​ស្ថិតនៅ​ប្រទេស​ថៃ​។​ ​អ្នកឈ្នះ​រង្វាន់​ដំបូង​ទាំង២រូប​នេះ​ ​នៅក្នុងចំណោម​អតិថិជន​រាប់ពាន់​នាក់​របស់​វី​ង​ដែល​បាន​ធ្វើ​ប្រតិបត្តិ​ការ​ផ្ញើ​ប្រាក់​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ ​ថ្ងៃទី០៩​ ​ដល់​ ​ថ្ងៃទី​ ​១៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​ ​រង្វាន់​សម្រាប់​អ្នកឈ្នះ​រង្វាន់​ទាំង២រូប​ ​គឺ​ម៉ូតូ​ស៊េរី​ថ្មី​ ​ឆ្នាំ២០១៩​។​

​ដោយ​អ្នកឈ្នះ​រង្វាន់​ទាំង២រូប​កំពុង​ស្ថិត​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ថៃ​ ​ដូច្នេះ​បងប្អូន​របស់​ពួកគាត់​ដែល​ជា​អ្នកទទួល​ប្រាក់​ផ្ញើ​នៅ​កម្ពុជា​ ​បាន​មក​ទទួល​រង្វាន់​ម៉ូតូ​ស៊េរី​ថ្មី២០១៩​ ​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ឯកទេស​វី​ងនៅ​ភ្នំពេញ​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​ចាប់​រង្វាន់​ ​លោ​ក​ប៊ុ​ន​ ​ថែ​ ​អគ្គនាយករង​របស់​វី​ង​បាន​មានប្រសាសន៍​ថា​៖​ ​វីង​មាន​ក្តី​រំភើប​ណាស់​ដែល​បាន​ចូលរួម​ផ្តល់​រង្វាន់​ដល់​អតិថិជន​ ​ដែល​បងប្អូន​របស់​ពួកគាត់​ស្ថិតនៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​ប្រទេស​ថៃ​ហើយ​មិនបាន​មក​ជួបជុំ​គ្រួសារ​នៅ​កម្ពុជា​នារ​ដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​។​

​លោ​ក​ប៊ុ​ន​ ​ថែ​ ​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​ក្នុង​ពេល​ដែល​វី​ង​បន្ត​ណែនាំ​ពី​ផលិតផល​និង​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ជួយ​បង្កើន​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ​យើង​មិនដែល​ភ្លេច​ឡើយ​ ​នូវ​ការសំដែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិជន​ ​រាប់​លាន​នាក់​របស់​យើង​ ​ដែល​តែងតែ​ជួយ​វីង​ឱ្យ​បន្ត​ឆ្ពោះទៅ​មុខ​ជានិច្ច​ ​ទោះបីជា​ក្នុង​ស្ថានភាព​ដ៏​លំបាក​ក៏ដោយ​។​ ​ខ្ញុំ​ក៏​សូមជូនពរ​ដល់​អតិថិជន​ទាំងអស់​ ​ក៏ដូចជា​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​នូវ​ភាព​សប្បាយរីករាយ​ ​និង​ភាព​រុងរឿង​នារ​ដូវ​កាល​បុណ្យភ្ជុំបិណ្ឌ​ខាងមុខនេះ​។​ ​”​

​កម្ម​វិ​ធីប្​រម៉ូ​សិន​ភ្ជុំបិណ្ឌ​ឈ្នះ​ម៉ូតូ​ស៊េរី​ថ្មីនេះ​គឺជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ ​របស់​ធនាគារ​ ​ឯកទេស​ ​វីង​ ​ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិជន​របស់​ខ្លួន​ ​ចំពោះ​ការ​គាំទ្រ​លើ​ផលិតផល​ ​និង​ ​សេវាកម្ម​របស់​វីង​ ​ជាពិសេស​សម្រាប់​អតិថិជន​នៅ​ក្រៅប្រទេស​ដូចជា​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​ប្រទេស​ថៃ​ដែល​បាន​ផ្ញើ​ប្រាក់​មក​កម្ពុជា​តាម​រយះ​ដៃ​គូ​វី​ង​ដូចជា​៖​ ​GME​,​ ​Gmoney​ ​Trans​,​ ​KB​ ​Kookmin​,​ ​Hanpass​,​ ​SBI​ ​Cosmoney​,​ ​Shinhan​ ​Bank​ ​និង​ ​PPCB​ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​និង​ ​DeeMoney​ ​និង​ ​2C2P​ ​នៅ​ប្រទេស​ថៃ​។​

​សម្រាប់​អតិថិជន​ដែល​មិនទាន់​បាន​ឈ្នះ​រង្វាន់​ ​សូមកុំ​បារម្ភ​ព្រោះថា​ធនាគារ​ឯកទេស​វី​ងនឹង​មានការ​ចាប់​រង្វាន់​ ​លើក​ទីពីរ​ ​និង​ទីបី​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កា​លប​រិច្​ឋេទ​ខាងក្រោម​៖​

​•​ ​ការ​ចាប់​រង្វាន់​លើក​ទី២​ ​នឹង​ធ្វើការ​ប្រកាស​អ្នកឈ្នះ​រង្វាន់​នៅ​ថ្ងៃទី២៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​សម្រាប់​ប្រតិបត្តិ​ការដែល​ប្រព្រឹត្តទៅ​ចាប់ពី​ ​ថ្ងៃទី១៦​ ​ដល់​ ​ថ្ងៃទី​ ​២២​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

​•​ ​ការ​ចាប់​រង្វាន់​លើក​ទី៣​ ​នឹង​ធ្វើការ​ប្រកាស​អ្នកឈ្នះ​រង្វាន់​នៅ​ថ្ងៃទី០៤​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​សម្រាប់​ប្រតិបត្តិ​ការដែល​ប្រព្រឹត្តទៅ​ចាប់ពី​ ​ថ្ងៃទី២៣​ ​ដល់​ ​ថ្ងៃទី​ ​៣០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ ​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​ ​023​ ​999​ ​989​ ​


Advertisement