សេចក្តី​ប្រកាស​ព័ត៌មាន​ ​WONDERFUL​ ​28​ ​–​ ​LIFESTYLE​,​ ​WINE​ ​&​ ​DINE​ ​EXPO​ ​YOUR​ ​ULTIMATE​ ​EXPERIENCE​ ​TO​ ​DISCOVER​

​•​ ​“​WONDERFUL​ ​28​ ​–​ ​LIFESTYLE​,​ ​WINE​ ​&​ ​DINE​ ​EXPO​”​ ​នឹង​ត្រូវ​ធ្វើឡើង​ជាលើកដំបូង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែតុលា​ឆ្នាំ​ ​២០១៩​ ​។​

​•​ ​ការ​បូក​បញ្ចូល​ទាំង​គំនិត​នៃ​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ដែល​បង្ហាញ​ពីរ​បៀ​បរស់​នៅ​ដ៏​មាន​កិត្យានុភាព​ ​ផលិតផល​ស្រា​និង​អាហារ​ ​និង​សេវាកម្ម​ដ៏​មាន​វិជ្ជាជីវៈ​ ​រួម​ជាមួយនឹង​ការ​ប្រគំតន្ត្រី​រយៈពេល​ ​៣​ ​ថ្ងៃ​ជាប់គ្នា​ផង​ដែរ​ ​“​WONDERFUL​ ​28​ ​”​ ​នឹង​ក្លាយជា​ទី​ចាប់អារម្មណ៍​របស់​រាជធានី​ភ្នំពេញ​ក្នុង​ខែតុលា​។​

​•​ ​ការ​នាំមក​នូវ​គំនិត​ថ្មី​នៃ​ស្តង់ដារ​រស់នៅ​នេះ​ ​នឹង​ធ្វើអោយ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​សម្រាប់​របៀបរស់នៅ​ល្អ​ប្រសើរ​នៅក្នុង​យុគសម័យ​ថ្មី​។​

​[​ភ្នំពេញ​,​ ​កម្ពុជា​,​ ​១១​ ​កញ្ញា​ ​២០១៩​]​ ​វិថី​ទី​ ​២៨​ ​-​ ​WONDERFUL​ ​28​ ​–​ ​LIFESTYLE​,​ ​WINE​ ​&​ ​DINE​ ​EXPO​ ​គឺជា​ពិព័រណ៍​អាហារ​និង​ភេសជ្ជៈ​ដ៏​ធំ​បំផុត​ ​និង​ពេញនិយម​បំផុត​ដែល​រៀបចំឡើង​ដោយ​សមាគម​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​(​InFEA​)​ ​ឧបត្ថម្ភ​ដោយ​ធនាគារ​កា​ណា​ឌី​យ៉ា​ភី​អិ​ល​ស៊ី​ ​,​ ​Wonder​ ​Capital​ ​Group​ ​។​ ​គំនិត​នេះ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​ក្រសួងទេសចរណ៍​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់​ដឹង​អំពី​របៀបរស់នៅ​ប្រកបដោយ​កិត្យានុភាព​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ដើម្បី​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​ ​២៥​ ​ដល់​ថ្ងៃទី​ ​២៧​ ​ខែតុលា​ឆ្នាំ​ ​២០១៩​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ព្រឹត្តិ​ការណ៍​នេះ​បាន​នាំ​យក​អ្នកផ្គត់ផ្គង់​ក្នុង​ស្រុក​និង​អន្តរជាតិ​ទាំងអស់​មក​បង្ហាញ​នូវ​អ្វី​ដែល​ល្អ​បំផុត​នៅក្នុង​កម្រិត​របស់​ខ្លួន​។​

​ព្រឹត្តិ​ការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​អាជីវកម្ម​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​ក៏ដូចជា​ការបង្កើត​បរិយាកាស​សហគមន៍​ប្រកបដោយ​ភាព​រស់រវើក​និង​ទាក់ទាញ​សម្រាប់​ប្រជាជន​គ្រប់​វ័យ​និង​ជាតិសាសន៍​ទាំងអស់​ទទួល​បាន​ភាព​រីករាយ​។​ ​នៅក្នុង​ការ​តាំងពិព័រណ៍​នឹង​មានការ​ចូលរួម​ពី​ស្តង់​តាំង​បង្ហាញ​ចំនួន​ ​៣០០​ ​ស្តង់​ ​ដែល​មាន​ទំហំ​ប្រហែលជា​ ​២,០០០​ ​ម៉ែត្រការ៉េ​និង​មាន​គោលបំណង​ទាក់ទាញ​អ្នកជំនួញ​ជាង​ ​២៨.០០០​ ​នាក់​។​ ​ជាលើកដំបូង​នៅ​ប្រទេស​កម្ពុជា​ព្រឹត្តិ​ការណ៍​នេះ​ក៏​នឹង​មានកម្ម​វិធី​ប្រគំតន្ត្រី​ចំនួន​ ​៣​ ​ថ្ងៃ​ជាប់​ៗ​គ្នា​ផង​ដែរ​ ​ដោយមាន​ការចូលរួម​ពី​សិល្បៈ​ករ​ ​សិល្បៈ​ការីនី​មក​ពី​គ្រប់​ផលិតកម្ម​សំដែង​ជូន​ ​រៀងរាល់​យប់​ដើម្បី​ឱ្យ​អ្នកទស្សនា​ទាំងអស់​ទទួល​បាន​ភាព​រីករាយ​។​ ​ការ​ប្រគុំ​តន្រ្តី​រួមផ្សំ​ជាមួយ​ ​បែបបទ​អាហារ​តាម​ដងផ្លូវ​ពិតជា​អាច​ជួយ​បង្កើន​បរិយាកាស​ព្រឹត្តិ​ការណ៍​និង​ផ្តល់​នូវ​បទពិសោធន៍​មួយ​បែប​ដែល​មិន​នឹកស្មាន​ដល់​។​ ​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​ ​ការ​ផ្ដល់​ជូន​នូវ​ចំណីអាហារ​តាមផ្លូវ​នេះ​ ​នឹង​នាំមក​នូវ​រូប​ភាព​ផ្សេង​ៗ​គ្នា​នៃ​មុខម្ហូប​តាម​ចិញ្ចើម​ផ្លូវ​តាម​តំបន់​ហើយ​ត្រូវ​បាន​បង្ហាញ​តាម​ស្តង់ដារ​ថ្មី​។​ ​ព័ត៌មាន​លម្អិត​នៃ​ការ​ប្រគំតន្ត្រី​នឹង​ត្រូវ​ប្រកាស​នៅ​ដំណាក់កាល​ក្រោយ​។​
​ព័ត៌មាន​ខ្លះ​អំពី​ពិព័រណ៍​នេះ​មាន​ដូចជា​៖​

​•​ ​បែបបទ​រស់នៅ​៖​ ​រចនា​ផ្ទៃ​ខាងក្នុង​និង​ការ​តុបតែង​ ​ការ​ថែរក្សា​សម្រស់​និង​សុខភាព​ ​ផលិតផល​លាង​សម្អាត​និង​បោកគក់​ ​ឧបករណ៍​ក្នុង​សួនច្បារ​និង​ក្រៅ​ផ្ទះ​ ​និង​គ្រឿងផ្ទះ​បាយ​

​•​ ​អាហារ​និង​ភេសជ្ជៈ​៖​ ​ហាង​នំប៉័ង​និង​ចំណីសត្វ​ ​ហាង​កាហ្វេ​និង​តែ​ ​សាច់​និង​គ្រឿង​សមុទ្រ​ ​ស្រាបៀ​រនិង​ស្រា​។​

​•​ ​វេទិកា​ឱកាស​អាជីវកម្ម​៖​ ​សិក្ខាសាលា​ដ៏​មាន​ជំនាញ​ ​ការចែក​រំលែក​បទ​ពិសោធ​ន៍​ល្អ​ៗ​ពី​អន្តរជាតិ​ ​ការផ្គូផ្គង​អាជីវកម្ម​ ​និង​ទីប្រឹក្សា​ជំនាញ​សេវាកម្ម​។​

​វេ​ប​សាយ​ផ្លូវការ​ ​WONDERFUL​ ​28​៖​ ​https​:​/​/​wonderful28​.​com​/​

​នៅក្នុង​ ​WONDERFUL​ ​28​ ​យើង​បង្កើត​ឱកាស​ ​បទពិសោធន៍​ ​និង​ស្តង់ដារ​ថ្មី​។​ ​យើង​ទទួលស្វាគមន៍​ទាំង​បុគ្គល​ ​និង​ក្រុមហ៊ុន​ទាំងអស់​ឱ្យ​ចូលរួម​និង​ទស្សនា​ពិព័រណ៍​នេះ​ដោយ​ណែនាំ​ពី​ ​បទ​ពិសោធ​ពីរ​ដ៏​ល្អ​បំផុត​ដើម្បី​ចែករំលែក​៖​

​MESONG​ ​នៅក្នុង​ ​WONDERFUL​ ​28​:​
​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ ​WONDER​ ​DEVELOPMENT​ ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហុងកុង​ ​MESONG​ ​គឺជា​គម្រោង​ដំបូង​ ​ដែល​ជា​សញ្ញា​នៃ​កា​អភិវឌ្ឍន៍​ធនធាន​ដែល​តំណាង​ឱ្យ​យុគសម័យ​ថ្មី​នៃ​ជីវភាព​រស់​នៅ​ស្ដ​ង់​ដា​ ​និង​មាន​កិត្យានុភាព​។​ ​ដោយមាន​ការ​គាំទ្រ​ពី​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​នៅក្នុង​រចនាសម្ព័ន្ធ​វិស្វកម្ម​ ​MESONG​ ​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ជា​ខុន​ដូ​ខ្ពស់​ជាងគេ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ ​CBD​ ​នៃ​រាជធានី​ភ្នំពេញ​ ​ដោយ​រួមបញ្ចូល​គ្នា​រវាង​ការរស់នៅ​បែប​ទំនើប​ ​តំបន់​ពាណិជ្ជកម្ម​ ​និង​ក្លឹប​កំសាន្ត​ដ៏​ប្រណិត​ ​ហើយ​វា​ជា​និមិត្តរូប​នៃ​របៀបរស់នៅ​ដ៏​សម្បូរ​បែប​និង​ធ្វើ​ឱ្យ​មាន​ភាព​ប្រណិត​តាម​ស្តង់ដារ​។​ ​ការ​ប្រមូល​អ្នកជំនាញ​ដែល​ទទួល​បាន​ពានរង្វាន់​ពី​ជុំវិញ​ពិភពលោក​រួមមាន​ ​NOVO​ ​ARCHITECTS​,​ ​MOTT​ ​MACDONALD​,​ ​SANBASE​ ​CORPORATION​,​ ​STUDIO​ ​5​ ​INTERNATIONAL​,​ ​KEYSTONE​-​SAVILLS​ ​&​ ​CURRIE​ ​&​ ​BROWN​,​ ​គម្រោង​ធានា​បាន​នូវ​ការចែកចាយ​ប្រកបដោយ​គុណភាព​ខ្ពស់​រួម​ជាមួយ​បទ​ពិសោធ​ ​និង​ស្ទីល​ដែល​ធ្វើអោយ​លោកអ្នក​ឈាន​ទៅ​កម្រិត​បន្ទាប់​។​ ​WONDER​ ​DVELOPMENT​ ​ជា​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​នៃ​មូលនិធិ​គ្រប់គ្រង​ដោយ​ ​WONDER​ ​CAPITAL​ ​GROUP​ ​ដែល​ជា​ក្រុមហ៊ុន​សាជីវកម្ម​មាន​អាជ្ញាប័ណ្ណ​ក្រោម​គណៈកម្មការ​ ​មូលប័ត្រ​និង​អនាគត​ ​នៃ​ហុងកុង​។​ ​ក្រុម​អ្នកគ្រប់គ្រង​មាន​បទ​ពិសោធ​វិនិយោគ​អចលនទ្រព្យ​ជាង​ ​២០​ ​ឆ្នាំ​ហើយ​បាន​កាន់​តួនាទី​ប្រតិបត្តិ​អាស៊ី​ ​-​ ​ប៉ាស៊ីហ្វិក​សម្រាប់​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​សកល​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​រយ​ពាន់​លាន​ដុល្លារ​ស្ថិត​ក្រោម​ការគ្រប់គ្រង​។​ ​ជាមួយ​ដៃគូ​ដែល​ទុកចិត្ត​និង​មាន​ជំនាញ​និង​វិជ្ជាជីវៈ​ខ្ពស់​នេះ​ ​MESONG​ ​ពិតជា​នឹង​បង្កើត​ឱកាស​វិនិយោគ​ពិសេស​សម្រាប់​អ្នក​ដែល​គ្មាន​ជំនាញ​និង​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងយល់​។​ ​សូម​ចូល​មើល​គេហទំព័រ​ផ្លូវការ​សម្រាប់​ព័ត៌មាន​លម្អិត​ ​https​:​/​/​www.mesong.com​/​

សម្ព័ន្ធ​រថយន្ត​ដឹកទំនិញ​ម្ហូបអាហារ​ក្នុង​ ​WONDERFUL​ ​28​:​
​ជាមួយនឹង​ការសម្រប​សម្រួល​ដោយInFEA​ ​គំនិត​ថ្មី​នៃ​ការគ្រប់គ្រង​ប្រតិបត្តិ​ការF​&​B​ ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ដែល​រួមមាន​ការ​ផ្តល់​ដំបូន្មាន​ប្រកបដោយ​វិជ្ជាជីវៈ​លើ​ប្រតិបត្តិ​ការ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ការគ្រប់គ្រង​អនាម័យ​ ​ការ​ជ្រើសរើស​ទីតាំង​ប្រតិបត្តិ​ ​ការ​ធ្វើស្ថិតិ​និង​ការស្រាវជ្រាវ​ ​ការ​បញ្ចុះតម្លៃ​ ​ការ​ដឹក​ជ​ញ្ចូន​ជាដើម​។​ ​គម្រោង​នេះ​ក៏បាន​កំណត់​គោលដៅ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​ ​ដែល​អាច​តាមដាន​ទីតាំង​និង​ការ​ប្រមូល​ទិន្នន័យ​ការ​លក់​តាមពេលវេលា​ជាក់ស្តែង​តាមរយៈ​បណ្តាញ​ទូរស័ព្ទចល័ត​ ​4G​ ​។​ ​ទិន្ន​ន័យ​ធំៗ​ ​ដែល​ប្រមូល​បាន​នឹង​ត្រូវ​បាន​វិភាគ​ដើម្បី​បង្កើន​ការគ្រប់គ្រង​ការ​លក់​ ​ការគ្រប់គ្រង​ប្រព័ន្ធ​ដឹក​ជ​ញ្ចូន​ ​និង​ការគ្រប់គ្រង​ស្តុក​ក្នុង​ពេលវេលា​ជាក់ស្តែង​។​ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ត្រូវ​បាន​រចនា​ឡើង​ដោយក្រុម​ហ៊ុន​ព័ត៌មាន​វិទ្យា​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​និង​គាំទ្រ​ដោយក្រុម​និស្សិត​សាកល​វិទ្យាល័យ​ក្នុង​ស្រុក​មួយ​ក្រុម​។​ ​គំរូ​ដំបូង​នៃ​ឡាន​ដឹក​អាហារ​ចល័ត​ ​ឡាន​លក់​ការ៉េម​ ​ក្រោម​គំនិត​ប្រតិ​បត្ដិ​ការ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ ​WONDERFUL​ ​28​ ​និង​បង្ហាញ​តាមរបៀប​ដែល​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​។​ ​ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​លទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រតិបត្តិ​ការ​ក្នុង​យុគសម័យ​ថ្មី​ហើយនឹង​ក្លាយជា​ស្តង់ដារ​ថ្មី​ក្នុង​ប្រតិបត្តិ​ការ​អាជីវកម្ម​។​

Advertisement