លក្ខណៈពិសេសរបស់លេបថប ASUS Vivobook S15សេរីថ្មី S531 ដែលទើបនឹង មកដល់ក្នុងប្រទេសកម្ពុជាលក្ខណពិសេសរបស់ Vivobook S15

1. រចនាបទទំនើបនិងទាន់សម័យជាងមុន: រូបរាងស្តើងស្អាត មានជម្រើសពណ៌ចម្រុះស្អាតសាកសមនឹងយុវវ័យសម័យថ្មី ជាមួយនឹង ការឌីហ្សាញបាតរុញឡើងខ្ពស់ដែលជំនួយដល់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន អមជាមួយនឹងរូបរាងស្តើងស្រាលងាយស្រួលយកតាមខ្លួន។
2. មុខងារនិងបច្ចេកវិទ្យាថ្មី: បច្ចេកវិទ្យា​ NanoEdge Display ក្រុមហ៊ុនASUSបានធ្វើអោយLaptopនេះសឹងតែគ្មានគែម ហើយក៏ជាLaptop Vivobook ដំបូងដែលមានបច្ចេកវិទ្យាInfrared Camera និងWifi 6។
កាលពីថ្មីៗនេះក្រុមហ៊ុនASUS បានប្រកាសដាក់បង្ហាញLaptopជំនាន់ថ្មីសេរី Vivobook S531 ក្នុងកម្មវិធីComputexនៅក្នុងទីក្រុងតៃវ៉ាន់កាល់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ។ Vivobook S15 គឺជាLaptopដែលបានបង្កើតឡើងស្របតាមភាពជឿនលឿននិងតម្រូវការរបស់យុវវ័យសម័យថ្មី មាន​ជម្រើសពណ៌ចម្រុះស្អាតប្លែកភ្នែកចំនួន៥ពណ៌ផ្សេងៗគ្នាដូចជា ពណ៌បៃតងស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និង ពណ៌ទឹកប្រាក់។ ផ្ទៃខាងលើផលិតដោយលោហៈមានរចនាបទប្លែកស្អាតអមទៅដោយ Logo ASUS Vivobook នៅខាងកៀន និងមានរន្ធចេញខ្យល់ប្រសើរជាងមុន និងមានSpeakersនៅចំហៀងនៃសម្បកខាងក្រោម ជាមួយនឹងបច្ចេកវិទ្យាErgoLift ត្រជៀកLaptopរុញឡើង3.5°ដែលជំនួយដល់ការTypingអោយមានភាពងាយស្រួល។ លេបថបនេះមានទម្ងន់ស្រាលត្រឹមតែ 1.8KG ងាយស្រួលដាក់ចូលកាបូបយកតាមខ្លួន មិនធំពេកក្នុងការយួរនិងយកទៅណាមកណា។ លេបថបនេះមានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែម សឹងតែ88%នៃផ្ទៃLaptopទៅហើយគឺគែមមានប្រវែងខ្លីត្រឹមតែ5.2mmដែលជួយទៅដល់បទពិសោធន៍នៃការសម្លឹងទៅលើអេក្រង់របស់អ្នកអោយកាន់តែប្រសើរឡើង។ លេបថបនេះត្រូវបានបំពាក់CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង Core I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី8 និង GPUដាច់ របស់ក្រុមហ៊ុនNVIDIA GeForce MX250 ដែលមានអង្គចងចាំប្រភេទPCIe SSDទំហំដល់ទៅ1TB។ វាក៏ជាលេបថបដំបូងដែលបំពាក់បច្ចេកវិទ្យាInfrared (IR) Camera ដែលយើងអាចLog-inដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹងWindow Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថប និង បច្ចេកវិទ្យា Wi Fi 6 (802.11ax)ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យាWi Fi 5ដល់ទៅ៣ដង ហើយបច្ចេកវិទ្យានេះផ្ទុកនូវNetwork កាត់បន្ថយភាពស្ទក់យឺត75%ដែលជួយដល់ការផ្ទេរវីឌីអូ4K ដែលជួយទៅដល់អ្នកដែលមានអាជីបជាVideo Editor។ លើសពីនេះលេបថបមួយនេះបំពាក់ជាមួយនឹងប្រព័ន្ធសម្លេងរបស់បច្ចេកវិទ្យាHarmon Kardonដែលផ្តល់គុណភាពសម្លេងខ្ពស់ ល្អ បាស់បុកខ្លាំង លើសពីលេបថបដ៏ទៃ។

ខាងក្រោមនេះគឺជាតារាងSpecsសម្រាប់ម៉ូឌែល Vivobook S531ដែលនឹងមាននៅលើទីផ្សារខ្មែរខាងមុខនេះ
សម្រាប់ប្រិយមិត្តដែលទន្ទឹងរងចាំការមកដល់នៃលេបថបVivobook S15នេះ ក្រុមហ៊ុនASUSគឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនASUSនឹងមានព្រឹត្តិការណ៍ដាក់សម្ភោធន៍តាំងបង្ហាញASUS Vivobook S531 នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះនៅផ្សារទំនើបអ៊ីអនម៉លសាខាទី១៕

Advertisement