ការ​បើក​លក់​ដ៏​ធំ​របស់​ ​Urban​ ​Village​ ​Phase2​

​Urban​ ​Village​ ​Phase2​ ​គឺជា​អចលនទ្រព្យ​មាន​អាជ្ញាប័ណ្ណ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​ដោយ​ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​ពេញចិត្ត​មួយ​ ​សម្រាប់​តម្រូវការ​អចលនទ្រព្យ​ទាំងអស់​នៅក្នុង​ទីផ្សារ​ដែល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​ ​Urban​ ​Village​ ​Phase2​ ​បាន​ប្រារព្ធ​ ​និង​បើក​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី2​ ​នៃ​ការ​អភិវឌ្ឍ​របស់​ខ្លួន​ជាមួយនឹង​ការ​រួមបញ្ចូល​គ្នា​នៃ​ចំណេះដឹង​អចលនទ្រព្យ​ដែល​មាន​បទ​ពិសោធ​ទូលំទូលាយ​ ​ផ្សារភ្ជាប់​ជាមួយនឹង​ទេពកោសល្យ​វិជ្ជាជីវៈ​ ​ការ​ច្នៃប្រឌិត​ថ្មី​បណ្តាញ​ ​និង​មូលដ្ឋាន​ទិន្នន័យ​ទូលំទូលាយ​ ​និង​លក្ខណ​សម្បត្តិ​ប្រណីត​។​ ​ធានា​ថា​ ​អតិថិជន​គ្រប់រូប​ត្រូវ​បាន​ផ្គូផ្គង​ទៅ​នឹង​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​នឹង​តម្រូវការ​ទាំង​នៅក្នុង​ស្រុក​ ​និង​ពាណិជ្ជកម្ម​។​

​វិសាលភាព​សេវាកម្ម​ចម្បង​របស់​ ​Urban​ ​Village​ ​Phase​ ​2​ ​រួមបញ្ចូល​ទាំង​ការ​ផ្តល់​ដំបូន្មាន​និង​ការប្រតិបត្តិ​ជា​យុទ្ធ​សាស្រ្ត​សម្រាប់​ការ​លក់​និង​ជួល​ ​និង​ការគ្រប់គ្រង​អចលនទ្រព្យ​។​ ​Urban​ ​Village​ ​Phase​ ​2​ ​អាច​រកបាន​សម្រាប់​ការ​កក់​ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ ​#​Urban​ ​Village​ ​សូម​ទំនាក់ទំនង​មកកាន់​ទំព័រ​ ​Urban​ ​Village​ ​Phase​ ​2​ ​យើង​ដើម្បី​កិត្យានុភាព​។​ ​ក្រុម​អ្នកជំនាញ​រីករាយ​នឹង​ជួយ​ដល់​អតិថិជន​!​

​លោក​ ​បេន​ ​លី​ ​Ben​ ​Li​ ​នាយក​ប្រតិបត្តិ​ ​Urban​ ​Village​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖​«​ ​Urban​ ​Village​ ​ដែល​ជា​មជ្ឈមណ្ឌល​ច្នៃប្រឌិត​អន្តរជាតិ​ធំជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ​គឺជា​កន្លែង​ពេញនិយម​មួយ​។​ ​ដោយ​ផ្តោត​លើ​សហគមន៍​នៅ​កម្ពុជា​ ​ខុន​ដូ​យើង​មាន​ទំហំដី​ឡូត៍​ប្រមាណ760,000ម៉ែត្រការ៉េ​ ​និង​មាន​ភាព​មមាញឹក​ពី​ ​1ថ្ងៃ​ទៅ1ថ្ងៃ​ ​ជាមួយ​មនុស្ស​ដែល​មក​ពី​ជុំវិញ​ពិភពលោក​។​ ​អ្វី​ដែល​ខុសប្លែក​ពី​គេ​ ​បើ​ប្រៀបធៀប​នឹង​ខុន​ដូ​ផ្សេងទៀត​នៅ​កម្ពុជា​ ​ភាគច្រើន​មិនសូវ​មាន​ហាង​ ​ឬ​កន្លែង​កម្សាន្ត​អ្វី​ឡើយ​ ​នៅពេល​សាងសង់​រួច​»​។​

​ដោយឡែក​ ​លក្ខណៈ​ពិសេស​ ​និង​ទីតាំង​នៃ​ការ​អភិវឌ្ឍ​ថ្មី​ ​គឺ​ខុន​ដូ​ ​Urban​ ​Village​ ​មាន​ផ្ទុក​ទៅ​ដោយ​សាល​វិចិត្រ​សិល្បៈ​ធំជាង​គេ​ ​និង​មាន​កន្លែង​កម្សាន្ត​ ​ហាង​កាហ្វេ​ ​ហាង​ម្ហូប​កូរ៉េ​ ​ហាង​ស្រា​បៀរ​អាល្លឺម៉ង់​ ​ក្លឹប​ហាត់ប្រាណ​ ​បណ្ណាល័យ​ ​និង​ហាង​លក់ទំនិញ​ជាច្រើន​ទៀត​រួចជាស្រេច​។​ ​នៅក្នុង​គម្រោង​ទី2​ ​នេះ​ ​ខុន​ដូ​យើង​មាន​ទំហំ​ ​1700យូនី​ត​ ​និង​មាន​ ​4ប្លុក​ ​ហើយ​ក្នុង​ប្លុក​នី​មួយ​ៗ​ ​មាន​ចំនួន​ប្រហែល150យូនី​ត​ដែល​សាងសង់​ក្នុង​កម្ពស់​ ​51ជាន់​ ​ដែល​គម្រោង​ទី1​ ​មានត្រឹមតែ​ ​23ជាន់​ប៉ុណ្ណោះ​។​ ​

​លោក​ ​Ben​ ​Li​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖​«​នៅពេល​ដំណាក់កាល​ទី​ ​1ជិត​ត្រូវ​បាន​លក់​ចេញ​អស់​ ​ក្រុមហ៊ុន​នឹង​ផ្តល់​ឱកាស​ដល់​អតិថិជន​ក្នុង​ការ​ទទួល​បាន​យូនី​ត​ខុន​ដូ​ដំណាក់កាល​ទី​ ​2​ ​ដែល​ផ្តល់​ជូន​នូវ​តម្លៃ​ទាប​ជាង​តម្លៃ​ធម្មតា​។​ ​គឺ​ក្នុង​តម្លៃ1,600​$​/​1ម៉ែត្រការ៉េ​ ​ដោយ​គិតទៅ​តាម​ទំហំ​តម្លៃ​ដែល​ទាប​បំផុត​ ​គឺ​ប្រមាណ7,1000​$​ ​។​ ​សម្រាប់​ការ​បើក​លក់​ជា​ផ្លូវការ​ក្នុងរយៈពេល​ ​30នាទី​កន្លងមក​នេះ​ ​យើង​បាន​លក់​អស់​ជិត​ ​40យូនី​តទៅ​ហើយ​ ​ចំណែក​ឯ​វិធី​បង់ប្រាក់​អាច​បត់បែន​បាន​ ​ដោយ​អាច​បង់​រំលស់​រយៈពេល​រហូតដល់​ ​25ឆ្នាំ​»​។​

​លោក​ ​Ben​ ​Li​ ​ក៏បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​«​ក្នុង​គម្រោង​ខុន​ដូ​ ​យើង​មាន​ទុន​វិនិយោគ​ ​200លាន​ដុល្លារ​ ​។​ ​ចំណែកUrban​ ​Village​ ​Phase​ ​2​ ​របស់​យើង​ ​នឹង​បញ្ចប់​ការសាងសង់​រួចរាល់​នៅ​ខែធ្នូ​ ​ឆ្នាំ2022​ ​ហើយក៏​ត្រៀម​គម្រោង​សម្រាប់​ ​Urban​ ​Village​ ​Phase​ ​3​ ​ផង​ដែរ​»​។​

​អ្នក​វិនិយោគ​ក៏​ត្រូវ​បាន​សម្ភាស​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​គ្នា​ ​និង​មានឱកាស​លើកកម្ពស់​ការ​បើក​លក់​ ​Urban​ ​Village​ ​Phase​ ​2​ ​និង​បាន​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​យូនី​ត​ខុន​ដូ​ជាមួយ​ ​Urban​ ​Village​ ​Phase​ ​2​ ​ដោយ​បាន​បង្ហាញ​នូវ​ការ​ដឹងគុណ​ចំពោះ​លទ្ធផល​វិជ្ជមាន​ដែល​ផ្តល់​ដោយក្រុម​ការងារ​របស់​ពួកគេ​ជាមួយនឹង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​៕​



Advertisement