ពិធី​សម្ភាស​ន៏​ជា​ផ្លូវការ​អំពូលភ្លើង​ ​ហ្វីលី​ពក​ម្ពុ​ជា​

​ភ្នំពេញ​ ​ថ្ងៃ​ ​សៅរ៏​ ​ទី០៥​ ​ខែតុលា​ ​ឆ្នាំ​ ​២០១៩​ ​ក្រុមហ៊ុន​ ​មីង​វូយ​គ្រុប​ ​ត្រូវ​បាន​ផ្តល់​សិ​ទិ្ធ​អនុញ្ញាត​ជា​តំណាង​ចែកចាយ​អំពូលភ្លើង​ម៉ា​ក​ហ្វីលី​ព​ ​(​Phillips​ ​Lighting​)​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដោយក្រុម​ហ៊ុន​ដើម​ ​Signify​ ​(​អតីត​ ​PHILIPS​ ​LIGHTING​)​។​

​មីង​វូយ​ ​គ្រុប​ ​គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ការដឹកនាំ​ ​ក៏ដូចជា​ផ្តល់​នូវ​ការប្រើ​ប្រាស់​ទៅតាម​ទំហំ​នៃ​តម្រូវការ​របស់​ទីផ្សារ​ ​និង​ឆ្លើយតប​ទៅតាម​តម្រូវការ​ប្រើប្រាស់​អតិថិជន​គ្រប់​ជាន់ថ្នាក់​ ​ក្នុង​ការ​បំពេញបន្ថែម​ជាមួយនឹង​ដំណោះស្រាយ​ភ្លើងបំភ្លឺ​ឈានមុខ​គេ​ ​និង​មាន​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ទៅ​និង​បច្ចេកវិទ្យា​លើ​វិស័យ​អំពូលភ្លើង​។​

​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ ​-​ ​ក្នុងនាម​ជា​អ្នក​ចែកចាយ​ដែល​ទទួល​បាន​សិទ្ធិ​ពី​ក្រុមហ៊ុនមេ​ ​(​Signify​)​ ​(​Euronext​:​ ​LIGHT​)​ ​នៅ​កម្ពុជា​។​ ​ក្រុមហ៊ុន​មីង​វូយ​គ្រុប​ភី​ធី​អិល​ធី​ឌី​ ​(​មីង​វូយ​)​ ​មាន​ហាង​លក់​អំ​ពូល​ហ្វីលី​ព​ជា​ផ្លូវការ​របស់​ខ្លួន​នៅផ្ទះ​លេខ​ ​G05​ ​/​ ​G06​ ​ស្ថិត​លើ​មហាវិថី​ព្រះមុនីវង្ស​ ​សង្កាត់​បឹងរាំង​ ​ខណ្ឌដូនពេញ​ ​ក្រុងភ្នំពេញ​។​ ​ទាំងអស់​នេះ​ ​គឺជា​ការ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ ​ក្រុម​ហ៊ុន​មីង​វួយ​ ​ក្នុង​ការ​នាំ​យក​នូវ​ដំណោះស្រាយ​នៃ​បច្ចេកវិទ្យា​ភ្លើងបំភ្លឺ​ចុងក្រោយ​ ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ដល់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​នៅ​ថ្ងៃទី​ ​១៦​ ​ខែឧសភា​ឆ្នាំ​ ​២០១៨​ ​ក្រុមហ៊ុន​ ​Phillips​ ​Lighting​ ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ ​Signify​ ​និង​បាន​បន្ត​ដឹកនាំ​ផលិតផល​មួយ​នេះ​ ​ក្រោយ​និមិត្តសញ្ញា​ ​Phillips​ ​ដែល​មានការ​ទុកចិត្ត​ពីអ​តិថិ​ជន​ជា​សាល​ក​។​

​នា​ពេល​ចប្ចុ​ប្ប​ន្ន​នេះ​ ​យើង​សម្លឹងឃើញ​ថា​ ​រាជធានី​ភ្នំពេញ​និង​ ​ខេត្តសៀមរាប​កំពុងតែ​មានសន្ទុះ​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​ទំនិញ​និង​សេវាកម្ម​ជាច្រើន​នៅក្នុង​ប្រទេស​ ​ដោយឡែក​នេះ​ដែរ​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​លំដាប់​ទី​ ​៨​ ​ក្នុងចំណោម​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កំណើន​ ​GDP​។​ ​បច្ចុប្បន្ន​ ​យើង​សម្លឹងឃើញ​ថា​ការអភិវឌ្ឍន៍​ ​លំនៅឋាន​ ​និង​អចលនទ្រព្យ​ពាណិជ្ជកម្ម​ ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​រីក​លូតលាស់​លឿន​ជាង​បណ្តា​ខេត្ត​ដទៃទៀត​។​ ​ដោយហេតុនេះ​ហើយ​បាន​ជា​ ​ក្រុមហ៊ុន​ ​មីង​ ​វួយ​ ​គ្រុប​ភី​ធី​អិល​ធី​ឌី​ ​ត្រូវ​បាន​ជ្រើសរើស​ ​និង​អនុញ្ញាត​ឲ្យ​ក្លាយជា​តំណាង​ចែកចាយ​ជា​ផ្លូវការ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ភាព​ជោគជ័យ​នៃ​អា​ជាវ​កម្ម​របស់​កម្ម​របស់​ខ្លួន​ ​ដែល​បាន​នឹង​កំពុង​កើនឡើង​ឥត​ឈប់ឈរ​ចាប់តាំងពី​ឆ្នាំ១៩៩៥មក​។​ ​ក្រុម​នេះ​បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​និង​ក្លាយជា​អ្នកដឹកនាំ​ដោយ​ផ្តល់​អាជីវកម្ម​ចម្រុះ​ ​ដល់​អតិថិជន​គ្រប់​ជាន់ថ្នាក់​ក្នុង​ការអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ​ឲ្យ​មាន​ភាព​រីកចម្រើន​បន្ថែម​ ​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​បដិសណ្ឋារ​កិច្ច​(​Said​ ​Ninov​ ​Akbar​,​ ​GM​ ​for​ ​MWG​)​ ​នា​ថ្ងៃ​អនាគត​ ​យើង​ចង់​ឲ្យ​ផលិតផល​របស់​យើង​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ទីផ្សារ​(​ស្ថាបត្យកម្ម​)​លើ​វិស័យ​សំណង់​ ​និង​រចនា​ផ្ទៃ​ខាងក្នុង​ក្រៅ​(​គូរ​ប្លង់​)​ដែល​កំពុង​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដូចនេះ​ ​ក្នុងនាម​ជា​អ្នក​ចែកចាយ​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ពី​ ​Signify​ ​ក្រុមហ៊ុន​ ​មីង​វួយ​គ្រុប​ ​នឹង​ជួយ​ជ្រោមជ្រែង​អតិថិជន​របស់​ខ្លួន​ដែល​ជា​តំណាង​ចែកចាយ​បន្ត​ ​ឱ្យ​ទទួល​បាន​នូវ​បទពិសោធន៍​ ​នៃ​បច្ចេកវិទ្យា​ ​ភាព​ជាក់លាក់​ ​និង​ប្រកប​ដោយ​ប្រសិ​ទិ្ធ​ភាព​ខ្ពស់​ ​នៃ​ការ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ភ្លើងបំភ្លឺ​ ​ព្រមទាំង​ទទួល​បាន​នូវ​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ ​ទៅលើ​ផលិតផល​ដែល​សមស្រប​សម្រាប់​តម្រូវការ​របស់​ពួកគេ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ការ​ផ្តល់​ជូន​នូវ​ភ្លើងបំភ្លឺ​ជាច្រើន​យ៉ាង​និង​ទូលំទូលាយ​ពី​ហ្វីលី​ពក៏​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​គ្រប់​ជាន់ថ្នាក់​ផង​ដែរ​ ​-​ ​ពី​មនុស្ស​ម្នា​ក់ៗ​ក្នុង​ការ​សម្លឹង​មើល​ដើម្បី​កែ​លំ​អរ​នូវ​បរិយាកាស​របស់​ពួកគេ​ដូចជា​ ​នៅក្នុង​ផ្ទះ​ ​សណ្ឋាគារ​ ​ក្រុមហ៊ុន​.​.​.​ ​ដោយ​ការ​រំពឹង​ទុក​នូវ​ការ​ជួយ​បង្កើន​សោភ័ណ្​ឌ​ភាព​ ​និង​ភាព​ទាក់ទាញ​នៃ​ផ្នែក​ខាងក្រៅ​ ​និង​ខាងក្នុង​របស់​ពួកគេ​។​ ​លោក​ ​Ninov​ ​Akbar​ ​បាន​មានប្រសាសន៍​ថា​“​ ​រាជធានី​ភ្នំពេញ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ច្នៃប្រឌិត​នៃ​អំពូល​ ​LED​ ​ដែល​គិត​ពីនេះ​ទៅ​ថ្ងៃខាងមុខ​ ​ដែល​ជួយ​ធ្វើការ​ជំរុញ​ក្នុង​ការ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​បន្ថែម​ទៀត​តាមរយៈ​ការកាត់បន្ថយ​ការ​ចំណាយ​ថាមពល​ខ្ជះខ្ជាយ​ ​(​ការសន្សំសំចៃ​ថាមពល​)​ ​ដោយ​ចាប់ផ្តើម​ពី​ការ​សន្សំ​សម្ចៃ​អគ្គិសនី​បំភ្លឺ​តាម​ផ្ទះ​ ​តាម​អាជីវ​កម្ម​ផ្សេង​ៗ​ ​និង​ទីក្រុង​របស់​យើង​ទាំងមូល​”​ ​។​

​Mr​.​ ​Vay​,​ ​CEO​ ​of​ ​MWG​ ​Pte​ ​Ltd​ ​បាន​មានប្រសាសន៍​ថា​ ​“​យើង​ពិតជា​មាន​មោទនភាព​ក្នុង​ការ​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ ​Signify​ ​និង​ធ្វើជា​អ្នក​ចែកចាយ​ ​ដែល​មានការ​អនុញ្ញាត​ជា​ផ្លូវការ​ប្រចាំ​ប្រទេស​កម្ពុជា​”​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​ហាង​លក់​អំពូលភ្លើង​ ​Phillips​ ​នឹង​ផ្តល់​នូវ​បរិយាកាស​ផាសុកភាព​ ​និង​ភាព​ទាក់ទាញ​សម្រាប់​អតិថិជន​ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ភ្លើងបំភ្លឺ​អាច​បង្កើន​គុណភាព​ជីវិត​របស់​ពួកគេ​ ​ទាំង​នៅក្នុង​ផ្ទះ​ ​និង​នៅកន្លែង​ធ្វើការ​។​

​វិសាលភាព​នៃ​ភ្លើងបំភ្លឺ​ ​បាន​ផ្តល់​ជូន​នូវ​ការ​ប្រមូល​នូវ​អំពូល​តុបតែង​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​-​ ​ផលិតផល​ជាង​ ​៣០០​ ​ប្រភេទ​ដែល​នឹង​ឆ្លើយតបទៅនឹង​ស្ថាបត្យកម្ម​ ​(​សំណង់​)​ ​គេហដ្ឋាន​និង​រចនា​ផ្ទៃ​ខាង​ក្នុង​ផ្សេង​ៗ​ដែល​មាន​ទៅតាម​តម្រូវការ​របស់​អតិថិជន​ចំពោះ​ការប្រើ​ប្រាស់​ ​។​ ​ចំពោះ​ការ​ចាប់​យក​នូវ​អំពូល​អំពូល​ ​LED​ ​ដែល​មានគុណ​ភាព​ខ្ពស់​និង​គោរព​តាម​លក្ខណៈ​វិនិច្ឆ័យ​ ​Eye​-​Comfort​ ​ដែល​ជា​ឧស្សាហកម្ម​ដំបូង​គេ​សម្រាប់​អំពូលភ្លើង​ ​Phillips​ ​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​ដើម្បី​ធានា​ឱ្យ​មាន​ពន្លឺ​ភ្លឺ​ល្អ​ដែល​មិន​ប៉ះពាល់​ទៅដល់​ភ្នែក​ចំពោះ​ការប្រើ​ប្រាស់​ ​។​

​ជាថ្មី​ម្តង​ទៀត​ ​“​ ​យើង​មាន​សេចក្តី​សោមនស្ស​រីក​រា​យ៉ាង​ក្រៃលែង​ ​ដែល​បាន​ក្លាយជា​អ្នក​ចែកចាយ​និង​ទទួល​បាន​សិទ្ធិ​ពី​ក្រុមហ៊ុន​ ​Signify​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ហើយ​យើង​ចង់​អោយ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ភ្លើងបំភ្លឺ​ ​ដែល​ត្រូវ​បាន​រចនា​ឡើង​ ​ដើម្បី​បំរែបំ​រួល​ជីវិត​របស់​មនុស្ស​ឲ្យ​ទៅកាន់​ភាព​រស់រវើក​ ​និង​អស្ចារ្យ​មួយ​ដែល​ធ្វើឲ្យ​ពួកគេ​មាន​សេចក្តី​រីករាយ​ជាមួយ​ផលិតភាព​កាន់តែ​ច្រើន​ ​ព្រមទាំង​ការ​ច្នៃប្រឌិត​ថ្មី​ដែល​យើង​បាន​និង​កំពុង​នាំចូល​មក​ប្រទេស​កម្ពុជា​”​ ​។​

​ម្ចាស់​គេហដ្ឋាន​ ​(​Home​ ​owner​)​,​ ​អ្នក​រចនា​ផ្នែក​ខាងក្នុង​ ​(​Interior​ ​designers​)​,​ ​អ្នកចូលចិត្ត​កែលំអ​គេហដ្ឋាន​(​Home​ ​improvement​ ​enthusiasts​)​,​ ​និង​អ្នកគ្រប់គ្រង​គំរោង​ ​(​Project​ ​manager​)​,​ ​អាច​រីករាយ​នឹង​បទពិសោធន៍​ទិញទំនិញ​តាម​ច្រកចេញ​ចូល​តែមួយ​ ​(​Our​ ​Showroom​)​,​ ​រួម​ទាំង​ការពិគ្រោះ​យោបល់​ឥតគិតថ្លៃ​ជាមួយ​អ្នកជំនាញ​ខាង​ភ្លើងបំភ្លឺ​ដោយ​គ្រាន់តែ​យក​ប្លង់​ប្លង់​រឺ​ប្លង់ផ្ទះ​។​ ​សេវាកម្ម​នេះ​អាច​រកបាន​ពី​ហាង​ពន្លឺ​ហ្វីលី​ពរ​បស់​យើង​ដែល​មាន​ទីតាំងនៅ​ផ្ទះលេខ​ ​G05​ ​/​ ​G06​ ​មហាវិថី​ព្រះ​មុ​ន្នី​វង្ស​ ​សង្កាត់​បឹងរាំង​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​ឬ​ទំនាក់ទំនង​តាម​លេខទូរស័ព្ទ​ ​០៩៣៤៨២៧៧៧​ ​៕​


Advertisement