​“​គម្រោង​សុបិន​ស្រ្តី​”​ ប្រកាសស្វែងរកបេក្ខនារីមានទេពកោសល្យ​ខាង​រចនា​ម៉ូត​

ក្រុមការងារ​ ​“​គម្រោង​សុបិន​ស្រ្តី​”​ ​មាន​កិ​ត្ត​យស​សូមជម្រាប​ជូន​ដល់​អ្នកសារព័ត៌មាន​ជាតិ​ ​អន្តរជាតិ​ ​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ​ក្រុមការងារ​គម្រោង​សុបិន​ស្រ្ដី​ ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Sourire​ ​Pro​ ​and​ ​Ars​ ​Co​.​,​ltd​ ​(​SPA​)​ ​នឹង​រៀបចំ​កម្មវិធី​ ​ការប្រកួត​រចនា​ម៉ូត​ ​សុបិន​ស្ដ្រី​ ​លើក​ទី៩​ ​ឆ្នាំ២០២០​ ​ក្រោម​ប្រធានបទ​ ​“​ភាព​អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា​”​។​
​ ​កម្មវិធី​ប្រកួត​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ដូចតទៅ​៖​

​ ​១​.​ ​រៀបចំ​ការប្រកួត​ប្រជែង​រចនា​សម្រាប់​នារី​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ទេពកោសល្យ​ឥត​ខ្ចោះ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ចាប់តាំងពី​ឆ្នាំ២០១០​ ​មក​ម្ល៉េះ

​ ​២​.​ ​ផ្ដល់​ឱកាស​ទៅដល់​ស្រ្តី​ខ្មែរ​ ​និង​ជួយ​ពួកគាត់​ដើម្បី​សិក្សា​ទៅលើ​ជំនាញ​សិល្បៈ​ផ្សេង​ៗ​ដូចជា​រចនា​ក្រាហ្វិក​ ​និង​ការបង្កើត​មុខរបរ​ដោយខ្លួនឯង​តាមរយៈ​កម្មវិធី​យើង​

​ ​៣​.​ ​រួម​បញ្ជូ​លការ​រចនា​របស់​ស្រ្តីជា​មួយ​នឹង​ក្រុម​ហ៊ុន​ផ្សេង​ៗ​បូក​ផ្សំនឹង​ការ​យក​ការរចនា​ទៅ​ប្រើប្រាស់​នៅ​លើ​ផលិតផល​ដែល​អាច​ជួយ​គាំទ្រ​ដល់​ស្នាដៃ​រចនា​របស់​ស្រ្តី​ខ្មែរ​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ចាប់តាំងពី​ឆ្នាំ២០១០មក​ ​មាន​បេក្ខ​នា​រី​ចំ​នួ​ណ​ ​១,៤៦៨នាក់​បាន​ដាក់​ស្នាដៃ​មកកាន់​ការប្រកួត​រចនា​ម៉ូត​នេះ​ ​ជាមួយនឹង​ស្នាដៃ​ចំនួន​ ​២,៦៤២​។​

​កម្មវិធី​នេះ​នឹង​រៀបចំឡើង​ចំនួន​ ​០៤វគ្គ​។​ ​ក្រុមការងារ​យើងខ្ញុំ​នឹង​រៀបការ​ប្រកួត​ជម្រុះ​វត្ត​ដំបូង​នៅ​ថ្ងៃទី០៥​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​សម្រាប់​ការ​ដាក់​ការរចនា​ដំបូង​របស់​បេក្ខជន​។​ ​បន្ទាប់មក​នៅ​ថ្ងៃទី១៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​យើងខ្ញុំ​នឹង​អញ្ជើញ​បេក្ខជន​ជាប់​ជម្រុះ​លើក​ទី១​ ​ចូលរួម​សិក្ខាសាលា​ណែនាំ​បន្ថែម​ដើម្បី​ត្រៀម​ចូលរួម​នៅ​វគ្គ​ចម្រុះ​ចុងក្រោយ​នៅ​ថ្ងៃទី០៤​ ​ខែមករា​ ​ឆ្នាំ២០២០​។​ ​បន្ទាប់ពី​ជ្រើសរើស​នូវ​ជ័យលាភី​រួច​ ​យើងខ្ញុំ​នឹង​ប្រកាស​លទ្ធផល​ជ័យលាភី​ដែល​ត្រូវ​ជាប់​ ​នៅ​ថ្ងៃទី១៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០២០​។​ ​ចំពោះ​រង្វាន់​ ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១នឹង​ទទួល​បាន​រង្វាន់១០០០ដុល្លារ​ ​ចំណាត់ថ្នាក់​លេខ២នឹង​ទទួល​រង្វាន់៣០០ដុល្លារ​ ​និង​ចំណាត់ថ្នាក់​លេខ៣នឹង​ទទួល​រង្វាន់១០០ដុល្លារ​ ​និង​រង្វាន់លួងចិត្ត​ជាច្រើន​ទៀត​។​

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ ​យើងខ្ញុំ​សង្ឃឹមថា​ ​អ្នកសារព័ត៌មាន​ជាតិ​ ​អន្តរជាតិ​ ​សាធារណជន​ ​នឹង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ទៅដល់​ស្រ្តី​ដែល​មាន​ទេពកោសល្យ​ខាង​រចនា​ម៉ូត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ដាក់​ស្នាដៃ​ចូលរួម​ប្រកួត​។​
​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​មកកាន់​យើងខ្ញុំ​តាមរយៈ​លេខទូរសព្ទ​ ​០១១​ ​៨៦៩​ ​៥០៤​ ​/​ ​០៧០​ ​៩៦១​ ​៥៩២​ ​ឬ​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និdreamgirlsdesigncontest​@​gmail.com​ ​។​
​និង​ទំនាក់ទំនង​ផ្ទាល់​៖​

​SOURIRE​ ​PRO​ ​AND​ ​ARTS​ ​Co​.​,​LTD​
​អាច​ទំ​នា​ក់ទនង​ ​:​ ​+​855​-​12​ ​617​ ​222​ ​/​ ​081​ ​222​ ​617​ ​/​ ​011​ ​869​ ​504​
​FACEBOOK​:​ ​Dreamgirlsdesigncontest​
​Email​:​ ​vattey.spa​@​gmail.com​

​ ​សូម​អរគុណ​!​!​


Advertisement