Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ផ្តល់​ការ​បណ្តុះបណ្តាល​ ​ប្រឹក្សា​យោបល់​ ​និង​នាំ​ភាព​ជោគជ័យ​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​កាន់តែ​ច្រើន​

October 9, 2019​ ម៉ោង 9:37 am

​ស្រប​ពេល​ដែល​កំណើន​នៃ​សេដ្ឋកិច្ច​សង្គម​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​ ​កម្រិតជីវភាព​ប្រជាជន​ក៏​កាន់តែ​ប្រសើរ​ឡើង​ ​ដែល​ស្ថានភាព​អំណោយផល​កាន់តែ​ខ្លាំង​សម្រាប់​ម្ចាស់​អាជីវកម្ម​នានា​នៅក្នុង​ប្រទេស​ ​ជាពិសេស​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ដែល​ជា​វិស័យ​ប្រកប​ដោយសក្តានុពល​ខ្ពស់​។​ ​

​ថ្មី​ៗ​នេះ​ ​ដោយ​មើលឃើញ​ពី​ឱកាស​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​ការ​អភិវឌ្ឍ​ផ្នែក​ផលិតផល​ថែរក្សា​សម្ផស្ស​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​នាំចូល​គ្រឿងសម្អាង​ធំជាង​គេ​តែមួយគត់​នៅ​កម្ពុជា​ ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ ​បណ្តុះបណ្តាល​ ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ ​និង​ចែករំលែក​ពី​វិធី​សាស្រ្ត​គ្រប់គ្រង​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​កាន់តែ​ច្រើនឡើង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​ ​

​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​បាន​លើកឡើង​ថា​ ​យើង​មាន​គោលដៅ​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​នៅ​កម្ពុជា​មានកម្រិត​នៃ​ការយល់​ដឹង​កាន់តែ​ច្បាស់លាស់​ពី​ការគ្រប់គ្រង​អា​ជី​វម្ម​ ​និង​សេវា​ផ្លូវច្បាប់​ឱ្យ​ស្រប​នឹង​គោលការណ៍​របស់​រដ្ឋ​ ​ឬ​ទទួល​បានការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​។​ ​ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជាបន្តបន្ទាប់​ ​ដើម្បី​ផ្តល់​ជូន​អ្នក​ដែល​មានបំណង​ចង់​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ ​ឬ​ចង់​បង្កើត​ម៉ាក​សញ្ញា​ដោយខ្លួនឯង​ ​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​បញ្ហា​ផ្លូវច្បាប់​ ​វិធី​សាស្រ្ត​ក្នុង​ការគ្រប់គ្រង​អាជីវកម្ម​ ​វិធី​សាស្រ្ត​ពង្រីក​ ​និង​អភិវឌ្ឍន៍​ការ​លក់​ ​ក៏ដូចជា​វិធី​សាស្រ្ត​សំ​ខាន់​ៗ​ជាច្រើន​ទៀត​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ផ្នែក​សម្ឆស្ស​។​ ​

​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ជា​លទ្ធផល​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ ​មាន​ម្ចាស់​អាជីវកម្ម​កាន់តែ​ច្រើនឡើង​ដែល​បាន​ទំនាក់ទំនង​មក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​ ​និង​វិធី​សា​ស្រ្​ត​ល្អ​ៗ​ដើម្បី​រកស៊ី​ផ្នែក​សម្ផស្ស​ឱ្យ​ជោគជ័យ​»​។​ ​

​លោក​ឧកញ៉ា​ ​បាន​បន្ថែម​ទៀត​ថា​ ​សម្ទុះ​នៃ​ការ​ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន​ដ៏​វិជ្ជមាន​នេះ​ ​កើតឡើង​ដោយសារតែ​មួយរយៈពេល​នេះ​ ​ក្រុមហ៊ុន​ជាច្រើន​ដែល​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​ផលិតផល​សម្ផស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ទាំងអស់​ពី​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​។​ ​ម្ចាស់​អាជីវកម្ម​ដែល​ជា​ដៃគូ​របស់​យើង​ទាំងអស់​សុទ្ធតែ​ទទួល​បាន​សេវា​ផ្លូវច្បាប់​ច្បាស់លាស់​ ​ដែល​មានការ​ទទួលស្គាល់​ ​ធ្វើ​ឱ្យ​ការ​ប្រកប​អាជីវកម្ម​របស់​គាត់​ទទួល​បានការ​ទុកចិត្ត​ខ្ពស់​ពីអ​តិថិ​ជន​។​ ​ក្រៅពី​នេះ​ ​ពី​ ​1ថ្ងៃ​ទៅ​ ​1ថ្ងៃ​ ​ក្រុមហ៊ុន​របស់​គាត់​ក៏​មានការ​អភិវឌ្ឍ​បាន​លឿន​ផង​ដែរ​ ​ដោយសារតែ​អតិថិជន​បាន​មើលឃើញ​ពី​ភាពល្អ​ប្រសើរ​ពិតប្រាកដ​នៃ​ផលិតផល​ដែល​យើង​ផ្តល់​ជូន​ ​ស្រប​ពេល​ដែល​គាត់​ទទួល​បាន​ចំណេះដឹង​ច្បាស់លាស់​ពី​ការគ្រប់គ្រង​អាជីវកម្ម​ ​និង​អតិថិជន​។​ ​យើង​រំពឹង​ទុក​ថា​ ​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​នៅ​កម្ពុជា​ជាច្រើន​នាក់​ទៀត​នឹង​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លួន​ពីតូច​ទៅ​ធំ​ ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក្នុង​ប្រទេស​ក៏ដូចជា​ទីផ្សារ​តំបន់​ផង​ដែរ​។​ ​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​Co​.​,​ ​LTD​ ​ជា​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​អាជីវកម្ម​ដ៏​ធំ​មួយ​ ​និង​ជា​ក្រុមហ៊ុន​នាំចូល​ផលិត​ផ​លល្បីៗ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅក្នុង​ទីផ្សារ​កម្ពុជា​ ​ហើយក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​ទទួល​ផលិត​រាល់​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ ​និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​ ​ដែល​មាន​បទ​ពិសោធ​ខ្ពស់​ ​និង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​អាជីវករ​ ​និង​ពាណិជ្ជករ​កម្ពុជា​ ​និង​ថៃ​ជាច្រើន​ស្ថាប័ន​៕​