ឯកអគ្គ​រដ្ឋ​ទូ​តម៉ា​ឡេ​ស៊ី​ ​ប្រចាំ​កម្ពុជា​ ​ប្រកាស​ជំរុញ​ព្រឹត្តិ​ការណ៍​ទស្សនាចរណ៍​ ​ម៉ាឡេស៊ី​ ​ឆ្នាំ២០២០​

​ថ្ងៃទី១១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​នៅក្នុង​ឱកាស​ចូលរួម​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​ ​លើក​ទី៣​ ​(​CTM​-​2019​)​ ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ​ក្រោម​វត្តមាន​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​លោក​ ​Eldeen​ ​Husaini​ ​Mohd​ ​Hashim​ ​ឯកអគ្គ​រដ្ឋ​ទូ​តម៉ា​ឡេ​ស៊ី​ ​ប្រចាំ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ​បាន​បង្កើត​យុទ្ធ​សា​ស្ត្​រ​ផ្សេង​ៗ​ ​ព្រមទាំង​ជំរុញ​ព្រឹត្តិ​ការណ៍​ ​ឆ្នាំ​ទស្សនា​ ​ម៉ាឡេស៊ី​ ​២០២០​ ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួងទេសចរណ៍​ ​សិល្បៈ​ ​និង​វប្បធម៌​ ​ដើម្បី​ជំរុញ​ការ​ធ្វើដំណើរ​មកកាន់​ប្រទេស​ម៉ាឡេស៊ី​ ​និង​ដើម្បី​ជំរុញ​កំណើន​ ​និង​ចំណូល​ពី​ភ្ញៀវ​ទេសចរ​។​

លោក NOR SHAZLY AZMI ជំនួយការនាយកទីផ្សារជាន់ខ្ពស់ប្រចាំទីផ្សារអាសុី និង ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា

​ឯកអគ្គ​រដ្ឋ​ទូ​ទម៉ា​ឡេ​ស៊ី​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖​ ​«​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ​បាន​បង្កើត​យុទ្ធ​សា​ស្ត្​រ​ផ្សេង​ៗ​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​ ​ដើម្បី​ជំរុញ​ការ​ធ្វើដំណើរ​មកកាន់​ប្រទេស​ម៉ាឡេស៊ី​ ​និង​ដើម្បី​ជំរុញ​ ​កំណើន​ចំណូល​ពី​ទេសចរណ៍​ ​ដោយ​បង្កើត​ព្រមទាំង​ជំរុញ​ព្រឹត្តិ​ការណ៍​ ​ឆ្នាំ​ទស្សនា​ ​ម៉ាឡេស៊ី​ ​២០២០​ ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួងទេសចរណ៍​ ​សិល្បៈ​ ​និង​វប្បធម៌​»​។​



​លោក​បានឱ្យ​ដឹង​ថា​ វិស័យ​ទេសចរណ៍​បាន​បង្ហាញ​ពី​លទ្ធផល​គួរ​ឱ្យ​ចាប់អារម្មណ៍​នា​ពេល​ថ្មី​ៗ​នេះ​។​ ​ចន្លោះ​ពី​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ​ ​២០១៩​ ​ចំនួន​ភ្ញៀវ​ទេសចរណ៍​សរុប​បាន​កើនឡើង​ ​៤.៩ភាគរយ​ ​ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ​ ​១៣.៣៥​ ​លាន​នាក់​បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ ​១២.៧៣​ ​លាន​នាក់​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​កំណើន​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ឈាន​ដល់​ ​៤១.៦​ ​ពាន់​លា​នរីងហ្គី​ត​ពោល​គឺ​កើនឡើង​ ​៦.៨​ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​



សម្រាប់​តំបន់​អាស៊ាន​ក្នុងរយៈពេល​ដូចគ្នា​មាន​កំណើន​ ​៤.៧​ ​ភាគរយ​ជាមួយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ ​៩.៣៥​ ​លាន​នាក់​បើ​ប្រៀបធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ ​៨.៩៣​ ​លាន​នាក់​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​ទីផ្សារ​កម្ពុជា​សម្រាប់​យើង​បាន​បង្ហាញ​ពី​កំណើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់​គឺ​ ​១៨.១​%​ ​ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ​ ​៥១,០០៥​ ​នាក់​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ ​៤៣,២០៦​ ​នាក់​កាលពី​ឆ្នាំមុន​។​ ​ ​ ​នៅ​ឆ្នាំ​ ​២០១៨​ ​ដោយមាន​ភ្ញៀវ​ទេសចរ​ ​២៥.៨​ ​លាន​នាក់​បាន​មក​ទស្សនា​ឆ្នេរសមុទ្រ​របស់​យើង​ ​ដែល​ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ​១៥​ ​ក្នុងចំណោម​ប្រទេស​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ច្រើនជាង​គេ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ប្រទេស​ម៉ាឡេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​ ​២១​ ​ក្នុងចំណោម​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​បំផុត​ក្នុង​វិស័យ​ទេសចរណ៍​ដោយ​នាំមក​នូវ​ចំណូល​ទេសចរណ៍​ ​៨៤,១​ ​ពាន់​លា​នរីងហ្គី​ត​ក្នុង​ឆ្នាំ​ ​២០១៨​ ​។​



​ទន្ទឹម​នឹង​នេះ​ ​ដើម្បី​ឱ្យ​យុទ្ធនាការ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ ​ឆ្នាំ២០២០​ ​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ ​លោក​សង្កត់ធ្ងន់​ថា​ ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ​បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅលើ​ទីផ្សារ​ឌីជីថល​ ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេង​ៗ​។​ ​ដោយ​កំពុង​ផ្តោត​លើ​បច្ចេកវិទ្យា​ចុងក្រោយ​ ​ក៏ដូចជា​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​ឥទ្ធិពល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដល់​ប្រទេស​ម៉ាឡេស៊ី​ ​ដោយ​ប្រើ​សញ្ញា​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រទេស​ម៉ាឡេស៊ី​ ​ឆ្នាំ២០២០​ ​គឺ​ ​#​vm2020​,​ ​#​VisitMalaysia2020​ ​និង​ ​#​MalaysiaTrulyAsia​។​



យ៉ាងណាមិញលោក​ ​NOR SHAZLY AZMI ​ ​ជំនួយការ​នាយក​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ទីផ្សារ​អា​សុី​ ​នៃ​ក្រុម​ព្រឹក្សា​ទេសចរណ៍​ម៉ា​ឡេ​សុី​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​នៅក្នុង​ស្តង់​ក្រុម​ព្រឹក្សា​ទេសចរ​ណ​ម៉ា​ឡេ​សុី​ក៏​មាន​ ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​សុី​អ៊ែ​រឡាញ​ ​និង​ ​៣ក្រុមហ៊ុនទេសចរណ៍​ក្នុង​ស្រុក​មាន​ដូចជា​ ​ក្រុមហ៊ុនទេសចរណ៍​ ​វើល​ផ​បត្រា​វែល​,​ ​ធូ​រវើ​លត្រា​វែល​ ​ខេមូ​ឌា​,​ ​អ៊ែ​-​តេ​-​អ៊ែ​ ​ធួរ​ ​ក៏បាន​ចូលរួម​លក់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ទៅ​ប្រទេស​ម៉ា​ឡេ​សុី​នូវ​ទី​កន្លែង​ថ្មី​ៗ​ដល់​អតិថិ​ជិន​ខ្មែរ​ដើម្បី​ទស្សនា​ផង​ដែរ​។​

Advertisement