កម្មវិធី​រើស​សំរាម​ ​ដាក់​ធុងសំរាម​ ​និង​ដាំ​ដើមឈើ​ ​ដើម្បី​និរន្ត​ភាព​ទេសចរណ៍​ ​និង​បរិស្ថាន​ស្អាត​របស់​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​ ​

កម្មវិធី​ដាំ​ដើមឈើ​ ​និង​ដាក់​ធុងសំរាម​នេះ​ត្រូវ​បាន​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​ ​ចាប់ផ្តើម​ធ្វើ​តាំងពី​ឆ្នាំ2005មក​ម្ល៉េះ​ ​ដោយ​សរុប​មកដល់ពេលនេះ​ ​ក្រុមហ៊ុន​បាន​ដាំ​កូនឈើ​គ្រប់​ប្រភេទ​ ​សរុប​ជាង1ពាន់​ដើម​ ​និង​ដាក់​ធុងសំរាម​ជាង800ធុង​នៅ​តាម​សាលារៀន​ ​តាម​ទីវត្ត​អារ៉ាម​ ​តាម​ទីផ្សារ​ ​និង​នៅ​តាម​កន្លែង​ទេសចរណ៍​នានា​ទូទាំង​ប្រទេស​ ​ហើយ​នៅ​ចុងឆ្នាំ2019នេះ​ ​គឺជា​ឆ្នាំ​គម្រប់​ខួប20ឆ្នាំ​របស់​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​។

បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុនទេសចរណ៍​នេះ​ឡើង​ ​ហើយ​ក្រុមហ៊ុន​ក៏បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ជួយ​សង្គម​ ​តាមរយៈ​សកម្មភាព​ចុះ​រើស​សំរាម​ ​ការ​ចុះ​ចែក​ធុងសំរាម​ ​និង​ការ​ចុះ​ដាំ​កូនឈើ​ចម្រុះ​ប្រភេទ​នៅ​តាម​សហ​គម​ន៍​ឆ្ងាយ​ៗ​ ​ដាច់ស្រយាល​ ​ដើម្បី​ជា​ការចូលរួម​បណ្តុះ​គំនិត​ដល់​សិស្ស​និស្សិត​ ​និង​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់​ ​និង​ការពារ​បរិស្ថាន​ ​ចេះ​ការពារ​សហគមន៍​របស់​ពួកគេ​ពី​សំរាម​ ​ចេះ​ជួយ​សម្អាត​ ​និង​បោះ​សំរាម​នៅក្នុង​ធុងសំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​ភាព​ស្រស់​ស្អាត​ ​និង​មាន​អនាម័យ​ល្អ​នៅក្នុង​សហគមន៍​រស់នៅ​របស់​ពួកគេ​។​

​ដោយ​សង្កេតឃើញ​ថា​ ​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​កំពុង​ជួប​នូវ​បញ្ហា​សំរាម​ ​និង​ធាតុអាកាស​កាន់តែ​ក្តៅ​ឡើងជា​លំដាប់​ ​ដោយសារតែ​ការ​ខ្សត់ខ្សោយ​ព្រៃឈើ​ ​ដូច្នេះហើយ​បាន​ជា​ការ​ចុះ​ចែក​ធុងសំរាម​តាម​ទីតាំង​សំ​ខាន់​ៗ​នៅក្នុង​សហគមន៍​ ​ការចូលរួម​សម្អាត​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ​ ​និង​ការ​ដាំ​ដើមឈើ​ឡើងវិញ​ ​គឺជា​រឿង​ដ៏​សំខាន់​ ​ដែល​កូនខ្មែរ​គ្រប់រូប​គួរតែ​នាំគ្នា​ក្រោកឈរ​ឡើង​ ​និង​ចូលរួម​ឱ្យ​បាន​សស្រាក់​សស្រាំ​ទាំងអស់គ្នា​ ​ហើយ​ការងារ​ទាំងនេះ​ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ ​និង​គាំទ្រ​ពីសំណាក់​អាជ្ញាធរ​ដែនដី​ ​និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ​ ​ដើម្បី​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ពេញ​ដោ​យសោភ័​ណ្ឌ​ភាព​ ​មាន​ពណ៌បៃតង​ស្រស់​គ្រប់​ទីកន្លែង​ ​មាន​អនាម័យ​ ​បរិស្ថាន​ស្អាត​ ​គ្មាន​សំរាម​ ​និង​មាន​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ជាលំដាប់​។​ ​

​ ​ដូច្នេះ​សូម​យុវជន​ ​យុវតី​ខ្មែរ​ទាំងអស់​ជួយគ្នា​ថែរក្សា​បរិស្ថាន​ ​ការពារ​ព្រៃឈើ​ ​និង​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ឱ្យ​ឆាក​អន្តរជាតិ​បាន​ស្គាល់​ ​និង​មកលេង​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ​សូម​ចូលរួម​សកម្មភាព​ចុះ​រើស​សំរាម​ ​ចុះ​ចែក​ធុងសំរាម​ ​និង​ដាំ​កូនឈើ​ឡើងវិញ​ជាមួយនឹង​ក្រុមហ៊ុនទេសចរណ៍​ ​វើលដ៍​ ​អិ​ចប្រេស​៕​


​ ​



Advertisement