បុរី អាម៉ូរី 7មករា បើកលក់ផ្ទះពាណិជ្ជកម្មប្រភេទA និងប្រភេទB ជាមួយនឹងការផ្តល់ជូនប័ណ្ណលាទសំណាងពិសេស2999$ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន

ភ្នំពេញ៖ គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីមួយដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី29 ខែតុលា ឆ្នាំ 2019 ដោយមានផ្ទះពាណិជ្ជកម្មប្រភេទA និងប្រភេទB មានតម្លៃចាប់ពី65800$ដុល្លារឡើងទៅ។

លោក ​សួន វីរៈតារា​ អគ្គនាយក​ក្រុមហ៊ុន​អាម៉ូរី បានមានប្រសាសន៍ឲ្យដឹងថា គម្រោង បុរី អាម៉ូរី 7មករានឹងត្រូវសាងសង់ឡើងលើផ្ទៃដី 32 ហិកតាស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស្រុកមុខកំពូល តាមបណ្តោយផ្លូវរដ្ឋ 7មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ 6A ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ 5

លោកបន្តថា តំបន់នេះ បាន​​វិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​ក្លាយ​ទៅ​ជា​​តំបន់​មាន​សក្ដានុពល​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ អ្វី​ដែល​ពិសេស​ទៀត​នោះ តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ដូច​នៅ​ក្នុង​ទីក្រុង ដែល​វា​ជា​កត្តា​ទាក់ទាញ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន និង​ប្រកប​អាជីវកម្ម។ ជាក់​ស្ដែង​តំបន់នេះ នា​បច្ចុប្បន្ន នៅទីនោះប្រជុំដោយ​ធនាគារ សាលារៀន​អន្តរជាតិ និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ៗ​ជាច្រើន​បម្រើ​ឲ្យ​ការ​រស់​នៅ​កាន់​តែ​ប្រសើរ​។ ហេតុផល​ទាំង​នេះ​ហើយ បាន​ធ្វើ​ឲ្យ​បុរី អាម៉ូរី 7មករា លេច​រូបរាង​នៅ​ទីនេះ។

អគ្គនាយកបន្តទៀតថា បុរី អាម៉ូរី 7មករា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្កានុពល គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។

ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានដល់ទៅ 5% – 10% និងប័ណ្ណលាទសំណាង 2,999$ ព្រមទាំង

ទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់។

ហើយនឹងទទួលបានបន្ថែមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ 3,000 ដុល្លារសម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ដែលនឹងដាក់លក់ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ

ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ​៧មករា មានប្រភេទដីដូចជា៖

ជម្រើសទី1 ដីទំហំ 5 X 20

ជម្រើសទី2 ដីទំហំ 10 X 20

ជម្រើសទី3 ដីទំហំ 20 X 30

ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី ​៧មករា មានប្រភេទដីដូចជា៖

ផ្ទះពាណិជ្ជកម្មប្រភេទA E0+E1+E2

ផ្ទះពាណិជ្ជកម្មប្រភេទB E0+E1

វីឡាកូនកាត់ E0+E1+E2

គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី 7មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ 089 999 996

 

Advertisement