នឹងមកដល់ឆាប់ៗ! ឱកាសការងារពី ប្រាសាក់ ដែលជានិយោជកនៃជម្រើស នៅក្នុងពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2019

ប្រាសាក់មានសេចក្តីរីករាយសូមជម្រាបជូនថា នៅថ្ងៃទី 2 និងទី 3 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា និងជានិយោជកនៃជម្រើស នឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនិងផលិតភាពជាតិ ឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង 8 ព្រឹក រហូតដល់ម៉ោង 8 យប់ ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ឱកាសការងារជាច្រើនមុខតំណែងដល់និស្សិត និងបេក្ខជនដែលកំពុងស្វែងរកការងារធ្វើ។
សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានបទដ្ឋានការងារច្បាស់លាស់ បរិយាកាសការងារល្អ ទទួលបានអត្ថប្រយោជន៍ច្រើន ធ្វើការនៅជិតផ្ទះ អាចអភិវឌ្ឍនិងបង្កើនសមត្ថភាពខ្លួន ផ្តល់និរន្តរភាពការងារយូរអង្វែង ជាពិសេសទៅទៀតនោះគឺគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធីនេះ បេក្ខជនទាំងអស់អាចដាក់ពាក្យ និងទទួលបានការប្រឹក្សាអំពីអាជីពការងារ ជាមួយក្រុមការងារជ្រើសរើសបុគ្គលិករបស់ប្រាសាក់ បានភ្លាមៗ ដោយភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត។

ឱកាសការងារជាច្រើនមុខតំណែងដែលប្រាសាក់កំពុងផ្ដល់ជូនសម្រាប់បម្រើការងារនៅសាខាទាំង 25 ខេត្ត-រាជធានី៖

• បេឡាធិការ
• មន្ត្រីឥណទាន
• មន្ត្រីឥណទានសហគ្រាសខ្នាតតូច និងមធ្យម
• មន្ត្រីរដ្ឋបាលកម្ចី
• មន្ត្រីបម្រើសេវាអតិថិជន
• បុគ្គលិកផ្នែកលក់និងទីផ្សារ
• បុគ្គលិកផ្នែកហិរញ្ញវត្ថុ
• បុគ្គលិកផ្នែកសវនកម្ម
• បុគ្គលិកផ្នែកព័ត៌មានវិទ្យា
• បុគ្គលិកផ្នែកសេវាធនាគារ
• បុគ្គលិកផ្នែកធនធានមនុស្ស
• បុគ្គលិកផ្នែកគ្រប់គ្រងហានិភ័យ
• បុគ្គលិកផ្នែកប្រព័ន្ធធនាគារស្នូល
• បុគ្គលិកស្ម័គ្រចិត្ត

ដូច្នេះ សូមកុំខកខានឱកាសដ៏ល្អនេះ! សូមត្រៀម CV ដោយទាញយកទម្រង់ស្នើសុំបម្រើការងារ តាមរយៈhttps://www.prasac.com.kh/kh/careers/online-application-form ដើម្បីដាក់ពាក្យបម្រើការងារជាមួយប្រាសាក់ នៅពិព័រណ៍ការងារនិងផលិតភាពជាតិ នៅថ្ងៃទី 2 និងទី 3 ខែវិច្ឆិកា ឆ្នាំ2019 ខាងមុខនេះ។
គិតត្រឹមត្រីមាសទី 3 ឆ្នាំ 2019 នេះ ប្រាសាក់មានបុគ្គលិកសរុបប្រមាណជា 9,000 នាក់ ក្នុងមុខតំណែង និងជំនាញផ្សេងៗគ្នាជាច្រើន និងកំពុងប្រតិបត្តិការទូទាំងកម្ពុជា។

Advertisement