​ពិព័រណ៍​ ​“​MEMORY​”​ ​ដើម្បី​អភិរក្ស​សិល្បៈ​ខ្មែរ​ ​

​លោក​ ​Yamada​ ​មាន​បច្ចេកទេស​សិល្បៈ​ប្លែក​គួរ​ជាទី​ចាប់អារម្មណ៍​ ​ដែល​សិល្បៈ​ទាំងអស់​របស់​គាត់​ត្រូវ​បាន​គូរ​ឡើង​ដោយ​ជក់​ក្រដាស​ ​នៅ​លើ​ឈើ​​ស្តើង​ៗ​ ​ដោយ​ប្រើប្រាស់​ម្សៅ​ពី​កំទេច​ថ្ម​ម្យ៉ាង​ ​។​ ​

នៅថ្ងៃទី​1 ​ខែវិច្ឆិកា​ ​2019​:​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​នឹង​បើក​សម្ពោធ​ការ​តាំងពិព័រណ៍​ថ្មី​មួយ​ដោយ​វិចិត្រករ​ជនជាតិ​ជប៉ុន​ ​គឺ​លោក​ ​Yamada​ ​Takakazu​ ​ដែល​សិល្បៈ​ស្នាដៃ​របស់​លោក​មាន​ចំណងជើង​ថា​ ​“​Memory​”​ ​នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​រយៈពេល​ ​3​ ​ខែ​ ​ចាប់ពី​ខែ​ ​វិច្ឆិកា​ ​2019​ ​រហូតដល់​ ​ខែ​ ​មករា​ ​2020​ ​ហើយ​ ​ភ្ញៀវ​ជាតិ​ ​និង​ ​អន្តរជាតិ​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​ទស្សនា​ដោយសេរី​។​

​លោក​ ​Yamada​ ​Takakazu​ ​កើត​នៅ​ទីក្រុង​ ​ណា​ហ្គោ​យ៉ា​ ​ប្រទេស​ជប៉ុន​ ​នៅក្នុង​ឆ្នាំ​ ​1957​។​ ​តាំងពី​វ័យ​កុមារ​ ​លោក​ ​Yamada​ ​មានចិត្ត​ស្រឡាញ់​សិល្បៈ​ខ្លាំង​ ​ជា​រឿយ​ៗ​ ​លោក​តែងតែ​ ​ងើយ​ឆ្ងល់​ ​ហើយ​ ​ចង់​ដឹង​ ​ចង់​យល់​ ​អំពី​ផ្នត់គំនិត​សិល្បៈ​ ​និង​ ​ទស្សនៈ​របស់​វិចិត្រ​ក​ផ្សេង​ៗ​។​ ​នៅក្នុង​ឆ្នាំ​ ​១៩៨១​ ​លោក​ ​Yamada​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គំនូរ​ ​នៅ​សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​ ​នៅ​ទីក្រុង​អា​ឈី​ ​នៅ​ប្រទេស​ជប៉ុន​ ​ហើយ​វា​ក៏​ជា​លើកទីមួយ​ដែរ​ដែល​ ​គំនូរ​ស្នាដៃ​សិល្បៈ​រប​សើ​លោក​ត្រូវ​បាន​ធ្វើការ​តាំងពិព័រណ៍​នៅ​វិទ្យាស្ថាន​សិល្បៈ​ជប៉ុន​។​

​នៅ​ឆ្នាំ​ ​១៩៩៤​ ​យ៉ា​ម៉ា​ដា​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ជាលើកដំបូង​ ​ហើយ​លោក​ចាប់​អា​រម្ម​ណ៏​យ៉ាង​ខ្លាំង​ចំពោះ​សិល្បៈ​ ​វប្បធម៌​ ​និង​ប្រពៃណី​ខ្មែរ​ ​ដ៏​ល្អ​របស់​ខ្មែរ​ ​ដែល​ឌិ​ត​ជាប់​នៅក្នុង​ចិត្ត​របស់​លោក​។​ ​ក្រោយមក​នៅ​ ​ឆ្នាំ​ ​២០០៨​ ​លោក​ ​Yamada​ ​មានឱកាស​ធ្វើជា​អ្នក​សាស្ត្រា​ចារ្យ​សិល្បៈ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​នៃ​ ​ប្រទេស​កម្ពុជា​ ​ហើយ​នៅពេល​នោះ​ហើយដែល​ ​លោក​ ​Yamada​ ​មានឱកាស​មក​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​។​ ​ដោយចិត្ត​ស្រឡាញ់​ ​សិល្បៈ​ខ្មែរ​ខ្លាំង​ ​លោក​ ​Yamada​ ​យ៉ា​ម៉ា​ដា​បាន​បង្កើត​សាលា​សិល្បៈ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ឆ្នាំ​ ​២០១២​ ​ដែល​មានឈ្មោះ​ថា​ ​សាលា​សិល្បៈ​យ៉ា​ម៉ា​ដា​ ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ ​បណ្តុះបណ្តាល​ជំនាញ​ ​និង​ ​ជ​ម្រុ​ញ​ទឹកចិត្ត​ដល់​សិល្បករ​ខ្មែរ​ ​ស្រា​ឡាញ់​ ​និង​ ​អភិ​ត​ក្ស​ ​សិល្បៈ​ខ្មែរ​ឱ្យ​នៅ​គង់វង្ស​។​

លោក​ ​Yamada​ ​មាន​បច្ចេកទេស​សិល្បៈ​ប្លែក​គួរ​ជាទី​ចាប់អារម្មណ៍​ ​ដែល​សិល្បៈ​ទាំងអស់​របស់​គាត់​ត្រូវ​បាន​គូរ​ឡើង​ដោយ​ជក់​ក្រដាស​នៅ​លើ​ឈើ​ស្តើង​ៗ​ ​ដោយ​ប្រើប្រាស់​ម្សៅ​ពី​កំទេច​ថ្ម​។​ ​“​ខ្ញុំ​តែងតែ​ចាប់អារម្មណ៍​ខ្លាំង​អំពី​សិល្បៈ​ខ្មែរ​ហើយ​ខ្ញុំ​សង្ឃឹមថា​ ​ប្រជាជន​ខ្មែរ​ទាំងអស់​នឹង​ចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​មួយ​នេះ​ឲ្យបាន​ល្អ​។​ ​ខ្ញុំ​ចង់ឱ្យ​សិល្បករ​ខ្មែរ​ជំនាន់​ក្រោយ​ចូលរួម​រក្សា​សិល្បៈ​ដ៏​ស្រស់​ស្អាត​របស់​ពួកគេ​ ​ហើយ​ខ្ញុំ​ក៏បាន​សម្រេចចិត្ត​បង្កើត​សាលា​សិល្បៈ​មួយ​ដែល​មានឈ្មោះ​ថា​ ​សាលា​សិល្បៈ​យ៉ា​ម៉ា​ដា​ ​ក្នុង​គោលបំណង​ ​បំផុស​បំផុស​ការ​ស្រា​ឡាញ់​ ​អភិរក្ស​ ​សិល្បៈ​វប្បធម៌​ខ្មែរ​”​​ នេះបើតាមសម្ដីលោក ​Yamada​ ​Takakazu​។

​សិល្បៈគំនូរ​ ​និង​ ​ប្រពៃណី​ ​គឺជា​វត្ថុបំណង​ចម្បង​មួយ​របស់​សូ​ហ្វី​តែល​ដែល​មិន​អាច​រំលង​បាន​។​ ​ក្នុងនាម​ជា​អ្នកគាំទ្រ​យ៉ាង​មុតមាំ​លើ​វិស័យ​នេះ​ ​សណ្ឋាគារ​យើង​តែងតែបាន​ចូលរួម​ចំណែក​ជ្រោមជ្រែង​ក្នុង​ការ​ដាក់​បង្ហាញ​ស្នាដៃ​គំនូរ​របស់​វិ​ចិ​ត្រ​ករ​រ​ខ្មែរ​ជាច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​លោក​ ​Charles​-​Henri​ ​Chevet​ ​អ្នកចាត់ការ​ទូទៅ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​បាន​លើកឡើង​ថា​ ​“​ពួក​យើង​មាន​សេចក្តី​សោ​មន្ស​យ៉ាង​ខ្លាំង​ក្នុង​ការរៀបចំ​បង្កើត​ឲ្យ​មានការ​តាំងពិព័រណ៍​ទេពកោសល្យ​គំនូរ​ជាថ្មី​ម្តង​ទៀត​នៅក្នុង​វិចិត្រសាល​សិល្បៈ​របស់​យើង​ដែល​ជា​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​សិល្បៈគំនូរ​នៅ​ទីក្រុង​ភ្នំពេញ​។​ ​ការ​តាំងពិព័រណ៍​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដល់​អ្នកចូលរួម​ទស្សនា​ក្នុង​ការ​ស្វែងយល់​ពីអ​ត្ថ​ន័យ​នៃ​គំនូរ​នី​មួយ​ៗ​ដែល​ឆ្លុះ​បង្ហាញ​ពី​គំនិត​ ​និង​បរិស្ថាន​យើង​របស់​វិចិត្រករ​។​”​


Advertisement