ក្រុមហ៊ុន​ ​ម៉េ​ង​លី​ ​ជេ.គួច​ ​អេ​ឌ្យូ​ខេ​សិន​ ​(​MJQE​ ​)​ ​នឹង​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​ជាមួយ​ក្រុមហ៊ុន​លំដាប់​អន្ដរ​ជាតិ​ ​ICES​ ​ដំបូង​គេ​នៅ​កម្ពុជា​ ​

November 10, 2019​ ម៉ោង 12:22 pm

​ក្រុមហ៊ុន​ ​ម៉េ​ង​លី​ ​ជេ.គួច​ ​អេ​ឌ្យូ​ខេ​សិន​ ​(​MJQE​ ​)​ ​នឹង​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​ជាមួយនឹង​ ​International​ ​Cultural​ ​Exchange​ ​Services​ ​(​ICES​)​ ​នៅ​ថ្ងៃទី​ ​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​ខាងមុខនេះ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​និង​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍​ការសិក្សា​របស់​សិស្សានុសិស្ស​នៅក្នុង​តំបន់​ ​និង​ទៅកាន់​ពិភពលោក​។​ ​



​បើ​តាម​លោក​ ​ឡាយ​ ​សុភា​ ​ប្រធាន​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​បានឱ្យ​ដឹង​ថា​ ​International​ ​Cultural​ ​Exchange​ ​Services​ ​(​ICES​)​ ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​សហរដ្ឋអាមេរិក​ ​អស់​រយៈពេល​ជាង​ ​២៥​ ​ឆ្នាំ​មក​ហើយ​ ​ព្រមទាំង​កំពុង​ទទួល​បានការ​គាំទ្រ​ ​និង​ល្បីល្បាញ​ ​ពី​បណ្ដា​សិស្សានុសិស្ស​ ​និង​អ្នកអាណាព្យាបាល​សិស្ស​ជាច្រើន​ក្នុង​បណ្ដា​ទ្វីប​មួយចំនួន​ដូចជា​ ​ទ្វីប​អ៊ឺ​រ៉ុប​ ​ទ្វី​អាស៊ី​ ​ទ្វីប​អា​ព្រិច​ឡា​ទីន​ ​ទ្វីបអូសេអានី​ ​ទ្វីប​អង់តាកទិច​ ​សហរដ្ឋអាមេរិក​ ​និង​ចក្រភព​អង់គ្លេស​ ​ជាដើម​។​ ​

​ប្រធាន​មជ្ឈមណ្ឌល​ដដែល​បាន​បញ្ជាក់​ថា​ ​ម៉េ​ង​លី​ ​ជេ.គួច​ ​អេ​ឌ្យូ​ខេ​សិន​ ​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​និង​ ​(​ICES​)​ ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។​ ​សំខាន់​ជាង​នេះ​ទៅទៀត​ ​គោលដៅ​របស់​ ​MJQE​ ​និង​ ​ICES​ ​គឺ​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​កម្ពុជា​ពី​ថ្នាក់​ទី​ ​១០​ ​និង​ទី១១​ ​មានឱកាស​ផ្លាស់ប្ដូរ​បទពិសោធន៍​ ​ចំណេះដឹង​ ​ចំណេះធ្វើ​ ​ការរស់នៅ​ ​និង​ប្រពន្ធ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​កាណាដា​ ​អូស្ត្រាលី​ ​ញូ​ហ្សេ​ឡេន​ ​និង​បណ្ដាញ​ប្រទេស​ជាច្រើន​ទៀត​នៅ​ទ្វីប​ខាងលើ​។​

​លោក​ ​ឡាយ​ ​សុភា​ ​បញ្ជាក់​ថា​ ​សិស្សានុសិស្ស​កម្ពុជា​ ​និង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា​ ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​កាណាដា​ ​អូស្ត្រាលី​ ​។​ល​។​ ​ក្នុង​កម្មវិធី​ ​ផ្លាស់ប្ដូរ​បទពិសោធន៍​ការសិក្សា​នេះ​។​ ​

​ម៉្យាងវិញទៀត​ ​លោក​ ​ឡាយ​ ​សុភា​ ​បាន​បញ្ជាក់​ថា​ ​គោលដៅ​ជាចម្បង​ចុះ​អនុស្សារ​ណៈ​យោគយល់​ ​(​MOU​)​ ​នេះ​គឺ​ដើម្បី​ឱកាស​ដល់​សិស្សានុសិស្ស​កម្ពុជា​បាន​ទៅ​សិក្សា​ក្រៅ​ប្រទស​ ​ក្នុង​ការឈ្វេងយល់​អំពី​វប្បធម៌​ ​និង​ការរស់នៅ​ក្រៅប្រទេស​ដូចជា​ ​នៅ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​កាណាដា​ ​អូស្ត្រាលី​ ​ជាដើម​ ​មុននឹង​ពួកគាត់​ធ្វើការ​សម្រេចចិត្ត​ដ៏​ធំ​មួយ​នៅ​បន្ដ​រកា​រសិក្​សា​នៅ​មហាវិទ្យាល័យ​ ​នៅ​បណ្ដា​ប្រទេស​ទាំងអស់​នោះ​។​



​រីឯ​ ​International​ ​Cultural​ ​Exchange​ ​Services​ ​(​ICES​)​ ​ជា​ក្រុមហ៊ុន​លំដាប់​អន្ដរ​ជាតិ​មួយ​ ​ដែល​រៀបចំ​ ​និង​ផ្ដល់​ឱកាស​ដល់​សិស្សានុសិស្ស​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ​បាន​ផ្លាស់ប្ដូរ​បទពិសោធន៍​ការសិក្សា​ ​ឈ្វេងយល់​ពី​វប្បធម៌​ ​និង​ការរស់នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំងអស់​នោះ​៕​