លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​៖​ ​ពីក្មេង​ស្រី​កំព្រា​ ​មិន​ដេកចាំ​វាសនា​ ​តស៊ូ​ក្លាយជា​ស្ត្រី​រឹងមាំ​ ​កាន់​អាជីវកម្ម​ធំ​ក្នុង​ដៃ​

​នៅ​លើ​លោក​នេះ​ ​ថ្វី​ដ្បិតតែ​មនុស្ស​ទាំងអស់គ្នា​ស្ថិតនៅ​ក្រោម​មេឃ​តែមួយ​ ​មាន​ពេលវេលា​ ​24ម៉ោង​ដូចគ្នា​ ​និង​មានជីវិត​រស់រាន​ដូចគ្នា​ក៏​ពិតមែន​ ​តែ​ស្ថានភាព​ ​និង​វាសនា​នៃ​ដំណើរ​ជីវិត​មិន​ដូចគ្នា​ឡើយ​។​ ​មាន​អ្នកខ្លះ​កើតមក​លើ​គំនរ​មាសប្រាក់​ ​អ្នកខ្លះ​ទៀត​កើតមក​ក្នុង​ត្រកូល​មធ្យម​ ​ខណៈ​មនុស្ស​មួយចំនួន​ទៀត​កើតមក​ក្នុង​ស្ថានភាព​កំព្រា​ ​ក្រលំបាក​ ​ដែល​ទាមទារ​ឱ្យ​មានការ​តស៊ូ​ជម្នះ​ក្នុង​ដំណើរ​ជីវិត​យ៉ាង​ស្វិតស្វាញ​។​ ​

លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​


​ទោះជា​យ៉ាងនេះ​ក្តី​ ​វាសនា​អាក្រក់​មិន​អាចយ​ក​ឈ្នះ​សម្ទុះ​ចិត្ត​តស៊ូ​ដ៏​ស្វិតស្វាញ​បាន​ឡើយ​។​ ​ហេតុនេះ​ហើយ​ទើប​គេ​តែង​និយាយ​ថា​ ​មនុស្ស​មិន​អាច​ជ្រើសរើស​ស្ថានភាព​នៅពេល​កើត​បានទេ​ ​តែ​គេ​អាច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្លាស់​ប្តូរ​វាសនា​ពី​អាក្រក់​ទៅ​ល្អ​បាន​។​ ​ជាក់ស្តែង​ ​លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​ ​បាន​ចាប់ផ្តើម​ដំណើរ​ជីវិត​ប្រកបដោយ​ភាព​តស៊ូ​ ​និង​ឧបសគ្គ​ជាច្រើន​ ​រហូត​ក្លាយជា​សហគ្រិន​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា​។​

លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​


​ថ្វី​ដ្បិតតែ​ចាប់ផ្តើម​ដំណើរ​ជីវិត​ជា​ក្មេងកំព្រា​ ​និង​ត្រូវ​តស៊ូ​ធ្វើការងារ​តាម​ហាង​តូច​ៗ​ក្ដី​ ​តែ​លោកស្រី​ ​លី​នដា​ ​នៅតែ​ចិញ្ចឹមចិត្ត​ ​ខាំមាត់​សង្កត់ចិត្ត​ ​ប្រឹងប្រែង​ជម្នះ​ឧបសគ្គ​ ​តស៊ូ​ជាមួយ​ដំណើរ​ជីវិត​ ​ដោយ​មិន​រស់​ដេកចាំ​សំណាង​នោះ​ទេ​។​ ​សហគ្រិន​ដែល​ពោរពេញ​ដោយ​គំនិត​សុទិដ្ឋិនិយម​រូប​នេះ​ ​បើ​ទោះបីជា​មាន​អតីតកាល​ដ៏​ជូរចត់​ ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ​និង​មើល​ស្ទើរ​មិនឃើញ​កោះ​ត្រើយ​នៃ​ជីវិត​ក្នុង​ភាព​មានបាន​ក៏ដោយ​ ​ក៏​លោកស្រី​មិន​បោះបង់ចោល​ការ​តស៊ូ​ដែរ​។​ ​លោកស្រី​ចាប់ផ្តើម​ចិញ្ចឹមចិត្ត​រកស៊ី​ដោយ​ប្រើប្រាស់​លុយ​សន្សំ​ផ្ទាល់ខ្លួន​ ​តាមរយៈ​ការ​ចេញ​ធ្វើការ​ដើម្បី​ដោះស្រាយ​ការ​លំបាក​ផង​ ​និង​ជម្នះ​ឧបសគ្គ​ហិរញ្ញវត្ថុ​ផង​ ​រហូត​ក្លាយជា​សហគ្រិន​ស្ត្រី​ប្រកបដោយ​ភាពរឹងមាំ​ ​ជាមួយនឹង​ចំណូល​ខ្ទង់សែន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ​

លោកស្រី​ ​ទេព​ ​សក្តិ​លី​នដា​ ​​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​ ​Ltd​

លោកស្រី​ ​ទេព​ ​សក្តិ​លីដា​ ​បាន​និយាយ​ថា​៖​ ​«​មិន​មាន​អ្នកណា​កើតមក​ជោគជ័យ​នោះ​ឡើយ​ ​គឺ​មានតែ​ខ្លួនឯង​ជា​អ្នកបង្កើត​ឱកាស​ ​និង​ចាប់​យក​ឱកាស​ដោយខ្លួនឯង​ ​ហេតុនេះ​សូមអ្នក​ទាំងអស់គ្នា​កុំ​បាក់ទឹកចិត្ត​ ​បើ​ទោះបីជា​ជួប​រឿង​លំបាក​ក្នុង​ជីវិត​ក៏ដោយ​។​ ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ ​គឺ​ដួល​ហើយ​ហ៊ាន​ក្រោក​តស៊ូ​ឡើងវិញ​ ​ដើម្បី​បង្កើត​ ​និង​ក្តោប​ក្តាប់​ឱកាស​ដើម្បី​ជំរុញ​ភាព​រុងរឿង​សម្រាប់​ជីវិត​»​។​ ​

​ដោយ​ភាព​អត់ធ្មត់​ ​និង​រឹងមាំ​ ​លោកស្រី​ ​លី​នដា​ ​បាន​ទទួល​ពានរង្វាន់​សហគ្រិន3​ ​ក្នុង​ពេល​តែមួយ​នៅ​ប្រទេស​ថៃ​ ​ពី​ឯកឧត្តម​ឧត្តម​សេនីយ​ ​ជិ​ក​សាក់​ ​ចេរិ​ន​សម្បត្តិ​ ​ដោយ​ក្នុង​នោះ​មាន​ដូចជា​ ​ពានរង្វាន់​ ​Outstanding​ ​Organization​ ​2019​ ​ពានរង្វាន់​ ​Achievement​ ​Award​ ​2019​ ​និង​ពានរង្វាន់​ ​Standardization​ ​Products​ ​Awards​។​ ​ហើយ​ថ្មី​ៗ​នេះ​លោកស្រី​ក៏បាន​ទទួល​ពានរង្វាន់​សហគ្រិន​ឆ្នើម​ឆ្នាំ2019​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​នេះ​ផង​ដែរ​។​


​គួរ​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​លោកស្រី​ជា​ម្ចាស់​ក្រុមហ៊ុន​ ​NKY​ ​trading​ ​Co​.​,​Ltd​ ​ដោយក្រុម​ហ៊ុន​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ2016​ ​ដែល​មាន​នាំចូល​គ្រឿងទេស​ ​និង​គ្រឿង​សម្អាង​ប្រ៊េ​នដ៍​ល្បី​ៗ​ពី​ប្រទេសជិតខាង​ ​ដូចជា​ ​MIZ​,​ ​NACECA​,​ ​CHERISTA​,​ ​CHUBUGAH​ ​ហើយ​កាន់តែ​ពិសេស​ ​អាជីវកម្ម​របស់​លោកស្រី​មានឈ្មោះ​ល្បី​នៅ​លើ​វិស័យ​គ្រឿងសម្អាង​ក្នុង​ចុងឆ្នាំ2019​ ​នេះ​យ៉ាង​ខ្លាំង​។​ ​ប្រ៊េ​នដ៍​ ​ដែល​ល្បី​ជាងគេ​គឺ​ ​ប្រ៊េ​នដ៍​ ​MIZ​ ​ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​តំណាង​ចែកចាយ​ទូទាំង​ប្រទេស​ ​ហើយ​ថ្មី​ៗ​នេះ​ ​ប្រ៊េ​នដ៍​ថ្មី​មួយ​របស់​លោកស្រី​ ​គឺ​ ​ប្រ៊េ​នដ៍​ ​BABYFACE​ ​ផលិតផល​ម៉ាស​សន្លឹក​ ​មក​ពី​កូរ៉េ​ ​ក៏​ល្បី​ខ្លាំង​ដែរ​ ​ព្រោះតែ​គុណភាព​ដ៏​ល្អ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដែល​ធ្វើ​ឱ្យ​បងប្អូន​ស្ត្រី​យើង​រាប់ពាន់​នាក់​បាន​ប្រើប្រាស់​ ​និង​រកចំណូល​ដោយខ្លួនឯង​បាន​ ​ក្នុង​នោះ​ផង​ដែរ​លោកស្រី​ក៏​ជា​ម្ចាស់ហាង​បោះ​ដុំ​គ្រឿងក្រអូប​ដ៏​ធំ​ ​ឈ្មោះថា​ ​ONESKIN​ ​CAMBODIA​ ​និង​ត្រៀម​បើក​សណ្ឋាគារ​ ​នៅ​មាត់ទន្លេ​ក្នុង​ឆ្នាំ2020​ ​ខាងមុខនេះ​ទៀតផង​៕​



Advertisement