កសិករ​ម្នាក់​នៅ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ ​ឈ្នះ​រង្វាន់១០០លាន​រៀល​ពី​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​

​ត្បូងឃ្មុំ​ ​៖​ ​បុរស​ម្នាក់​ជា​កសិករ​ ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ​ ​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​នូវ​ទឹកប្រាក់​សុទ្ធ​ចំនួន១០០លាន​រៀល​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​។​ ​បុរស​ដែល​មាន​មហា​សំណាង​រូប​នេះ​មានឈ្មោះ​ ​ហេង​ ​ចិត្ត​ ​អាយុ៣០ឆ្នាំ​ ​បច្ចុប្បន្ន​មានមុខ​របរ​ជា​ក​សិរ​ ​មាន​អាសយដ្ឋាន​នៅ​ភូមិ​ម៉ាស៊ីន​ ​ឃុំ​រូង​ ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​។​ ​



​ថ្លែងប្រាប់​ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០លាន​រៀល​ ​ដល់​លំនៅឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​លោក​ ​ហេង​ ​ចិត្ត​ ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ ​សព្វថ្ងៃ​នេះ​សម្រាប់​កម្រិតជីវភាព​គ្រួសារ​គឺ​មាន​ភាព​លំបាក​គួរសម​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើស្រែ​ចំការ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​គ្រួសារ​ដែល​មាន​កូន​តូច​ៗ​ចំនួន២នាក់​នៅក្នុងបន្ទុក​។​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖​ ​ស្ទើរតែ​រាល់ថ្ងៃ​ ​លោក​តែង​ស្រមៃ​ថា​ខ្លួន​នឹង​មានសំណាង​បាន​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​ដូច​គេ​ដែរ​ ​ទើប​អាច​កែប្រែ​ជីវភាព​គ្រួសារ​របស់​លោក​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ហើយក៏​ព្យាយាម​ទទួលទាន​ស្ទើរ​រាល់ថ្ងៃ​។​ ​



​លោក​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ​បន្ទាប់មក​ពី​ស្រែ​ ​និង​អង្គុយ​សម្រាក់​ឱ្យ​បាត់​ហត់​បន្តិច​ ​លោក​បាន​ប្រើ​កូន​ឱ្យទៅ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ចំនួន១កំប៉ុង​មក​ទទួលទាន​ ​លុះ​នៅពេល​យក​មក​គាស់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ភ្លាម​នោះ​ ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង​ ​ហើយ​បាន​ហៅ​អ្នកភូមិ​ដែល​ស្ថិតនៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល​ ​រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង​ ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ទឹកប្រាក់​រង្វាន់​ដ៏​សន្ធឹក​សន្ធាប់​នេះ​ ​គឺ​ពិតជា​មាន​សារសំខាន់​ចំពោះ​ជីវភាព​គ្រួសារ​របស់​លោក​ខ្លាំង​ណាស់​ ​ហើយ​ក្រោយពី​ទទួល​បាន​ ​លោក​នឹង​យក​មួយចំនួន​ទៅ​សង់​បំណុល​គេ​ ​និង​ទិញ​ដីស្រែ​សម្រាប់​បង្កបង្កើនផល​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ពិតជា​មាន​រង្វាន់​ប្រាក់​លាន​ពិ​តៗ​ ​។​ ​


​ ​
​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​ ​១០០លាន​រៀល​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​បន្ថែម​ទឹកប្រាក់​ចំនួន​ ​១០​ ​លាន​រៀល​ ​ចំនួន១០០​ ​រង្វាន់​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​កើនឡើង​ដល់​ ​១០០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1កំប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

Advertisement