ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ដើម្បី​ពង្រឹង​ ​សាមគ្គីភាព​ ​សន្តិភាព​ ​និង​ ​កា​យល់ដឹង​

December 3, 2019​ ម៉ោង 8:25 am

ថ្មីៗនេះ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​បាន​ប្រារព្ធ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ ​ដែល​សម្តែង​ដោយក្រុម​ចម្រៀង​ ​Musica​ ​Felice​ រួមទាំង​​តន្ត្រីបុរាណ​​ប្រពៃណី​ សម្តែង​ជូនយ៉ាងអស្ចារ្យដើម្បីសប្បុរសធម៌ក្នុង​បរិវេណទីធ្លា​សួនច្បារ​នៃ​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​។​ ​ក្រុមតន្ត្រី​ដែល​មានឈ្មោះ​ថា​ ​Musica​ ​Felice​ ​នឹង​បង្ហាញ​កម្មវិធី​តន្ត្រីបុរាណ​និង​សហសម័យ​ ​ដើម្បី​ប្រមូល​ថវិកា​ទៅ​បរិច្ចាគ​ជូន​ទៅ​សាលា​តន្ត្រី​ ​Happy​ ​Chandara​ ​School​ ​និង​ ​Phum​ ​Pleng​ ​School​ ​។​ ​


​​
​ការ​ប្រគុំ​តន្ត្រី​សប្បុរសធម៌​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ពីសំណាក់​តន្ត្រីករ​ជនជាតិ​ជប៉ុន​ ​គឺ​លោកស្រី​ ​Miwako​ ​Fujiwara​ ​ដែល​មាន​ចំណង់​ចំណូលចិត្ត​ស្រឡាញ់​វិស័យ​ចម្រៀង​ខ្លាំង​។​ ​អ្នកស្រី​បាន​ដឹកនាំ​ក្រុមតន្ត្រី​ ​’​Musica​ ​Felice​’​ ​ដែល​មានន័យថា​ ​’​ចម្រៀង​សប្បាយរីករាយ​’​ ​ដែល​មាន​តន្រ្តី​ករ​ ​ចំនួន​ ​៣០​ ​នាក់​។​ ​ក្រុម​នេះ​បាន​បង្កើត​ឡើង​អស់​រយៈពេល​បួន​ឆ្នាំ​ ​ហើយ​នេះ​គឺជា​ការ​ប្រគំតន្ត្រី​ ​សប្បុរសធម៌​លើក​ទី​ ​៦​ ​នៅ​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​។​ ​

​ទេពកោសល្យ​របស់​តន្រ្តី​ករ​នៅ​កម្ពុជា​តែងតែ​ធ្វើឲ្យ​ខ្ញុំ​មាន​ភាព​ស្ញប់ស្ញែង​ខ្លាំង​បំផុត​។​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ជា​ពន់ពេក​ក្នុង​ការ​សម្តែង​ជាថ្មី​ម្តង​ទៀត​ជាមួយ​ក្រុម​តន្រ្តី​ករ​ ​Musica​ ​Felice​ ​ក្នុង​កម្ម​វី​ធី​ ​ដ៏​សំខាន់​មួយ​នេះ​។​ ​ខ្ញុំ​ក៏​ធ្លាប់​បាន​ធ្វើការ​ជាមួយ​សាលា​តន្ត្រី​ ​Happy​ ​Chandara​ ​School​ ​និង​ ​Phum​ ​Pleng​ ​School​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ​ ​ពួកគេ​គឺជា​មនុស្ស​ល្អ​ខ្លាំង​ណាស់​ ​“​ប្រសាសន៍​របស់​ ​លោកស្រី​ ​Miwako​ ​Fujiwara​”​។

​​ភាពជា​ដៃគូ​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​សណ្ឋាគារ​ ​ដោយសារតែ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​តែងតែ​គាំទ្រ​សិល្បៈ​យ៉ាង​ខ្លាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លោក​ ​Charles​-​Henri​ ​Chevet​ ​អ្នកចាត់ការ​ទូទៅ​នៃ​ ​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​បាន​រៀបរាប់​ថា​ការ​ប្រគុំ​តន្រ្តី​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ចែករំលែក​តន្ត្រី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ ​ដ៏​ដូចជា​ជ​ម្រុ​ញ​ ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ជួយ​ដល់​មូ​និធិ​ទ្រទ្រង់​ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​មួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​បញ្ហា​លំបាក​។​



​លោកស្រី​ ​Miwako​ ​Fujiwara​

​លោកស្រី​ ​Miwako​ ​Fujiwara​ ​គឺជា​អ្ន​ក​លេង​ព្យ៉ា​ណូ​ដ៏​ចំណាន​មួយ​រូប​ ​និង​ ​ជា​អ្នកដឹកនាំ​ក្រុម​ចម្រៀង​ផង​ដែរ​។​ ​លោកស្រី​បាន​សិក្សា​ព្យា​ណូនិ​ង​ចង្វាក់ភ្លេង​នៅ​សាកល​វិទ្យាល័យ​ ​Soai​ ​នៅ​ប្រទេស​ជប៉ុន​ ​ហើយ​បាន​បន្ត​ការសិក្សា​អស់​រយៈពេល​ ​7​ ​ឆ្នាំ​នៅ​ ​the​ ​Hague​ ​Royal​ ​Conservatorium​ ​នៅ​ទីក្រុង​ឡា​អេ​ ​ប្រទេស​ហូ​ឡង់​ ​ជាមួយនឹង​លោក​ ​Tom​ ​Koopman​ ​និង​ ​Tini​ ​Mathot​ ​ដោយ​ទទួល​បាន​សញ្ញាបត្រ​ ​Docent​ ​Musicus​ ​ថែមទៀត​ផង​។​ ​លោកស្រី​ ​Miwako​ ​ក៏​ទទួល​បានការ​ថត​តន្រ្តី​ដាក់​ស៊ីឌី​ជាច្រើន​ ​ហើយ​លោកស្រី​ក៏បាន​សម្តែង​នៅ​មហោស្រព​ ​North​ ​Sea​ ​Jazz​ ​Festival​ ​នៅ​ហូ​ឡង់​ ​ដែល​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ថែមទៀត​ផង​។​ ​លោកស្រី​ ​Miwako​ ​បាន​ធ្វើដំណើរ​ទូទាំង​ទ្វីបអឺរ៉ុប​និង​ជប៉ុន​អស់​រយៈពេល​ ​20​ ​ឆ្នាំ​ក្រោម​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ ​និង​ ​លើស​ពីនេះ​លោកស្រី​គឺជា​គ្រូបង្រៀន​ព្យា​ណូ​អស់​រយៈពេល​ជិត​ ​25​ ​ឆ្នាំ​មក​ហើយដែល​បច្ចុប្បន្ន​លោកស្រី​បាន​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល9ឆ្នាំ​។​

​សូ​ហ្វី​តែល​ ​សណ្ឋាគារ​លំដាប់ថ្នាក់​ពិភពលោក​និង​ភាព​ឆើតឆាយ​របស់​បារាំង​​សណ្ឋាគារ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​គឺជា​សណ្ឋាគារ​ដ៏​ប្រណីត​បែប​បារាំង​តែមួយគត់​នៅ​ទីក្រុង​ភ្នំពេញ​។​ ​សណ្ឋាគារ​ដែល​ទទួល​បាន​ពានរង្វាន់​ជាច្រើន​នេះ​មាន​បន្ទប់​ចំនួន​ ​201​ ​បន្ទប់​ស្ប៉ា​ ​ក្លឹប​កីឡា​ ​សាល​ ​Grand​ ​Ballroom​ ​សម្ភារៈ​ប្រជុំ​ទំនើប​ៗ​ ​និង​ភោជនីយដ្ឋាន​ចំនួន​ ​4​ ​។​ ​ការ​តុបតែង​តាម​រចនាបថ​បារាំង​ផ្តល់​ជូន​សោភ័ណភាព​ប្រណិត​ដែល​ជ​ម្រុ​ញ​ឱ្យ​មានការ​គាំទ្រ​ឥត​ឈប់ឈរ​នៅក្នុង​សណ្ឋាគារ​ដែល​ល្បីល្បាញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​