កម្មវិធី​រាត្រីសមោសរ​ ​ABC​ ​Lions​ ​of​ ​Fashion​ ​អបអរសាទរ​អ្នក​ច្នៃ​ម៉ូដ​ ​និង​អ្នកបង្ហាញ​ម៉ូដ​ដ៏​លេចធ្លោ​នៅ​កម្ពុជា​ ​

​វិស័យ​ឧស្សាហកម្ម​ម៉ូដ​ ​នៅ​កម្ពុជា​ ​បាន​ទទួលការ​លើកតម្កើង​ ​បន្ទាប់ពី​អ្នក​ច្នៃ​ម៉ូដ​ ​និង​អ្នកបង្ហាញ​ម៉ូដ​ដែល​បាន​ទទួល​ជ័យលាភី​នៃ​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​បាន​គ្រងរាជ្យ​ក្នុង​កម្មវិធី​រាត្រីសមោសរ​ដ៏​ល្បីល្បាញ​មួយ​នៅ​រាជធានី​ភ្នំពេញ​។​

​កាលពី​ថ្ងៃទី​ ​៥​ ​ខែធ្នូ​ ​ទស្សនិកជន​លំដាប់ថ្នាក់​ខ្ពស់​បាន​ជួបជុំគ្នា​នៅ​សាល​កោះ​ពេជ្រ​ ​ក្នុង​កម្មវិធី​រាត្រីសមោសរ​ ​ABC​ ​Lions​ ​of​ ​Fashion​។​ ​កម្មវិធី​ពោរពេញ​ទៅ​ដោយ​ការ​កោតសរសើរ​បាន​ឈាន​ទៅ​ដំណាក់កាល​ចុងក្រោយ​នៃ​បេ​សកម្ម​របស់​ស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​ក្នុង​ការស្វែងរក​អ្នក​ច្នៃ​ម៉ូត​ ​និង​អ្នកបង្ហាញ​ម៉ូត​វ័យក្មេង​ដ៏​លេចធ្លោ​ក្នុង​ប្រទេស​នេះ​ ​ហើយ​មានកម្ម​វិធី​ប្រកាស​ឈ្មោះ​បេក្ខជន​បេក្ខនារី​ជ័យលាភី​ប្រចាំ​កម្មវិធី​ប្រកួតប្រជែង​អស្ចារ្យ​នេះ​។​ ​កម្មវិធី​រាត្រី​ពោរពេញ​ទៅ​ដោយ​ភាព​រស់រវើក​ ​ភាព​រីករាយ​ ​និង​ទាន់សម័យ​បានឃើញ​អ្នកនាង​ ​Leap​ ​Sreypov​ ​និង​លោក​ ​Pov​ ​Sithan​ ​ឡើង​ឆាក​ទទួល​ពាន​ដែល​ខ្លួន​បាន​ប៉ងប្រាថ្នា​ចង់បាន​ជា​យូរណាស់​មក​ហើយ​។​ ​ទស្សនិ​ជន​ ​លំដាប់​ ​វី​អាយ​ភី​ ​បាន​ទស្សនា​កម្មវិធី​ដើរ​ម៉ូដ​ដ៏​វិសេសវិសាល​។​ ​

​អ្នកបង្ហាញ​ម៉ូដ​ទាំង​ដប់​រូប​បាន​ដើរ​បង្ហាញ​ម៉ូត​ដោយ​បង្អួត​សម្លៀកបំពាក់​និង​គ្រឿងលម្អ​ដែល​បាន​ច្នៃ​ម៉ូដ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​។​ ​ស្នាដៃ​ច្នៃ​ម៉ូដ​ដ៏​ស្រស់​ស្អាត​ ​និង​រចនាបថ​គួរ​ឱ្យ​ទាក់ទាញ​របស់​អ្នក​ច្នៃ​ម៉ូត​ល្បីឈ្មោះ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​ក៏បាន​ត្រូវ​ដាក់​តាំង​បង្ហាញ​ពេញ​មួយ​រាត្រីកាល​នោះ​ ​ដែល​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​តារា​ល្បី​បំផុត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​កម្មវិធី​ ​ABC’s​ ​Lions​ ​of​ ​Fashion​ ​បាន​បើក​ដំណើរការ​ចាប់តាំងពី​ខែឧសភា​ ​ដែល​ជា​កម្មវិធី​ដំបូងបង្អស់​ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​កម្មវិធី​នេះ​រួមមាន​កម្មវិធី​ជាច្រើន​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​ម៉ូដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​វេទិកា​មួយ​ដែល​លើកតម្កើង​សហគ្រិន​ម៉ូដ​ដែល​មាន​ទេពកោសល្យ​បញ្ចេញស្នាដៃ​ដ៏​ឆ្នើម​។​ ​

​បេក្ខជន​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំនួន​ ​១៣១៨​ ​នាក់​ ​និង​បេក្ខជន​បេក្ខនារី​ផ្នែក​ច្នៃ​ម៉ូដ​ចំនួន​ ​១២៧​ ​នាក់​ ​បាន​ដាក់ពាក្យ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ពិសេស​នេះ​ ​ហើយ​ត្រូវ​បាន​ជម្រុះ​យក​បេក្ខជន​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំនួន​ ​២២២​ ​នាក់​ ​និង​បេក្ខជន​បេក្ខនារី​ផ្នែក​ច្នៃ​ម៉ូដ​ចំនួន​ ​៤០​ ​នាក់​។​ ​គ​ណៈ​កម្មា​ការវិនិច្ឆ័យ​មក​ពី​ទស្សនាវដ្តី​ ​សូ​វរីន​ ​ទីភ្នាក់ងារ​ ​Arise​ ​Agency​ ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ​(​CGTI​)​ ​និង​ ​ABC​ ​Extra​ ​Stout​ ​បានសម្រេច​ជ្រើសរើស​យក​បេក្ខជន​បេក្ខនារី​ចុងក្រោយ​ចំនួន​ដប់​រូប​តាម​ផ្នែក​ជំនាញ​នី​មួយ​ៗ​ខាងលើ​។​ ​បេក្ខជន​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូដ​ត្រូវ​បាន​ល្បង​សមត្ថភាព​ច្នៃ​ម៉ូដ​បី​សម្រាប់​អ្នកបង្ហាញ​ម៉ូត​ពាក់​ ​ព្រមទាំង​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​ច្នៃ​ម៉ូដ​ ​និង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​ដែល​ទទួលការ​ពេញនិយម​ពី​អ្នកមើល​ជាច្រើន​។​ ​កម្មវិធី​ពិសេស​នេះ​កាន់តែ​ផ្តល់​ភាព​រីករាយ​អស្ចារ្យ​ដោយមាន​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូដ​ពិសេស​ ​ដែល​បង្ហាញ​ម៉ូដ​ច្នៃ​ប្រឌិត​ថ្មី​ៗ​ជាច្រើន​ម៉ូដ​ ​ដែល​បេក្ខជន​បេក្ខនារី​ផ្នែក​បង្ហាញ​ម៉ូដ​បាន​ពាក់​បង្អួត​លើ​ឆាក​។​ ​

​អ្នកនាង​ ​Leap​ ​Sreypov​ ​និង​លោក​ ​Pov​ ​Sithan​ ​ដែល​ជា​អ្នកបង្ហាញ​ម៉ូដ​ជ័យលាភី​ ​និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ១​ ​ម្នា​ក់ៗ​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន​ ​$​3,000​ ​(​បី​ពាន់​ដុល្លារ​អាមេរិក​)​ ​សំបុត្រ​យន្តហោះ​រ៉ាប់រង​ការ​ចំណាយ​ទាំងអស់​សម្រាប់​ធ្វើដំណើរ​ទៅ​ចូលរួម​កម្មវិធី​សប្តាហ៍​ម៉ូដ​អន្តរជាតិ​ ​(​International​ ​Fashion​ ​Week​)​ ​និង​បង្ហាញ​វត្តមាន​នៅ​លើ​គ​ម្រ​មុខ​ ​និង​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនាវដ្តី​ ​សូ​វរីន​ ​។​ ​អ្នកនាង​ ​Meas​ ​Chanrou​ ​និង​អ្នកនាង​ ​Sok​ ​Panha​ ​អ្នកបង្ហាញ​ម៉ូដ​ជ័យលាភី​ ​និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ​ ​២​ ​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន​ ​$​2,000​ ​(​ពីរ​ពាន់​ដុល្លារ​អាមេរិក​)​ ​និង​បង្ហាញ​វត្តមាន​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនាវដ្តី​ ​សូ​វរីន​ ​។​ ​អ្នកនាង​ ​Lev​ ​Socheata​ ​និង​លោក​ ​Kong​ ​Sothea​ ​អ្នកបង្ហាញ​ម៉ូដ​ជ័យលាភី​ ​និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ​ ​៣​ ​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន​ ​$​1,000​ ​(​មួយ​ពាន់​ដុល្លារ​អាមេរិក​)​ ​និង​បង្ហាញ​វត្តមាន​ពីរ​ទំព័រ​នៅក្នុង​ទស្សនាវដ្តី​ ​សូ​វរីន​ ​។​ ​បេក្ខជន​ជ័យលាភី​ទាំងអស់​ទទួល​បាន​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ជាមួយ​ទីភ្នាក់ងារ​ ​Arise​ ​។​

​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​ក៏បាន​ប្រគល់​ប្រាក់​រង្វាន់​ទឹក​លើកទឹកចិត្ត​ចំនួន​ ​$​500​ ​(​ប្រាំ​រយ​ដុល្លារ​អាមេរិក​)​ ​ជូន​អ្នកបង្ហាញ​ម៉ូដ​អ្នកនាង​ ​Leap​ ​Sreypov​ ​ដែល​ឈ្នះ​ពាន​តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ដោយសា​ធារ​ណ​ជន​។​ ​កម្មវិធី​ ​ABC​ ​Lions​ ​of​ ​Fashion​ ​ត្រូវ​បាន​រៀបចំឡើង​ ​ដោយ​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​(​GMAC​)​ ​ដែល​លើកកម្ពស់​នូវ​ស្តង់ដារ​សមស្រប​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​សម្លៀកបំពាក់​ ​ទស្សនាវដ្តី​ ​សូ​វរីន​ ​ដែល​ជា​ទស្សនាវដ្តី​ម៉ូដ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១នៅ​កម្ពុជា​ ​Arise​ ​Agency​ ​ដែល​ជាទី​ភ្នាក់ងារ​បង្ហាញ​ម៉ូដ​ ​និង​ ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ ​(​CGTI​)​,​ ​ ​NOMI​ ​និង​ ​Nata​ ​Footwear​ ​។​

​សូម​រីករាយ​ទទួលទាន​ ​ABC​ ​អិច​ស្ត្​រា​ស្តោ​ត​ ​ដោយ​ការទទួលខុសត្រូវ​ ​។​ ​



Advertisement