មិន​ខកចិត្ត​ទេ​!​ ​៦ចំណុចខ្លាំង​អ្នក​គួរ​ដឹងមុន​ទិញ​ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង ២០០ដុល្លារ​របស់​ ​Huawei​

​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ ​Huawei​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​មួ​យម៉ូ​ឌែល​ទៀត​ដើម្បី​វាយលុក​ទីផ្សារ​ ​ជាពិសេស​គឺ​យុវវ័យ​ដែល​និយម​ស្មា​ត​ហ្វូ​ន​តម្លៃ​ជាង២០០ដុល្លារ​ ​ដោយ​អម​មក​ជាមួយ​ការរចនា​រូបរាង​ឥត​ខ្ចោះ​ថែមទាំង​សមត្ថភាព​មិនធម្មតា​។​



​ខាងក្រោម​នេះ​គឺជា៦ចំណុចខ្លាំង​របស់​ ​Huawei​ ​Y9s​ ​ដែល​មានតម្លៃ​ត្រឹម​ ​២៥៩ដុល្លារ​ ​ប៉ុណ្ណោះ​៖​

​១​.​ ​ការរចនា​តួខ្លួន​៖​ ​តួ​ខ្នង​ក្រាល​ដោយ​កញ្ចក់​កោង​ ​3D​ ​ការពារ​សឹក​ឆ្កូត​ ​ពណ៌​គ្រីស្តាល់​ភ្លឺ​ចែងចាំង​ ​ធ្វើអោយ​ស្មា​ត​ហ្វូ​នកាន់​តែ​ប្រណិត​។​ ​មួយវិញទៀត​ ​គឺ​បន្ទះ​ស្កេន​ក្រយៅដៃ​ចំហៀង​ ​វា​ស្កេន​ដោះ​សោរ​បាន​ត្រឹមត្រូវ​ ​លឿន​ ​និង​ ​ងាយស្រួល​ប្រើប្រាស់​។​ ​បន្ត​ទៀត​គឺ​កាមេរ៉ា​ផុស​ឡើង​ ​វា​ជា​បច្ចេក​វិទ្យ​កំពុងពេញនិយម​ ​និង​ទ្រ​ទំ​ងន់​ដល់ទៅ​ ​15គីឡូ​។​ ​

​២​.​ ​អេក្រង់​៖​ ​HUAWEI​ ​Ultra​ ​FullView​ ​Display​ ​ជា​អេក្រង់​លាត​ពេញ​ ​គ្មាន​ឆក​ ​ទំហំ​ ​6.59អ៊ី​ង​ ​កម្រិត​បង្ហាញ​ ​FHD​+​ដោយ​អេក្រង់​លាត​នេះ​ ​វា​កាន់​ត​តែ​ផ្ដល់​ភាព​ងាយស្រួល​ពេល​លេង​អ៊ីនធឺណិត​ ​មើល​ភាពយន្ត​ ​និង​ ​ពេល​លេង​ហ្គេម​។​

​៣​.​ ​កាមេរ៉ា​ ​AI​ ​បី​គ្រាប់​៖​ ​កាមេរ៉ា​គឺជា​ចំណែក​សំខាន់​បំផុត​សម្រាប់​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​ ​ដូច្នេះ​សម្រាប់​ប្លង់​ទូទៅ​គឺ​ ​Y9s​ ​បាន​បំពាក់​ទំហំ​កាមេរ៉ា​ ​48MP​ ​ថតរូប​ច្បាស់​ ​និង​ ​លម្អិត​ ​ហើយ​រូបភាព​ថត​ដែល​ថត​ចេញ​មាន​ខ្នាត​ធំ​ដល់ទៅ​ ​8000×6000​ ​ប្លង់​ទូលាយ​ទំហំ​ ​8MP​ ​ថតរូប​ទូលាយ​ខ្លាំង​ ​ដល់ទៅ​ ​120​°​ ​វា​ជួយ​បង្កើន​ពន្លឺ​ផ្តល់​ពណ៌​បាន​ស្រស់​ល្អ​ ​និង​ ​ប្លង់​ព្រាល​ទំហំ​ ​2MP​ ​កាត់​ព្រាល​បាន​ត្រូវ​ចំនុច​។​ ​ហើយ​វា​ក៏​មានមុខ​ងារ​ផ្សេង​ៗ​ទៀត​ដូចជា​ ​Pro​ ​mode​,​ ​Night​ ​mode​,​ ​Slow​-​motion​,​ ​Time​-​lapse​,​ ​Light​ ​painting​,​ ​HDR​ ​ជាដើម​។​

​៤​.​ ​កាមេរ៉ា​ ​Pop​-​Up​ ​សែល​ហ្វី​៖​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថត​សែល​ហ្វី​ធានា​ថាត្រូវ​ចិត្តជា​មួយ​កាមេរ៉ា​ផុស​ឡើង​ ​(​Pop​-​up​ ​Selfie​ ​Camera​)​ ​ទំហំ​ ​16MP​ ​មាន​បច្ច​ក​វិទ្យា​ ​AI​ ​ជំនួយ​ពន្លឺ​ ​និង​ ​ពណ៌​ ​រូបភាព​កាន់តែ​ស្អាត​ ​មុខងារ​ជំនួយ​សម្រស់​ ​(​Beauty​ ​mode​)​ ​និង​ ​មុខងារ​ជំនួយ​ប្លង់​ព្រាល​ខាងក្រោយ​។​



​៥​.​ ​ថាមពល​ប្រើប្រាស់​៖​ ​ផ្ទុក​ថាមពល​ថ្ម​ទំហំ​ ​4000mAh​ ​និង​ ​ជា​មួយ​រុន្​ធ​ ​USB​ ​ប្រភេទ​ ​C​ ​បញ្ចូល​ថ្ម​តែម្តង​ប្រើ​ពេញមួយថ្ងៃ​។​

​6​.​ ​អង្គ​ផ្ទុក​ទិ​ន្ន័​យ​៖​ ​HUAWEI​ ​Y9s​ ​មក​ជាមួយ​អង្គ​ចងចាំ​ទំហំ​ ​6GB​ ​អង្គ​ផ្ទុក​ទិ​ន្ន័​យ​ដល់ទៅ​ ​128GB​ ​និង​ ​បន្ថែម​អាច​បន្ថែម​មេ​ម៉ូ​រី​រហូតដល់​ ​512GB​ ​ដែល​អាច​ដំឡើង​កម្មវិធី​ ​រឺ​ ​ហ្គេម​ ​និង​ ​ទាញ​យក​ភាពយន្ត​យ៉ាង​ពេញចិត្ត​ផង​ដែរ​។​



​​សម្រាប់៦ចំណុច​ខាងលើ​ជឿជាក់​បាន​ថា​វា​ជា​ជំនួយ​សម្រាប់​អ្នក​កំពុងតែ​ស្វែងរក​ស្មា​ត​ហ្វូ​ន​ថ្មី​ដែល​មានតម្លៃ​ជាង​ ​២០០ដុល្លារ​ ​ប្រសិនបើ​អ្នកចាប់​អារម្មណ៍​លើ​ម៉ូ​ឌែល​ ​Huawei​ ​Y9s​ ​អ្នក​អាច​ស្វែងរក​គ្រប់​ហាង​លក់​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​កុ​ម៉្មង់​ទុកមុន​ ​ចំពោះ​ការ​កុម្ម៉ង់​ទុក​នឹង​ទទួល​បាន​កាតាប​ស្ពាយ​ក្រោយ​របស់​ ​Huawei​ ​(​Huawei​ ​Backpack​)​ ​និង​លេខ​ពិសេស​របស់​ ​Smart​ ​ផង​ដែរ​ ​ហើយ​ស្មា​ត​ហ្វូ​ននេះ​នឹង​មកដល់​នៅ​ថ្ងៃទី​ ​១២.១២.២០១៩​៕​​

Advertisement