តើ​អ្នក​មែនទេ​ដែល​នឹង​ក្លាយជា​សមាជិក​ថ្មី​របស់​ ​CAMBODIAN​ ​NET​ ​IDOL​?​

​នាំមក​ជូន​ដោយ​ ​Yes​ ​018​,​ ​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​កំពុងតែ​ស្វែងរក​ ​Influencer​ ​នៅ​លើ​បណ្តាញ​សង្គម​ ​ហើយ​ជ័យលាភី​ដែល​ទទួល​បាន​មាន​ដូចជា​ ​ទឹកប្រាក់​សុទ្ធ​ ​កិច្ចសន្យា​ការងារ​ ​និង​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​មាន​តំលៃ​រហូតដល់​ ​35,000​ ​ដុល្លារ​អាមេរិក​!​


​ភ្នំពេញ​ថ្ងៃទី​ ​១១​ ​ខែធ្នូ​ ​-​ ​នៅក្នុង​រដូវ​កាល​ទី​ ​២​ ​នៃ​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​នេះ​,​ ​Yes​ ​018​ ​និង​ ​ក្រុមហ៊ុន​ ​Cake​ ​Experiential​ ​Communications​ ​បាន​សហការ​គ្នា​ដើម្បី​ស្វែងរក​តារា​នៅ​លើ​បណ្តាញ​សង្គម​បន្ទាប់​ ​ដែល​មាន​សមត្ថភាព​មក​ប្រកួត​ក្នុង​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​។​ ​ការប្រកួត​ប្រជែង​តាមរយៈ​បណ្តាញ​សង្គម​នេះ​ ​នឹង​ត្រួ​វ​បាន​ធ្វើការ​ផ្សព្វផ្សាយ​លើ​ ​ហ្វេ​សប៊ុ​ក​ ​ដើម្បី​ទស្សនា​រាល់​សកម្ម​ភាព​ផ្សេង​ៗ​នៃ​ ​Influencers​ ​ទាំង​ ​១២​ ​រូប​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ ​កិច្ចសន្យា​ការងារ​ ​ក៏ដូចជា​ ​រង្វាន់​ផ្សេង​ៗ​ទៀត​ដែល​មាន​តំលៃ​រហូតដល់​ ​35,000​ ​ដុល្លារ​អាមេរិក​!​ ​ជាមួយនឹង​វគ្គ​នី​មួយ​ៗ​ ​ព្រមទាំង​ការប្រកួត​ប្រចាំ​សប្តាហ៍​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ ​ហ្វេ​សប៊ុ​ក​ ​តាមរយៈ​កម្មវិធី​ដ៏​មាន​ប្រជាប្រិយ​ភាព​ជាងគេ​របស់​ប្រទេស​កម្ពុជា​ ​ជាមួយនឹង​ភាព​ជោគជ័យ​របស់​ខ្លួន​នៅក្នុង​ការ​ចាក់​ផ្សាយ​រដូវ​កាល​ដំបូង​ ​ដែល​មាន​អ្នកទស្សនា​ជាង​ ​៧​ ​លាន​នាក់​ ​ដែល​នឹង​ធ្វើឲ្យ​អ្នកទស្សនា​ទទួល​បាន​ភាព​រំភើប​ ​រីករាយ​ ​គ្រប់​ទីកន្លែង​ ​សម្រាប់​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​រដូវ​កាល​ទី​ ​២​ ​នេះ​ ​។​ ​លើស​ពីនេះ​ ​អ្នកគាំទ្រ​ក៏​មាន​សិទ្ធិ​ធ្វើការ​បោះឆ្នោត​តាមរយៈ​បណ្តាញ​សង្គម​ដើម្បី​គាំទ្រ​បេក្ខជន​ដែល​ពួកគេ​ ​ចូលចិត្ត​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ទាប់​ទៀត​រៀងរាល់​សប្តាហ៍​ផង​ដែរ​។​

​ភាព​លេចធ្លោ​ដោយសារ​សមត្ថភាព​ ​និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ​ក្នុង​ការបង្កើត​ ​និង​ចែករំលែក​រូបភាព​ដែល​មានគុណ​ភាព​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​រៀង​ៗ​ខ្លួន​,​ ​Net​ ​Idols​ ​គឺ​ត្រូវតែ​មាន​ចរិ​ក​លក្ខណៈ​ផ្ទាល់ខ្លួន​ទៅតាម​ប្រភេទ​នៃ​ក្រុម​មនុស្ស​ផ្សេង​ៗ​គ្នា​ដែល​ធ្វើការ​ ​Follow​ ​មក​លើ​ពួកគេ​។​ ​នៅក្នុង​ពេលឥឡូវនេះ​ ​Net​ ​Idols​ ​បាន​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធ​សាស្រ្ត​ទីផ្សារ​នា​សតវត្សរ៍​ទី​ ​២១​ ​នេះ​ ​ជាមួយ​និង​ម៉ាក​យីហោ​ ​ដែល​ឈានមុខ​គេ​នៅ​លើ​ពិភពលោក​មួយចំនួន​ ​បាន​ ​និង​កំពុង​ប្រើប្រាស់​មធ្យោបាយ​នេះ​ដើម្បី​ផ្សា​ភ្ជាប់​ទៅ​នឹង​អតិថិជន​ដែល​ពួកគេ​ចង់បាន​។​ ​លោក​ ​Andy​ ​Ong​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Cake​ ​Experiential​ ​បាន​មានប្រសាសន៍​ថា​ ​“​ហ្គេម​នេះ​កំពុង​ត្រូវ​បាន​ផ្លាស់​ប្តូរ​ហើយ​”​ ​Net​ ​Idols​ ​គឺជា​មុខមាត់​ថ្មី​នៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ពួកគេ​ក្នុង​ការ​ផ្តល់​ឱ្យ​ភាព​ត្រឹមត្រូវ​និង​ភាព​ដែល​អាច​ទុកចិត្ត​បាន​ចំពោះ​ម៉ាក​សញ្ញា​ដែល​ពួកគេ​បង្ហាញ​ទៅដល់​អ្នកគាំទ្រ​ ​និង​មិត្តភក្តិ​របស់​ពួកគេ​។​

​វិធី​សាស្រ្ត​នៃ​ការ​ផ្លាស់​ប្តូរ​មួយចំនួន​ដែល​យើង​តែងតែ​ប្រើប្រាស់​មាតិកា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ ​ហ្វេ​សប៊ុ​ក​ ​Instagram​ ​និង​ ​YouTube​ ​គឺ​អនុញ្ញាត​ឱ្យ​ ​Net​ ​Idols​ ​ចែករំលែក​បទពិសោធន៍​គំនិត​និង​ទេពកោសល្យ​របស់​ពួកគេ​ ​ដោយ​ផ្ទាល់​ទៅកាន់​អ្នកទស្សនា​ទូទៅ​។​ ​ការចែក​រំលែក​នៃ​ការយល់ឃើញ​របស់​លោក​ ​Jeck​ ​Tan​ ​នៃ​ ​Yes​ ​018​ ​យល់ឃើញ​ថា​នេះ​គឺជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ ​រូប​ណា​ដែល​មាន​ទេពកោសល្យ​ក្នុង​ ​វិស័យ​កម្សាន្ត​នេះ​ ​“​ ​ការចូលរួម​ក្នុង​កម្មវិធី​ ​Cambodian​ ​Net​ ​Idol​ ​គឺជា​វិធី​សាស្រ្ត​មួយ​របស់​យើង​ក្នុង​ការ​លើកកម្ពស់​ ​និង​គាំទ្រ​ដល់​អ្នកមាន​ទេពកោសល្យ​នៃ​ប្រជាជន​កម្ពុជា​នា​ពេល​ខាងមុខ​។​ ​យើង​ពិតជា​ចង់​ក្លាយជា​អ្នក​ដែល​ ​នាំ​ផ្លូវ​សម្រាប់​ ​Net​ ​Idols​ ​របស់​យើង​ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ​និង​សមត្ថភាព​ ​របស់​ពួកគេ​ដោយ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ការ​គាំទ្រ​ ​ដែល​ពួកគេ​ត្រូវការ​ក៏ដូចជា​អភិវឌ្ឍ​ខ្លួន​គេ​ផ្ទាល់​ផង​ដែរ​។​ ​នៅ​ពីក្រោយ​កិច្ចការ​ ​ទាំងអស់​នេះ​គឺជា​ ​Yes​ ​018​ ​ដែល​មាន​ល្បឿន​លឿន​ ​ជាមួយ​ប្រព័ន្ធ​ ​4G​ ​ដ៏​គួរ​ឱ្យ​ពេញចិត្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​ច្នៃប្រឌិត​ ​បច្ចេកវិទ្យា​ ​និង​ឌីជីថល​។​

​សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​មក​លើ​កម្មវិធី​,​ ​ទាំងនេះ​គឺជា​វិធី​ដើម្បី​ក្លាយជា​បេក្ខជន​ ​បេក្ខនារី​ ​របស់​ ​Cambodia​ ​Net​ ​Idol​ ​Top​ ​12​ ​៖​

​1​.​ ​Tag​ ​@​CambodianNetIdol​ ​និង​ ​@​Yes​ ​KH​ ​ក្នុង​វីដេអូ​ ​១​ ​នាទី​លើ​ហ្វេ​សប៊ុ​ក​!​ ​សូម​ប្រាប់​យើង​នូវ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ត្រូវការ​ដឹង​អំពី​លោកអ្នក​។​

​2​.​ ​បង្ហាញ​ពី​ទេពកោសល្យ​និង​ជំនាញ​របស់​អ្នក​!​ ​សូម​ឱ្យ​យើង​ដឹងពី​មូលហេតុ​អ្វី​ដែល​អ្នក​ចង់​ក្លាយជា​ ​Cambodian​ ​Net​ ​Idol​ ​បន្ទាប់​!​

​3​.​ ​Hashtag​ ​#​CambodianNetIdol​ ​នៅក្នុង​កា​រវិ​ដេ​អូ​របស់​អ្នក​ហើយ​កុំ​ភ្លេច​ប្រាប់​ឈ្មោះ​របស់​អ្នក​ក្នុង​ ​Instagram​ ​និង​ ​YouTube​ ​របស់​អ្នក​ប្រសិនបើ​អ្នកមាន​។​


​ការ​ទទួលពាក្យ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​!​ ​សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ ​Net​ ​Idol​ ​សម្រាប់​ព័ត៌មាន​បន្ថែម​។​ ​សូម​ផ្ញើរ​វីដេអូ​របស់​អ្នក​នៅ​ថ្ងៃនេះ​ដើម្បី​ចាប់ផ្តើម​ក្លាយជា​បេក្ខភាព​នៃ​ ​Cambodian​ ​Net​ ​Idol​ ​បន្ទាប់​!​

Advertisement