ភាព​ចៃដន្យ​ជំ​រុញឱ្យ​ស្ត្រី​មេផ្ទះ​ម្នាក់ អភិវឌ្ឍ​ខ្លួន​ក្លាយជា​សហគ្រិន​ដែលមាន​ការគាំទ្រ​ច្រើន

បើ​និយាយ​ពី​ការធ្វើ​អាជីវកម្ម គេ​នឹង​និយាយ​ពី​ការតស៊ូ និង​សំណាង ព្រោះ​បើទោះបី​ជាមាន​ការតស៊ូ​ខ្លាំង​ប៉ុនណា​ក៏ដោយ ប្រសិនបើ​គ្មាន​សំណាង​ទេនោះ ការខិតខំ​ក៏​មិន​ប្រាកដថា​រលូន​រហូត​នោះដែរ។ នៅក្នុង​នោះ​ភាព​ចៃដន្យ​ក៏​រាប់​ថា​ជា​សំណាង​ដ៏​ល្អ​មួយ​ក្នុង​ការរកស៊ី​ដែរ ព្រោះ​ពេលខ្លះ​ម្ចាស់​អាជីវកម្ម​មួយចំនួន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​លើ​មុខរបរ​មួយចំនួន​តែ​មិន​ទទួលបាន​ជោគជ័យ ចុងក្រោយ​គាត់​បែរជា​ជោគជ័យ​លើ​អាជីវកម្ម​មួយ​ផ្សេងទៀត​ដែល​គាត់​មិន​ធ្លាប់​គិត​ទាល់តែសោះ​ក្នុងការ​រកស៊ី​ផ្នែក​នេះ។

លោកស្រី ហឹ​ង សុខ​ឃាង អគ្គនាយិកា​ក្រុមហ៊ុន HSK Investment Co.,Ltd បាន​លើកឡើងថា ភាព​ចៃដន្យ​បាន​ជំរុញ​ឱ្យ​លោកស្រី​ចាប់ផ្តើម​រកឃើញ​អាជីវកម្ម​មួយ​ប្រកបដោយ​សក្តានុពល និង​អាចជួយ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន។ លោកស្រី​បញ្ជាក់ថា កាល​ពីមុនមក​លោកស្រី​មិនដែល​គិតថា នឹង​រកស៊ី​ផ្នែក​ផលិតផល​គ្រឿងសម្អាង​នោះទេ តែដោយសារ​ភាព​ចៃដន្យ​ដែល​លោកស្រី​បានឃើញ​ផលិតផល​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់​មួយចំនួន ដូចជា ផលិតផល អូ​រ៉ា​ហ្គោល និង​ផលិតផល​ម៉ា​សត្រី​បូ​ថក់ លោកស្រី​ក៏​ចាប់អារម្មណ៍​យកមកប្រើ​ប្រាស់​ដោយ​ខ្លួនឯង​ផ្ទាល់។ ជា​លទ្ធផល​លោកស្រី​សង្កេតឃើញថា ផលិតផល​ទាំងអស់នេះ ជា​ផលិតផល​ដែល​អាច​បង្កើន​ភាពស្រស់​ស្អាត​យ៉ាងពិត​ប្រាកដ និង​មាន​សុវត្ថិភាព​ខ្ពស់។ ហេតុនេះហើយ​ទើប​លោកស្រី​ចង់​ចែករំលែក​ភាពស្រស់ស្អាត​នេះ​ទៅកាន់​សុភាពបុរស សុភាពនារី​ជាច្រើន​ផ្សេងទៀត​ឱ្យទទួល​បាន​សោភណភាព និង​មានជីវិត​ប្រកបដោយ​ទំនុកចិត្ត​ដូច​លោកស្រី​ដែរ។ ដោយ​កត្តា​នេះហើយ​ទើប​លោកស្រី​បានទទួល​ចែកចាយ​ផលិតផល​អូ​រ៉ា​ហ្គោល និង​នាំចូល​ផ្តាច់មុខ​ម៉ា​សត្រី​បូ​ថក់​ដែលមាន​រូបមន្ត​ល្អ​ប្លែក​គេ និង​ឆាប់​បង្ហាញ​ពី​លទ្ធផល​នៃ​ភាពស្រស់ស្អាត​ពី​ប្រទេស​កូរ៉េ​មក​ក្នុង​ទីផ្សារ​កម្ពុជា ដើម្បីឱ្យ​សុភាពបុរស សុភាពនារី​ជាច្រើន​ផ្សេងទៀត​បានទទួល​ភាពស្រស់ស្អាត​នេះដែរ។

លោកស្រី ហឹ​ង សុខ​ឃាង បាន​និយាយថា៖ «បច្ចុប្បន្ននេះ ផលិតផល​អូ​រ៉ា​ហ្គោល និង​ផលិតផល​ម៉ា​សត្រី​បូ​ថក់ ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សាធារណជន ហើយ​ដោយសារតែ​ផលិតផល​នេះ​ផ្សំ​ចេញពី​គ្រឿងផ្សំ​ពិសេសៗ និង​មាន​គុណភាព​ខ្ពស់ អតិថិជន​ចេះតែ​និយាយ និង​ណែនាំតៗគ្នា រហូត​ធ្វើឱ្យមាន​អតិថិជន​រហូតដល់​ទៅ​រាប់ពាន់ រាប់ម៉ឺន​នាក់​ចាប់អារម្មណ៍ និង​គាំទ្រ»។

ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​អាជីវកម្ម និង​ស្រប​ពេលដែល​ផលិតផល​របស់ HSK Investment Co., Ltd ជា​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់ ប្រកបដោយ​ទំនុកចិត្ត​នោះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ​មានឈ្មោះ​បោះ​សំឡេង និង​រហូត​ធ្វើឱ្យ​លោកស្រី ហឹ​ង សុខ​ឃាង ទទួលបាន​ពានរង្វាន់​សហគ្រិន​ឆ្នើម Success CEO Award 2019 កាលពីពេលថ្មីៗនេះ។

លោកស្រី ហឹ​ង សុខ​ឃាង បាន​បញ្ជាក់ថា ដោយសារតែ​មើលឃើញ​ពី​ការគាំទ្រ និង​ចង់​ផ្តល់​ការ​តបស្នង​ប្រកបដោយ​ភាព​វិជ្ជមាន​សម្រាប់​អតិថិជន​ទាំងអស់​នៅ​ទូទាំងប្រទេស ក្រុមហ៊ុន​របស់លោក​ស្រី​នឹង​បង្កើត​ម៉ាក​សញ្ញា រួមទាំង​នាំចូល​ផលិតផល​សម្រស់ ប្រកបដោយ​សក្តានុពល​ជាច្រើន​ផ្សេងទៀត​មក​ក្នុង​ទីផ្សារ​កម្ពុជា។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ នៅ​ថ្ងៃទី16 ខែធ្នូ ឆ្នាំ2019 ខាងមុខនេះ លោកស្រី​នឹង​សម្ពោធ​ហាង​ដ៏​ធំ​មួយ ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​សហគ្រិន​ស្ត្រី​មួយរូប​ដែល​បាន​ខិតខំ និង​គិតគូរ​ខ្ពស់​ពី​សម្រស់ និង​សុខភាព​របស់​ប្រជាជន​កម្ពុជា។ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​សម្រស់​សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ 081 331 148 ឬ​អាសយដ្ឋាន​ក្រុមហ៊ុន HSK Investment Co.,Ltd ផ្ទាល់​ក៏បាន៕

Advertisement