ពិធីជប់លៀង​បំណាច់​ឆ្នាំ2019​ របស់​ក្រុមហ៊ុន​ LOOKSWOMEN​

កាលពី​ថ្ងៃទី23​ ខែធ្នូ​ ឆ្នាំ2019កន្លងទៅ​នេះ​ នៅ​សណ្ឋាគារ​ ណា​ហ្គា​ វើល​ 1 ក្រុមហ៊ុន​ LOOKSWOMEN​ បាន​រៀបចំ​កម្មវិធី​ជប់លៀង​បុគ្គលិក​ដ៏​រីករាយ​ ដែល​មានការ​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ទាំងអស់​ ព្រមទាំង​អតិថិជន​ជា​ដៃ​គូ​ធំៗ​របស់​ក្រុមហ៊ុន​ផង​ដែរ​ ដើម្បី​ជា​ការ​អបអរសាទរ​ភាព​ជោគជ័យ​ និង​ដើម្បី​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​គ្រប់​រូប​ និង​ការ​ជួយ​គាំទ្រ​របស់​អតិថិជន​ជា​ដៃគូ​ពេញ​មួយឆ្នាំ2019នេះ​។ នៅក្នុង​កម្មវិធី​ដ៏​សែន​រីករាយ​នេះ​ផង​ដែរ​ ក៏​មានកម្ម​វិធី​សិក្ខាសាលា​ ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​ លើកទឹកចិត្ត​ និង​រិត​ចំណងមិត្តភាព​រវាង​បុគ្គលិក​គ្រប់​ផ្នែក​នៃ​ក្រុមហ៊ុន​ទាំងមូល​ឱ្យ​កាន់តែ​ស្និត​ស្នាល​ កាន់តែ​ស្រឡាញ់​រាប់អាន​គ្នា​ និង​ស្រឡាញ់​ក្រុមហ៊ុន​។ បន្ទាប់ពី​កម្មវិធី​សិក្ខាសាលា​ត្រូវ​បាន​បញ្ចប់​ ក្រុមហ៊ុន​ LOOKSWOMEN​ ក៏​មានកម្ម​វិធី​ប្រគល់​ពានរង្វាន់​ចំពោះ​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ​ផង​ដែរ​ ព្រម​ជាមួយនឹង​កាដូ​ឆ្នាំ​ថ្មី​ និង​ការ​លេង​ហ្គេម​រួមគ្នា​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។

ចំណែក​កម្មវិធី​នា​ពេលល្ងាច​វិញ​គឺ​ ជា​កម្មវិធី​ជប់លៀង​ជា​លក្ខណៈ​អា​ហា​រប៊ូ​ហ្វេ​ដ៏​សម្បូរ​បែប​នៅក្នុង​បន្ទប់​រៀបចំ​កម្មវិធី​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​សណ្ឋាគារ​ ណា​ហ្គា​ វើល​ 1 ក្រោម​បរិយាកាស​ដ៏​រីករាយ​ ដោយមាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពីសំណាក់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ LOOKSWOMEN​ ដៃគូ​ពាណិជ្ជ​កម្ម​ធំៗ​របស់​ក្រុមហ៊ុន​ ព្រមទាំង​វត្តមាន​របស់​បុគ្គលិក​នៃ​ក្រុមហ៊ុន​ LOOKSWOMEN​ គ្រប់​លំដាប់ថ្នាក់​ ដែល​ញ៉ាំង​ឱ្យ​កម្មវិធី​នា​ល្ងាច​នោះ​កាន់តែ​សប្បាយរីករាយ​ និង​មាន​ភាព​ស្និត​ស្នាល​គ្នា​ឡើង​។ នៅក្នុង​កម្មវិធី​នោះ​ ក៏​មានការ​ប្រគំតន្ត្រី​ពីសំណាក់​តារាចម្រៀង​ល្បីឈ្មោះ​ និង​ការ​ឡើង​រាំ​ជុំគ្នា​យ៉ាង​រីករាយ​ពីសំណាក់​បុគ្គលិក​ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ LOOKSWOMEN​ គឺជា​ក្រុមហ៊ុន​នាំចូល​ម៉ាក​សម្លៀកបំពាក់​ LOOKSWOMEN​ ផ្តាច់​មុខ​មក​ពី​ហុងកុង​ ធានា​ជូន​នូវ​គុណភាព​ល្អ​លេខ1​ ទាំង​សាច់ក្រណាត់​ ទាំង​ម៉ូដ​ទាន់សម័យ​ និង​ថ្លៃថ្នូរ​ ជាពិសេស​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​សម្រាប់​នារី​គ្រប់រូប​។ ទំនាក់ទំនង​ជាវដុំ​ និង​រាយ​ តាមរយៈ​លេខទូរស័ព្ទ​ 023​ 555​ 6666​LOOKSWOMEN​ ផ្តល់​ឱ្យ​នារី​នូវ​ភាព​ស្រស់​ស្អាត​ និង​ងាយស្រួល​!

Advertisement