ក្រុមហ៊ុន​ ​FORD​ ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​“​សុវត្ថិភាព​ ​និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត​ ​–​ ​Ford​ ​Driving​ ​Skills​ ​for​ ​Life​

​កាលពី​ថ្ងៃទី27​ ​និង​ថ្ងៃទី28​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​ ​អ​ ​អិម​ ​អេ​ ​ខេម​បូ​ឌា​ ​ដែល​ជា​តំណាង​ចែកចាយ​ ​និង​លក់​រថយន្ត​ ​FORD​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ធ្វើការ​រៀបចំ​កម្មវិធី​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​ ​“​សុវត្ថិភាព​ ​និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត​ ​Ford​ ​–​ ​Ford​ ​Driving​ ​Skills​ ​for​ ​Life​”​ ​នៅក្នុង​ប្រលាន​យន្តហោះ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​ ​២០០នាក់​។​


​ ​
​កម្ពុជា​ជា​ប្រទេស​ទី​ ​40​ ​ដែល​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​ ​“​សុវត្ថិភាព​ ​និង​បច្ចេកទេស​នៃ​ការ​បើកបរ​រថយន្ត​ ​Ford​ ​–​ ​Ford​ ​Driving​ ​Skills​ ​for​ ​Life​”​ ​នេះ​ជា​លើក​ទី​ ​3​ ​ហើយដែល​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​ដោយ​ក្នុង​ឆ្នាំនេះ​មាន​អ្នកចូលរួម​ជាង​ ​២០០នាក់​ ​រួមមាន​មន្ត្រី​រាជការ​ពីសា​លា​ខេត្ត​កំពង់ឆ្នាំង​ ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​អនុគណៈ​កម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​អង្គភាព​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​អ្នកបើកបរ​រថយន្ត​ដឹក​ទំ​និញ​ធំៗ​ពី​ក្រុមហ៊ុន​ឯកជន​ ​រួម​ទាំង​អតិថិជនFord​ ​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ​២​ ​ថ្ងៃនេះ​ដោយ​ឥតគិតថ្លៃ​។​ ​


​ ​
​គោលបំណង​នៃ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង​គឺ​ដើម្បី​៖​ ​១​.​បង្រៀន​អ្នក​ដែល​ទើបនឹង​ទទួល​បាន​ប័ណ្ណបើកបរ​ឲ្យ​យល់​ច្បាស់​អំពី​ជំនាញ​ចាំបាច់ក្នុង​ការ​បើកបរ​ ​២​.​បង្រៀន​អ្នកបើកបរ​អំពី​បច្ចេកទេស​នៃ​ការថែទាំ​យានយន្ត​ ​៣​.​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ​តាមរយៈ​ការ​ផ្ដល់​ចំ​នេះ​ដឹង​អំពី​សុវត្ថិភាព​នៃ​ការ​បើកបរ​ ​និង​ការអនុវត្ត​ការ​បើកបរ​ជាក់ស្ដែង​។​ ​

​ ​
​នៅក្នុង​នោះ​ផង​ដែរ​ ​ក្រុមហ៊ុន​ ​Ford​ ​និង​ក្រុម​ ​RMA​ ​Cambodia​ ​ព្រមទាំង​ ​RMA​ ​Group​ ​ទាំងមូល​ក៏បាន​អញ្ជើញ​អ្នកជំនាញ​ពី​ ​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​របស់​ ​RMA​ ​(​អ្នកបច្ចេកទេស​ ​និង​អ្នកជំនាញ​ក្នុង​ការ​បើក​បរ​ជាហ​ ​20​ ​ឆ្នាំ​)​ ​មក​ធ្វើ​បទ​បង្ហាញ​ ​និង​អនុវត្តន៍​ផ្ទាល់​សម្រាប់​អ្នកចូលរួម​សិក្ខាសាលា​នេះ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​វគ្គ​បណ្តុះបណ្តាល​អំពី​ទ្រឹស្ដី​ ​និង​ ​ការអនុវត្ត​ន៏​ជាក់ស្ដែង​ជាមួយ​រថយន្ត​ផង​ដែរ​។​


​ ​
​លោក​មី​លី​ ​ហ្គុ​ដមែន​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​រថយន្ត​ ​Ford​ ​នៃ​ក្រុមហ៊ុន​ ​RMA​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ប្រទេស​កម្ពុជា​ ​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គួរឲ្យ​កត់សម្គាល់​នេះ​ដោយសារ​អ្នកបើកបរ​មួយចំនួន​មិនទាន់​យល់​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​ ​និង​មិន​មាន​ជំនាញ​បើកបរ​ត្រឹមត្រូវ​ ​។​ ​ហេតុនេះ​ហើយ​ ​ចំណេះដឹង​អំពី​សុវត្ថិភាព​នៃ​ការ​បើកបរ​ ​និង​ច្បាប់​ចរាចរណ៍​គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​ ​ក្នុង​ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។​ ​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ខ្ញុំ​សង្ឃឹមថា​អតិថិជន​ ​Ford​ ​ក៏ដូចជា​សិក្ខាកាម​ដែល​ចូលរួម​វគ្គ​បណ្តុះ​បណ្តា​លនេ​ ​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ ​និង​ជំនាញ​បច្ចេកទេស​នៃ​ការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​ ​ព្រមទាំង​ការអនុវត្ត​ការ​បើកបរ​ជាក់ស្តែង​ពីសំណាក់​ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ ​Ford​ ​និង​ ​RMA​ ​Cambodia​ ​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​”​


​ ​
​ ​

Advertisement