ចេញ​ហើយ​…​!​ ​Galaxy​ ​ស៊េរី​ ​A51​ ​និង​ ​A71​ ​ដ៏​ទំនើប​អស្ចារ្យ​ជំនាន់​ថ្មី​របស់​ ​សាម​សុង​ ​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ទីក្រុង​ ​ចា​ហ្គា​តា​-​ប្រទេស​ឥណ្ឌូណេស៊ី​!​

​(​ភ្នំពេញ​)​ ​ថ្ងៃទី​ ​១៥​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​៖​ ​ក្នុង​ដើមឆ្នាំ​ ​2020​ ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​សាម​សុង​ ​ពិតជា​បាន​ផ្តល់​ជូន​នូវ​អ្វី​ដែល​ថ្មី​ ​ទំនើប​ ​និង​កាន់តែ​ធំអស្ចារ្យ​ដល់​អតិថិជន​របស់​ខ្លួន​ទូទាំង​ពិភពលោក​មែន​!​ ​ឆ្លងតាម​ការ​ដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ​១៤​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ចា​ហ្គា​តា​ប្រទេស​ឥណ្ឌូណេស៊ី​ ​ដែល​មានឈ្មោះ​ថា​ ​<​<​Galaxy​ ​A​ ​2020​ ​AWESOME​ ​LIVE​>​>​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​ចំនួន​ ​២​ ​ម៉ូ​ឌែល​ទៀត​ដែល​ស្ថិត​ក្នុង​ត្រកូល​ ​A​ ​ស៊េរី​!​



​ម៉ូ​ឌែល​ទាំង​ ​២​ ​ស៊េរី​ដែល​កំពុងតែ​ពញ្ញាក់​ ​និង​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​!​ ​ក្រោយពី​ការ​សម្ពោធ​ ​និង​ដាក់​ឱ្យ​អ្នកចូលរួម​កាន់​ប៉ះ​ផ្ទាល់​រួចមក​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​ទាំងពីរ​នេះ​គឺ​ពិតជា​មាន​រូបរាង​ស្រស់​ស្អាត​ខ្លាំង​ ​និង​ទាក់ទាញ​ជាទីបំផុត​ជាពិសេស​បាន​បំពាក់​នូវ​ ​លក្ខណៈ​ពិ​សេស​ៗ​ជាច្រើន​ទៀត​ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ខ្សែស្រឡាយ​ត្រកូល​ ​A​ ​កន្លងមក​!​ ​

​សូម​បញ្ជាក់​ថា​ក្នុង​ព្រឹត្តិ​ការណ៍​ដាក់​សម្ពោធ​ដ៏​អស្ចារ្យ​ ​និង​រំជើបរំជួល​ជាទីបំផុត​នេះ​ ​តារា​តំណាង​ផលិតផល​ ​សាម​សុង​ ​អន្តរជាតិ​ចំនួន​ ​៤​ ​រូប​ ​របស់​ក្រុម​ចម្រៀង​ ​BLACKPINK​ ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​កូរ៉េ​ក៏បាន​បង្ហាញខ្លួន​ ​និង​ផ្តល់​ជូន​នូវ​ភាព​រំភើប​សប្បាយរីករាយ​ក្នុង​ការ​ដាក់​សម្ពោធ​នោះ​ផង​ដែរ​។​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​បញ្ជាក់​ថា​ចំពោះ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដ៏​ទំនើប​អស្ចារ្យ​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​នេះ​គឺ​នឹង​ធ្វើការ​ដាក់​លក់​ជា​ផ្លូវការ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ពេល​ខាង​មុ​ខ​ឆាប់​ៗ​នេះ​។​ដូច្នេះ​សូម​អតិថិជន​ទាំងអស់​កុំ​ភ្លេច​រង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​ទាំងអស់គ្នា​ថា​តើ​វា​ពិតជា​មាន​អស្ចារ្យ​ ​និង​ឡូយ​ប៉ុណ្ណា​!​ ​ខ្ញុំ​ថា​ឡូយ​គឺ​ឡូយ​ហើយ​…​!​ ​ឃើញ​ហើយ​…​បើ​មិន​លង់​បាក់ចិត្ត​ទេ​ហ៊ាន​ភ្នាល់​ក៏បាន​ដែរ​!​



​ជាមួយនឹង​ព្រឹត្តិ​ការណ៍​កម្រិត​អន្តរជាតិ​នេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ក៏​មាន​ប្រតិភូ​ជាច្រើន​រូប​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​ដោយ​ក្នុង​នោះ​រួមមាន​ដូចជា​៖​ ​គណៈ​គ្រប់គ្រង​ផលិតផល​ផ្នែក​ទូរស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ប្រទេស​កម្ពុជា​ ​ក្រុម​រាំ​តំណាង​ផលិតផល​សាម​សុង​ ​OMG​ ​និង​ជាពិសេស​តារា​តំណាង​ផលិតផល​ក្រុមហ៊ុន​ ​សាម​សុង​ ​កម្ពុជា​ដ៏​ស្រស់​ស្អាត​គឺ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ផង​ដែរ​ ​។​ ​ដោយឡែក​ខាងក្រោម​នេះ​គឺជា​ទំហំ​ ​និង​លក្ខណៈ​ពិ​សេស​ៗ​ត្រួស​ៗ​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​Galaxy​ ​A51​ ​និង​ ​Galaxy​ ​A71​ ​ជំនាន់​ចុងក្រោយ​ប្រចាំឆ្នាំ២០២០នេះ​៖​

​*​ ​Samsung​ ​Galaxy​ ​A71​

​-​ ​អេក្រង់​៖​ ​6.7​”​ ​FHD​+​ ​Super​ ​AMOLED​,​ ​Infinity​-​O​ ​Display​
​-​ ​កាមេរ៉ា​ក្រោយ​៖​ ​4​ ​គ្រាប់​ ​(​64​ ​MP​,​ ​12​ ​MP​ ​Ultra​-​Wide​,​ ​5​ ​MP​ ​Macro​,​ ​5​ ​MP​)​
​-​ ​កាមេរ៉ា​មុខ​៖​ ​32​ ​MP​
​-​ ​រ៉េ​ម​៖​ ​6GB​ ​/​ ​8GB​
​-​ ​មេ​ម៉ូ​រី​៖​ ​128​ ​GB​ ​អាច​បន្ថែ​ក្រៅ​បាន​រហូតដល់​ ​512​ ​GB​
​-​ ​រន្ធ​ដា​ក់​ស៊ី​ម​៖​ ​ដាក់​ស៊ី​មកា​ត​បាន​ ​2​
​-​ ​ថាមពល​ថ្ម​៖​ ​4,500​ ​mAh​ ​(​25W​ ​Fast​ ​charging​)​ ​/​ ​C​-​Type​
​-​ ​បច្ចេកវិទ្យា​ដោះ​សោរ​៖​ ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​

​*​ ​Samsung​ ​Galaxy​ ​A51​

​-​ ​អេក្រង់​៖​ ​6.5​”​ ​FHD​+​ ​Super​ ​AMOLED​,​ ​Infinity​-​O​ ​Display​
​-​ ​កាមេរ៉ា​ក្រោយ​៖​ ​4​ ​គ្រាប់​ ​(​48​ ​MP​,​ ​12​ ​MP​ ​Ultra​-​Wide​,​ ​5​ ​MP​ ​Macro​,​ ​5​ ​MP​ ​Depth​)​
​-​ ​កាមេរ៉ា​មុខ​៖​ ​32​ ​MP​
​-​ ​រ៉េ​ម​៖​ ​6GB​ ​/​ ​8GB​
​-​ ​មេ​ម៉ូ​រី​៖​ ​128​ ​GB​ ​អាច​បន្ថែ​ក្រៅ​បាន​រហូតដល់​ ​512​ ​GB​
​-​ ​រន្ធ​ដា​ក់​ស៊ី​ម​៖​ ​ដាក់​ស៊ី​មកា​ត​បាន​ ​2​
​-​ ​ថាមពល​ថ្ម​៖​ ​4,000​ ​mAh​ ​(​15W​ ​Fast​ ​charging​)​ ​
​-​ ​បច្ចេកវិទ្យា​ដោះ​សោរ​៖​ ​ស្កេន​ក្រយៅដៃ​លើ​អេក្រង់​

​សូមជម្រាប​ដល់​អតិថិជន​ដែល​កំពុងតែ​ចង់បាន​ ​ចង់​ជាវ​ ​ចង់​ប៉ះ​ ​ចង់​ឃើញ​ផ្ទាល់​ទាំងអស់​ថា​ ​នេះ​គ្រាន់តែ​ជា​លក្ខណៈ​ពិសេស​មួយចំនួន​ប៉ុណ្ណោះ​…​យើង​នៅ​មាន​ចំណុច​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​ក្រុមហ៊ុន​ ​សាម​សុង​ ​នឹង​ធ្វើការ​ជម្រាប​ជូន​នៅពេល​ខាងមុខ​ដ៏​ឆាប់​នេះ​ជាមួយនឹង​តម្លៃ​ជាក់ស្តែង​នៅក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​!​ ​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មកកាន់​សាខា​ ​និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​ដោយ​ផ្ទាល់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​20​ ​3232​ ​!​

Advertisement