លោក Mourinho ថា ជម្លោះ​ជាមួយនឹង​លោក Conte បញ្ចប់​ហើយ មុន​ប៉ះគ្នា​រាត្រី​នេះ

លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Manchester United បាន​និយាយថា ពេលខ្លះ​ជម្លោះ​ដ៏​ជូរ​រវាង​រូបលោក​ផ្ទាល់ និង​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Antonio Conte បានបញ្ចប់​ហើយ នៅមុន​ពេល​ក្រុម​ទាំង២ជួបគ្នា​ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​នេះ។

គ្រូបង្វឹក​ទាំង២ បាន​ធ្លាក់​ចូលក្នុង​ជម្លោះ​ពាក្យសម្តី​ចាប់តាំងពី​រដូវ​កាល​ឆ្នាំ២០១៦-២០១៧ ដែល​នៅពេលនោះ​លោក Mourinho បាន​រិះគន់​លោក Conte សម្រាប់​ការអបអរ​យ៉ាងខ្លាំង​ក្លា ក្រោយពី​ក្រុម Chelsea ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-០ លើ​ក្រុម Man United ស្រប​ពេលដែល​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ចោទប្រកាន់​គូបដិបក្ខ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់លោក​បង្កើត​ការរំខាន​ដល់​ក្រុម Chelsea។

ជម្លោះ​នេះ បាន​បន្ត​ដល់​រដូវ​កាល​នេះ ខណៈដែល​លោក Mourinho បានចាត់ទុក​ឥរិយាបថ​របស់​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ សម្តែង​ដូចជា​តួ​ថ្លុក និង​បាន​និយាយ​ឌឺដង​ទាក់ទង​នឹង​ការចោទប្រកាន់​នៃ​ការកំណត់​លទ្ធផល​ទុកជាមុន​ប្រឆាំងនឹង​លោក Conte ដែល​ត្រូវបាន​គេ​ប្រកាសថា មិនមាន​កំហុស​អ្វី​ឡើយ​ក្នុងប្រទេស​អ៊ីតាលី។ ដោយឡែក លោក Conte បានចាត់ទុក​លោក Mourinho អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Chelsea ជា «បុរស​កូនក្មេង និង​ជា​បុរស​ក្លែងក្លាយ»។

លោក Mourinho បាន​ប្រាប់​សារព័ត៌មាន​ព័រ​ទុយ​ហ្គា​ល់ Record ថា៖ «វា​មិនមាន​បញ្ហា​អ្វី​ឡើយ។ គាត់​បាន​ដើរមក​ចាប់ដៃ​រលាក់ ហើយ​ខ្ញុំ​បាន​ចាប់ដៃ​រលាក់​វិញ។ យើង​មានការ​ធុញទ្រាន់។ ក្រោយពី​ការប្រកួត​នៅ​ទីក្រុង Manchester ខ្ញុំ​បាន​អញ្ជើញ​រូបគាត់​មកកាន់​ការិយាល័យ​របស់ខ្ញុំ។ យើង​បាន​ជជែក​គ្នា ហើយ​គ្មាន​អ្វីដែល​មិន​ត្រឹមត្រូវ​ឡើយ»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង១១:១៥នាទី​យប់៕

ប្រភពពី៖ Channel News Asia

Advertisement