ការ​ប្រកួត​សង​សឹក​រវាង Alvarez និងGolovkin នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា

ការ​ប្រកួត​សង​សឹក​រវាង​កីឡាករ Saul “Canelo” Alvarez និង Gennady Golovkin នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​15 ខែ​កញ្ញា ខាង​មុខនេះ​។

កាល​ពី​ដើម​ខែ​នេះ វា​ត្រូវ​បាន​​គេ​ចេញ​ផ្សាយ​ថា ខាងភាគី​កីឡាករ​ទាំង​2 មិន​ទាន់​យល់​​ព្រមនៅឡើយ​លើ​លក្ខខណ្ឌ​ផ្សេង​ៗ​ស​ម្រាប់​ការ​​ជួប​គ្នា​ជា​លើក​ទី​2 របស់​ពួក​គេ​​ដែល​ត្រូវ​រៀប​ចំ​​ឡើង​​វិញ​​នេះ ​ប៉ុន្តែ ​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រកួត Golden Boy Promotions បាន​​ប្រកាស​កាលពីថ្ងៃពុធ​ថា កីឡាករ​ប្រដាល់​ទាំង​2 នឹង​ត្រូវ​ជួប​គ្នា​ម្ដងទៀត ក្រោយពី​ការ​​ជួប​គ្នា​លើក​ទី​1 ​របស់​ពួក​គេកាលពី​​ជិត​ 1​ឆ្នាំមុន​។ កាល​ពីថ្ងៃ​ទី​16 ខែ​កញ្ញា ឆ្នាំ​2017 Golovkin និង Alvarez បាន​ជួប​គ្នា​ជា​លើក​ទី​1 ក្នុង​ការ​ប្រកួត​មួយ​ដែល​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ទាំងចម្រូង​ចម្រាស​។ លោកស្រី​​ចៅ​ក្រម Adalaide Byrd​ បាន​ផ្តល់ពិន្ទុ​ឈ្នះ 118-110 ទៅ​ឱ្យ Alvarez ដែល​បាន​ផ្តល់​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ជាច្រើន និង​​នាំ​ឱ្យ​មាន​​ការ​សុំ​ពេល​សម្រាកពី​ការ​កាត់​សេចក្តីនេះ​។

កីឡាករ​ទាំង​2 ត្រូវ​បាន​គ្រោង​ឱ្យជួប​ប្រកួត​សង​សឹក​គ្នានៅ​ថ្ងៃ​ទី​15 ខែឧសភា ប៉ុន្តែ គម្រោង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ពីព្រោះ Alvarez ត្រូវ​បាន​ពិនិត្យ​ឃើញ​មានលទ្ធផលវិជ្ជ​មាន​ទៅ​លើ​សារ​ធាតុហាម​ឃាត់​​ចំនួន​ 2​លើក​​។ Alvarez នឹង​វិល​​ពី​ការ​​​ជាប់​ពិន័យ​ព្យួរ​រយៈពេល​ 6​ខែ​របស់​គេ នៅ​ថ្ងៃ​ទី​17 ខែសីហា​។ កីឡាករ Golovkin បាន​ផ្តួល Vanes Martirosyan ដែល​ជា​គូ​ជំនួស នា​ថ្ងៃ​ទី​5 ខែ​ឧស​ភា នៅ​សង្វៀន T-Mobile Arena​៕

ប្រភព​ពី៖ ESPN

Advertisement