Koepka ឈ្នះ​ពាន US Open ជាលើក​ទី​2 ​ជាប់​ៗ​គ្នា

កីឡាករ​វាយកូន​គោល Brooks Koepka បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេក្នុង​រយៈ​ពេល​ 3ទស​វត្សរ៍ ក្នុ​ងការ​ក្លាយ​ជា​ម្ចាស់​ជើង​​ឯក US Open ជាលើក​ទី​2 ​​ជាប់​ៗ​​គ្នា​កាល​ពីថ្ងៃ​អាទិត្យ ក្រោយពី​រក​បាន​ 68​ពិន្ទុ​​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ នៅ​លើ​ទីលាន Shinnecock Hills ដើម្បី​ផ្តួល​កីឡាករ Tommy Fleetwood តាម​រយៈ​ការ​នាំមុខ​ 1​ឈើ​។

រយៈពេល​ 1​ឆ្នាំ ក្រោយ​ពី​រូប​គេ​បាន​ទទួល​ជ័យជម្នះ​នៅលើ​ទីលាន Erin Hills កីឡាករ Koepka បាន​គ្រប់គ្រង​លើ​អារម្មណ៍​របស់​គេ​ចាប់​តាំង​ពី​រន្ធ​ទី​9 ដើម្បី​ដណ្តើម​បាន​ជ័យជម្នះ​ជា​មួយ​នឹង​ពិន្ទុ​សរុប​ 282​។ កីឡាករ​វាយកូន​គោល​មាន​ចំណាត់​ថ្នាក់​លេខ​9 ​ក្នុង​ពិភព​លោក​រូបនេះ គឺ​ជាកីឡាករ​ដំបូង​គេ​ចាប់​តាំងពីលោក Curtis Strange ក្នុង​ឆ្នាំ​1988-1989 ក្នុង​ការ​ឈ្នះ​ពាន US Open ជាប់​ៗ​គ្នា​។ កីឡាករ​អង់គ្លេស Fleetwood ដែលមានចំណាត់ថ្នាក់​​លេខ​12 ​ក្នុងពិភព​លោក ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត US Open តាម​រយៈ​​ការរក​បាន​ 63ពិន្ទុ​ក្នុង​ជុំ​ចុងក្រោយ សម្រាប់​ការ​រក​បា​ន​ពិន្ទុ​សរុប​281​។

Fleetwood បាន​វាយ​កូន​គោល​យ៉ាងល្អ​ដើម្បី​ដាក់​សម្ពាធ​លើ​ជើង​ខ្លាំង​ជាច្រើន​ដូច​ជា Koepka, Dustin Johnson, Daniel Berger និង Tony Finau មុន​នឹង​ចាញ់​ទាំង​ប្រផិត​ប្រផើយ​។ Koepka បាន​ឱ្យ​ដឹង​ថា៖ «នៅពេលនេះ ខ្ញុំ​មិន​ដឹង​រក​ពាក្យ​អ្វី​មក​និយាយ​ឡើយ​។ យើង​​បាន​ដេញ​តាម​ពីក្រោយ​នៅ​សប្តាហ៍នេះ មុន​នឹង​វាយ​បក​វិញ​កាល​ពីថ្ងៃ​សុក្រ ហើយ​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​»​៕

ប្រភពពី៖ Sport.yahoo.com

Advertisement