ការចាប់អារម្មណ៍​នឹង​ធ្លា​ក់លើ Hazard ពេល​បែលហ្ស៊ិក ជួប បារាំង ថ្ងៃនេះ

ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល Eden Hazard នឹង​ក្លាយជា​កីឡាករ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត នៅពេលដែល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ទៅ​ជួប​ក្រុម​ប្រទេសជិតខាង​របស់ខ្លួន ក្នុងការ​ប្រកួត World Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​នេះ។

Hazard គឺជា​កីឡាករ​ក្រៅ​ស្រុក​ដ៏​មាន​ទេពកោសល្យ​បំផុត​ក្នុង​ប្រវត្តិ​យុវជន​របស់​បារាំង ក្នុង​រយៈពេល 1ទសវត្សរ៍​កន្លងមក​នេះ ប៉ុន្តែ​រូបគេ​អាច​នឹង​ក្លាយជា​កីឡាករ​ក្នុងការ​បញ្ចប់​ការ​ប្រជែង​របស់លោក Didier Deschamps សម្រាប់​ការ​ឈ្នះ​ពាន World Cup។

ជាមួយនឹង​ការ​មាន​ឈាមជ័រ​ពី​ឪពុកម្តាយ​ដែលជា​កីឡាករ​បាល់ទាត់ ក្នុង​ទីក្រុង Braine-le-Comte របស់​បែលហ្ស៊ិក​កេ​រិ៍្ត​ឈ្មោះ​របស់ Hazard បាន​សាយភាយ​ជុំវិញ​ព្រំដែន ហើយ​ការ​ល្បីល្បាញ​នោះ​នាំឱ្យ​រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប Lille ក្នុង​វ័យ​ត្រឹមតែ14ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​ភាពស្រពេចស្រពិលផ្សេងៗកំពុងតែ​កើត​និង​ចោទ​សួរថា តើ​រូបគេ​មានបំណង​ក្នុងការ​បង្កើត​ទេពកោសល្យ​របស់ខ្លួន និង​ធ្វើការ​ប្រជែង​ជាមួយនឹង​Cristiano Ronaldo និង Lionel Messi ក្នុងនាម​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​របស់​ពិភពលោក ឬ​យ៉ាងណា?។

នៅ​មុនពេល​យុទ្ធនាការ​នេះ​លោក Roberto Martinez គ្រូបង្វឹក​នៃ​ក្រុម​បែលហ្ស៊ិក​បានឱ្យដឹងថា៖ «ខ្ញុំ​គិតថា​Eden កំពុងតែ​ស្ថិតក្នុង​ពេលវេលា​ដ៏​អស្ចារ្យ​បំផុត​នៃ​អាជីព​របស់គេ។ បើ​និយាយ​ពី​អាយុ​របស់គេ​វិញ គេ​គឺជា​ប្រធាន​ក្រុម​ហើយ​បើ​និយាយ​ពី​ភាពជា​អ្នកដឹកនាំ រូបគេ​មិនដែល​បង្ហាញ​ពី​ការលំបាក​សម្រាប់​បាល់ទាត់​ឡើយ»។

សុច្ឆន្ទៈ និង​សមត្ថភាព​របស់ Hazard ក្នុងការ​គ្រប់គ្រង​បាល់​នៅពេល​ស្ថិតក្រោម​សម្ពាធ និង​ការបញ្ជូន​បាល់​ផុត​ជើង​ខ្សែការពារ​បានបង្ហាញ​ឱ្យឃើញ​រួចស្រេច​ទៅហើយ ខណៈដែល​បែលហ្ស៊ិក​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​ពួកគេ​ក្នុង World Cup តាមរយៈ​ការ​ផ្តួល​ក្រុម​ប្រេ​ស៊ី​ល ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង1 រំលងអធ្រាត្រ៕

ប្រភពពី៖ Channel News Asia

Advertisement