ក្រូ​អាស៊ី ហ្វឹកហាត់​ត្រៀម​ដើម្បី​ជួប​បារាំង ក្នុង World Cup វគ្គ​ផ្តាច់ព្រ័ត្រ

កីឡាករ​ដែល​កំពុងតែ​អស់កម្លាំង​របស់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី កំពុងតែ​ផ្តោតលើ​ការប្រកួត World Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង នៅ​ថ្ងៃអាទិត្យ​នេះ ខណៈដែល​ក្រុម​ជម្រើសជាតិ​អង់គ្លេស បានបង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​ការបាត់បង់​ឱកាស​ក្នុងការ​ប្ច​ប់​ការឈឺចាប់​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍។

ក្រុម​របស់​តារា​ឆ្នើម Luka Modric ត្រូវ​លេង​នៅ​នាទី​បន្ថែម១៥នាទី២ដង ក្នុងការ​ប្រកួត​ជា​លើក​ទីជាប់ៗគ​ញ​នា នៅ​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ បាន​ប្រើប្រាស់​ថាមពល​ជាច្រើន​ក្នុងការ​ផ្តួល​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុង​លទ្ធផល ២-១។

ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បច្ចុប្បន្ន បាន​លេង​ការប្រកួត​ស្មើនឹង១ប្រកួត​ពេញ​ច្រើនជាង​ក្រុម​ជម្រើសជាតិ​បារាំង​របស់លោក Didier Deschamps នៅ​មុនពេល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​រដ្ឋធានី​របស់​រុស្ស៊ី ប៉ុន្តែ ត្រូវតែ​ពង្រឹងកម្លាំង​របស់ខ្លួន​ដើម្បី​ដណ្តើមយក​ជ័យជម្នះ។

ក្រោយពី​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អង់គ្លេស របស់លោក Gareth Southgate ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​បំបែក​កំណត់ត្រា​របស់​វីរបុរស​របស់ខ្លួន​កាលពី​ឆ្នាំ១៩៩៨ ដែល​នៅពេលនោះ​ពួកគេ​បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងប្រទេស​បារាំង ក្នុងការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី១របស់​ពួកគេ ក្នុងនាម​ជា​ប្រទេស​ឯករាជ្យ។

ជ័យជម្នះ​នេះ បាន​បង្កើត​ឲ្យ​មាន​ការអបអរ​យ៉ាងខ្លាំង​ក្លា​ក្នុងប្រទេស​ក្រូ​អាស៊ី ខណៈដែល​អ្នកគាំទ្រ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដង​វិថី​នានា ដោយ​ច្រៀង ដុត​កាំជ្រួច និង​គ្រវីទង់ជាតិ​ចុះឡើង។ ជាមួយគ្នានេះ លោក Zlatko Dalic គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​បញ្ជាក់ថា៖ «ពួកគេ​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ»៕

ប្រភពពី៖ News Strait Times

Advertisement