Nadal ផ្តួល Tsitsipas ដើម្បី​ឈ្នះ​ពាន Toronto Masters

កីឡាករ​វាយ​កូន​បាល់ Rafael Nadal បាន​រារាំង​ការ​វាយ​សម្រុក​នៅ​ជិត​បញ្ចប់​ការប្រកួត​ពី​សំណាក់​កីឡាករ StefanosTsitsipas ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 6-2 និង7-6 (7/4) ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Toronto Masters កាលពី​ថ្ងៃអាទិត្យ។

ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​រយៈពេល1ម៉ោង និង45នាទី បាន​ជួយ​ឱ្យ​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ 32ឆ្នាំ​រូបនេះ ឈ្នះ​ពាន​ជា​លើក​ទី33 របស់គេ​ក្នុង​កម្រិត​កំពូល​របស់​កម្មវិធី Masters ខណៈដែល​រូបគេ​បានឈ្នះ​ពាន​អាជីព​ជា​លើក​ទី80 និង​បាន​កត់ត្រា​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជា​លើក​ទី40 របស់គេ​នៅ​រដូវ​កាល​នេះ។

ក្នុងអំឡុងពេល​នៃ​កម្មវិធី​ប្រគល់​ពាន អ្នកគាំទ្រ​សញ្ជាតិ​ក្រិ​ក​ជាច្រើន​នាក់​បាន​ស្រែកច្រៀង​ចម្រៀង​រីករាយ​ថ្ងៃកំណើត ដើម្បី​ផ្ញើ​ទៅដល់​វីរបុរស​ថ្មី​ក្នុង​កីឡា​វាយ​កូន​បាល់​របស់​ពួកគេ។ Nadalបានឱ្យដឹងថា៖ «ចូលរួម​រីករាយ​ថ្ងៃកំណើត​របស់ Stefanos។ អ្នក​ពិតជា​ធ្វើ​បានល្អ​ណាស់ អ្នកមាន​អនាគត​ដ៏​អស្ចារ្យ​មួយ។

វា​មាន​រយៈពេល​ជិត 10ឆ្នាំ​ហើយ ចាប់តាំងពី​ខ្ញុំ​បាន​លេង​ក្នុង​ទីក្រុង Toronto ជា​លើកចុងក្រោយ»។ Nadal បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​នឹក​អ្នក​ណាស់ ខ្ញុំ​នឹង​ព្យាយាម​មក​ទីនេះ​ឱ្យបាន​កាន់តែ​ញឹកញាប់​ឡើង។ ពាន​នេះ​ពិតជា​មានន័យ​ណាស់»។

Tsitsipas បាន​រង​បរាជ័យ​នៅ​ចំ​ថ្ងៃ​ខួបកំណើត​គម្រប់​វ័យ 20ឆ្នាំ​របស់គេ នៅ​សប្តាហ៍​ចុងក្រោយ​នៃ​ការបញ្ចប់​ការប្រកួត​កីឡា​វាយ​កូន​បាល់​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​របស់គេ ខណៈដែល​រូបគេ​បាន​ផ្តួល​គូប្រជែងខ្លាំងជាប់ៗគ្នា ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ៕

ប្រភពពី៖ Channel News Asia

Advertisement