Ronaldo ស្រក់​ទឹក​ភ្នែក ក្រោយ​រង​ពិន័យ​កាតក្រហម ខណៈ Man City ចាញ់ Lyon

Juventus' Portuguese forward Cristiano Ronaldo (L) cries next to Juventus' Italian midfielder Federico Bernardeschi after receiving a red card during the UEFA Champions League group H football match between Valencia CF and Juventus FC at the Mestalla stadium in Valencia on September 19, 2018. (Photo by JOSE JORDAN / AFP) (Photo credit should read JOSE JORDAN/AFP/Getty Images)

ខ្សែ​​ប្រយុទ្ធ Cristiano Ronaldo នឹង​ត្រូវ​អវត្តមាន​​សម្រាប់​ការ​វិល​ត្រឡប់​ទៅកាន់កីឡដ្ឋាន Old Trafford ក្រោយពី​បាន​រង​ពិន័យ​កាត​ក្រហម​ជាលើក​ទី​1​ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League មុន​​នឹងក្រុម​ Juventus របស់​គេ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ នៅ​លើ​ទឹកដីក្រុម Valencia កាលពីថ្ងៃពុធ​។ ខ្សែ​ប្រយុទ្ធ​របស់​ Juventus រូបនេះ បាន​​ដើរ​ចេញពី​ទីលាន​ទាំង​ទឹក​ភ្នែក ក្រោយ​ពី​បាន​រង​ពិន័យ​កាតក្រហម​សម្រាប់​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​​គ្មាន​បាល់​ជា​មួយ​នឹង​ខ្សែ​ការ​ពារ Jeison Murillo របស់ Valencia​។

Ronaldo នឹង​អវត្តមាន​​សម្រាប់​ការ​ប្រកួត​ជា​មួយក្រុម Young Boys នា​ថ្ងៃ​ទី​2​ ខែតុលា ប៉ុន្តែ ​កំពុង​តែ​ប្រឈមមុខ​នឹង​ការ​អវត្តមាន​ដល់​ទៅ​ 3​ប្រកួត​នៃ​យុទ្ធនាការនៅ​ឆ្នាំ​នេះ​។ នោះ​មានន័យ​ថា ខ្សែ​ប្រយុទ្ធ​អន្តរ​​ជាតិព័រ​ទុយ​ហ្គាល់​​​វ័យ​ 33​ឆ្នាំ​រូបនេះ នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​នាកីឡដ្ឋាន Old Trafford នៅ​ថ្ងៃ​ទី​23 ខែតុលា និង​ការ​ប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង Turin នា​ថ្ងៃ​ទី​7 ខែវិច្ឆិកា​។ Ronaldo ក៏​​អាច​​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ផ្តល់​ការ​ពិន័យ​កាតក្រហម​ភ្លាម​ៗ​​​នេះផងដែរ ដែល​រូប​គេ​ទទួល​បាននៅនាទីទី​29 នា​កីឡដ្ឋាន Mestalla​។ រូប​គេ​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង Murillo មុន​នឹង​ខ្សែ​​ការ​ពារ​របស់ Valencia រូបនេះ ដួល​ទៅលើ​ទីលាន ហើយ​ Ronaldo ហាក់​បានចាប់​បោច​សក់​របស់​គេឱ្យងើប​ឡើង​។

ខណៈ​ដែលការ​រិះ​គន់​ចំពោះ​ការ​ខ្វះនូវ​បច្ចេក​វិទ្យា​វី​ដេ​អូ​ក្នុង​យុទ្ធនាការ​នា​នា​របស់ UEFA លោក Massimiliano Allegri គ្រូបង្វឹក​របស់​ក្រុម Juventus បាន​ឱ្យ​ដឹង​ថា៖ «រឿង​តែ​មួយ​ដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ថា វី​ដេ​អូ​ជំនួយ​ការ​អា​ជ្ញា​កណ្តាល អាច​ជួយ​ដល់​អាជ្ញា​កណ្តាល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​»​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម​ខ្លាំង​ប្រចាំ​យុទ្ធ​នាការ Manchester City បាន​ចាញ់​ក្រោមស្នា​ដៃក្រុម Lyon នៅលើ​ទឹកដីខ្លួន​ឯង​ដ៏មិន​នឹក​ស្មាន​ដល់ ​ក្នុង​លទ្ធផល 2-1 កាល​ពី​ថ្ងៃពុធ​៕

ប្រភព​ពី៖ The Sun

Advertisement