Man Utd ផ្តួល Juventus ខណៈ Man City និង Real ឈ្នះ​​កក់ក្តៅ​ដូចគ្នា

ក្រុម Manchester United បាន​បំពេញការ​វាយ​បក​ដ៏មិននឹកស្មានដល់ ដើម្បី​ផ្តួលក្រុម Juventus 2-1 កាលពីថ្ងៃពុធ ដើម្បី​បង្កើត​ឱ្យ​មាន​​ចំណុចផ្លាស់​ប្តូរ​មួយ​ក្នុង​យុទ្ធ​នាការ Champions League របស់​ពួកគេ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី​3​គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុម Manchester City ខិត​កាន់​តែ​កៀក​ក្នុ​ងការ​ឈាន​ទៅ​វគ្គ​16​ក្រុម​ចុងក្រោយ​។

ក្រុម Man City របស់​លោក Pep Guardiola បាន​លត់​​ក្រុម Shakhtar Donetsk យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល 6-0 នៅ​រាត្រី​មួយ​ដែលក្រុម Real Madrid ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ា​ងកក់​ក្តៅ​ផងដែរ ស្រ​បពេល​ក្រុម Bayern Munich ខិត​កាន់​តែកៀក​ក្នុង​ការ​ទៅ​វគ្គ​16ក្រុម​ចុងក្រោយ​។ Juventus ហាក់​ស្ទើរ​តែ​បាន​កក់​កៅ​អី​របស់​ខ្លួន​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៅ​ហើយ ក្រោយពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ជួយ​ឱ្យ​ពួក​គេ​មានគ្រាប់​បាល់​នាំមុខ​មុន ក្នុង​ទីក្រុង Turin តាមរយៈការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​នៅ​​នាទី ទី​65។ ក្រុមម្ចាស់​ផ្ទះ​​បាន​ស៊ុត​បាល់​ប៉ះ​ទៅនឹងរបារ​ទី​2លើក នៅ​មុន​ពេល​​រក​​បានគ្រាប់​បាល់​នាំមុខ​នោះ និង​គួរ​តែ​​អាច​រក​បាន​គ្រាប់​បាល់​បន្ថែម​ទៀត នៅមុន​ពេល​​ខ្សែ​បម្រើ Juan Mata បាន​រក​គ្រាប់​បាល់​តាម​ស្មើ​តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ​ Free-kick នៅនាទី ទិ​86​។

ការ​​​ប្រែ​ប្រួល​ត្រូវ​បាន​បំពេញ​ទាំងស្រុង នៅនាទី ទី​90​ នៅពេល​ដែល​ខ្សែ​ការ​ពារ Leonardo Bonucci បាន​ធ្វើ​ឱ្យ​បាល់​ចូល​ទីខ្លួន​ឯង ហើយ​លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បាន​សម្តែង​ការ​រីក​រាយ​របស់​លោក​តាម​រយៈការ​ដើរ​ចូល​ទៅ​កាន់​ទីលាន​ប្រកួត ពេល​​បញ្ចប់​ការប្រកួត ដោយ​ការ​យក​ដៃ​របស់​លោក​ដាក់​ពីក្រោយ​ត្រចៀក​ម្ខាង​សំដៅ​ទៅ​អ្នក​គាំទ្រ​​ម្ចាស់ផ្ទះ​។ អតីត​គ្រូបង្វឹក​របស់ Inter រូបនេះ បាននិយាយ​ថា វា​ជាការ​​ឆ្លើយ​ទៅនឹង​ការ​មើល​ងាយ​របស់​អ្ន​ក​គាំទ្រ Juventus ហើយ​បច្ចុប្បន្ន Man United ដេញ​តាម​ពីក្រោយ​ក្រុម​អ៊ី​តាលីមួយនេះ ចំនួន​2ពិន្ទុ​ក្នុង​ពូល H​៕

ប្រភព​ពី៖ Channel News Asia

Advertisement