Mayweather លុប​ចោល​ការ​ប្រកួត​ជា​មួយ​​កីឡាករ​ប្រដាល់​សេរី​​​ជប៉ុន Nasukawa

កីឡាករ​ប្រដាល់​ស​កល Floyd Mayweather បាន​បញ្ជាក់ថា​រូប​គេមិន​បាន​យល់​ព្រម​ដើម្បី​ប្រកួត​ជាមួយ​នឹង Tenshin Nasukawa ឡើយ និង «មិនធ្លាប់​បាន​ឮ» ​កីឡាករ​​ប្រដាល់​សេរី​របស់​ជប៉ុន​រូបនេះ​ឡើយ រហូត​ដល់​សប្តាហ៍នេះ​។

អតីត​ម្ចាស់​​ខ្សែក្រវាត់​ពិភព​លោក​៥​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​​រូបនេះ ត្រូវ​បាន​ព័ត៌​មាន​ជាច្រើន​ចេញ​ផ្សាយ​ថា បានយល់​ព្រម​ប្រកួត​ជា​មួយ​នឹង​កីឡាករ Nasukawa ក្នុង​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​​ទី​31 ខែធ្នូ​។ Mayweather វ័យ​41​ឆ្នាំ​ បាន​បញ្ជាក់​ថា រូប​គេ​ត្រូវ​បាន​ឱ្យស្នើ​ឱ្យធ្វើ​ការ​ប្រកួត​ដោយ​គ្មាន​ការផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​មួយ សម្រាប់ «អ្នក​ទស្សនា​​ដែលមាន​ទ្រព្យ​ធន់​»​។ Mayweather បាន​បញ្ជាក់​ថា៖ «នៅពេល​ដែល​ខ្ញុំ​បាន​​ទៅ​ដល់​ស​ន្និ​សី​ទសារ​ព័ត៌​មាន​ ក្រុម​របស់​ខ្ញុំ និង​​ខ្ញុំ​ផ្ទាល់​ពិត​ជា​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ស្រឡាំង​កាំង​ទាំងស្រុង​។ យើង​គួរ​តែ​​បញ្ឈប់​​សន្និ​សីទ​នោះ​ភ្លាម​ៗ​»​។ កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​អាច​​ធា​នា​ដល់​អ្នក​ថា ខ្ញុំ​ពិត​ជា​មិន​អ្វី​ទាំង​អស់​ចំពោះ​ការ​រៀប​ចំ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​យល់​ព្រម​ទាំង​សង​ខាង ឬ​​យល់​ព្រម​គ្នា​។ ខ្ញុំ​បាន​ស្ទាក់​ស្ទើរ​​ក្នុង​ការ​​បង្កើត​ឱ្យមានការ​រំខាន​ដ៏ធំ​មួយ​ដោយ​​​ប្រឆាំង​នឹង​អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង និង​សម្រាប់​​អ្វី​ដែលខ្ញុំ​ពិត​ជា​សោក​ស្តាយ​»​។

កីឡាករ​​ប្រដាល់​អាមេរិក​មិនស្គាល់​ចាញ់​រូបនេះ បាន​ធ្វើ​ឱ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​​កើន​ដល់​50លើក កាលពី​ខែ​សីហា ឆ្នាំ​2017 ក្រោយពី​បាន​យកឈ្នះ​លើ​កីឡាករ​យុទ្ធ​គុន​ចម្រុះ​របស់ UFC គឺ Conor McGregor ក្នុង​ការ​ប្រកួតមួយ​ដែល​ធ្វើ​ឱ្យ​រូប​គេ​ទទួល​បាន​ចំណូល​300​លាន​ដុល្លារ​អាមេរិក​៕

ប្រភព​ពី៖ BBC

Advertisement