ម៉ាឡេស៊ីវាយបក​ដើម្បី​តាម​ស្មើ​វៀតណាម ក្នុង Suzuki Cup វគ្គ​ផ្តាច់ព្រ័ត្រ ជើង​ទី1

ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ីបាន​វាយបក​បន្ទាប់ពី​ការ​ដេញតាម​ពីក្រោយ​ក្រុម​ជម្រើសជាតិ​វៀតណាម 2គ្រាប់ ដើម្បី​ទទួលបាន​លទ្ធផល​ស្មើ2-2 នៅក្នុង​ការប្រកួត​ជើង​ទី1 នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​អង្គារ។

 ទោះបីជា​យ៉ាងណា ក្រុម​ជម្រើសជាតិ​វៀតណាម នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ទីក្រុង​ហាណូយ ក្នុងនាម​ជា​ក្រុម​មាន​ក្តីសង្ឃឹម​ច្រើន​ក្នុងការ​ឈ្នះ​ពាន ក្រោយពី​រកបាន​គ្រាប់​បាល់​ក្រៅ​ដី 2គ្រាប់ ខណៈដែល​ក្រុម​ជម្រើសជាតិ​ទាំង2 នឹងត្រូវ​ប្រកួត​គ្នា​ដើម្បី​ឈ្នះ​ពាន​ប្រចាំ​តំបន់​មួយ​នេះ​ជា​លើក​ទី2 ។

ក្រោយពី​បានចាប់ផ្តើម​យ៉ាងរឹងមាំ​ពី​សំណាក់​ក្រុម​ម្ចាស់ផ្ទះ ក្រុម​ជម្រើសជាតិ​វៀតណាម បា​នរក​គ្រាប់​បាល់​នាំមុខ 2គ្រាប់​យ៉ាង​ឆាប់រហ័ស​នៅត្រឹម​នាទី​ទី25 ។

កីឡាករ Phan Van Duc បាន​ទម្លុះ​តំបន់​ការពារ​របស់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នៅពេលដែល​រូបគេ​បានទទួល​បាល់​ពី​ការបញ្ជូន​របស់ Doan Van Hau និង​បាន​បញ្ជូនទៅឱ្យ​កីឡាករ Nguyen Huy Hung ដែល​ការ​ស៊ុត​បាល់​របស់គេ បាន​ផ្លាត​ចូល​ទី​របស់​អ្នកចាំទី FarizalMarlias តែម្តង។

កីឡាករ Pham DucHuy បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​នាំមុខ 2-០ ភ្លាមៗបន្ទាប់ពីនោះ នៅពេលដែល​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​របស់គេ បាន​រត់​ចូល​ទី​របស់ Farizal យ៉ាង​ល្អ។

ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​វាយបក​វិញ​ក្នុង​ការប្រកួត​នៅ​នាទី​ទី9 នៅ​មុនពេល​សម្រាក​តង់​ទី1 នៅពេលដែល ShahrulSaad បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី ក្រោយពី​ការ​ស៊ុត​បាល់ Free-kick របស់ SaymerKutty។ ម៉ាឡេស៊ី បាន​តាម​ស្មើ​វិញ​នៅ​នាទី​ទី60 ខណៈដែល Safawi Rashid បាន​ស៊ុត​បាល់​ពិន័យ Free-kick ចូល​ទី​យ៉ាង​ល្អ៕

ប្រភពពី៖ Reuters

Advertisement