លោក Klopp កើត​សរសើរ Man Utd មុនពេល​ជួប​ជាមួយ Liverpool ថ្ងៃអាទិត្យ​នេះ

លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​និយាយថា ក្រុម Manchester United មាន «គុណភាព​ដ៏​មិនគួរ​ឲ្យ​ជឿ» បើទោះបី​ពួកគេ​ជួប​ភាព​ត្រដាបត្រដួស​នៅ​រដូវ​កាល​នេះ​ក៏ដោយ និង​បាន​កាត​បន្ថយ​ការ​ខ្វល់ខ្វាយផ្សេងៗទៅលើ​បញ្ហា​របួស​កីឡាករ​នៃ​ក្រុម​របស់លោក នៅ​មុនពេល​ការប្រកួត​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃអាទិត្យ​នេះ។

Liverpool កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ១នៅលើ​តារាង​ក្របខ័ណ្ឌ Premier League មុននឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ដោយមាន១៦ពិន្ទុ​នាំមុខ​លើ​ក្រុម​របស់លោក Jose Mourinho ប៉ុន្តែ លោក Klopp មិនបាន​ចាត់ទុកថា ជា​ចំណុច​ដ៏​មានប្រៀប​ឡើយ។

គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា៖ «ខ្ញុំ​មិន​ធ្លាប់បាន​ចាប់អារម្មណ៍​ទៅលើ​ចំណុចផ្សេងៗរបស់ Manchester United ហើយ​នៅថ្ងៃនេះ ខ្ញុំ​ក៏​មិនបាន​ចាប់អារម្មណ៍​ដូចគ្នា។ ខ្ញុំ​ដឹង​ពី​ការរិះគន់ និង​ចំណុច​ផ្សេងទៀត ប៉ុន្តែ នៅពេលដែល​យើង​វិភាគ​ពី​ពួកគេ និង​បិទ​សំឡេង វា​នូវ​គុណភាព​ជាច្រើន​ក្នុង​ក្រុម»។

លោក Mourinho បាន​បន្ថែមទៀតថា៖ «មាន​ល្បឿន បច្ចេកទេស ភាពខ្លាំង​ផ្នែក​រាងកាយ និង​គ្រប់​ចំណុច​ទាំងអស់។ ពួកគេ​នៅតែមាន David de Gea ជា​អ្នកចាំទី ដែលជា​អ្នកចាំទី​ដ៏​ឆ្នើម។ ពួកគេ​មាន​ខ្សែប្រយុទ្ធ​ដែល​អាច​ផ្លាស់ប្តូរ​គ្នា​បាន​ដូចជា (Marcus) Rashford, (Romelu) Lukaku, (Jesse) Lingard, (Anthony) Martial ដែលមាន​ភាព​មុត​ស្រួច​ដ៏​អស្ចារ្យ»។

លោក Mourinho កំពុងតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ក្នុងការ​ទាញយក​ភាពខ្លាំង​បំផុត​របស់​ខ្សែបម្រើ Paul Pogba ដែល​មិន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​សោះ​ក្នុង​ការប្រកួត២លើកចុងក្រោយ​នៃ​ក្របខ័ណ្ឌ Premier League។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង១១យប់៕

ប្រភពព័ត៌មាន៖ Channel News Asia

Advertisement