គ្រូបង្វឹក​ក្រុម​អ៊េ​មី​រ៉ា​ត​អារ៉ាប់ សម្លឹង​រក​ការ​ឈ្នះ​ពាន Asian Cup ជា​លើក​ទី2

ខណៈដែល​ចាត់ទុក​ខ្លួនឯង ជាម​នុស្ស «មានការ​នឹករឭក​យ៉ាងខ្លាំង​ទៅលើ​រឿង​អតីត» លោក Alberto Zaccheroni គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊េ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍ World Cup មួយ​នេះ អាច​ត្រឹមតែ​ផ្តល់​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​តិចតួច​ប៉ុណ្ណោះ​នៅ​ខែ​នេះ។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ដែល​កាលពីមុន​បាន​ដឹក​នាំឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ឈ្នះ​ពាន Asian Cup បាន​បញ្ជាក់ថា ក្រុម​របស់លោក​នឹង​បើក​ការ​វាយ​សម្រុក​ទៅលើ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ក្នុងការ​ប្រកួត​បើកឆាក​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ទីក្រុង​អា​ប៊ី​ដា​ប៊ី បើទោះបី​ជួប​ការខកចិត្ត​ចំពោះ​ការ​អវត្តមាន​របស់​តារា​ឆ្នើម Omar Abdulrahman ដោយសារតែ​បញ្ហា​របួស​ក៏ដោយ។

លោក Zaccheroni បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​បាន​ស្ថិតក្នុង​ការងារ​នេះ​សម្រាប់​រយៈពេល​តិចជាង 1ឆ្នាំ ហើយ​គោលបំណង​គឺ​ការសម្រេច​សមិទ្ធផល​បានឱ្យ​ល្អ​បំផុត​តាម​ដែល​អាច​ក្នុង Asian Cup»។

លោក​បាន​ប្រាប់​បន្តថា៖ «យើង​មាន​បញ្ហា​របួស​កីឡាករ ប៉ុន្តែ នោះ​គួរតែ​មិនមែនជា​ឧ​ប​ស័គ្គ​មួយ​ឡើយ។ ការត្រៀមខ្លួន​របស់​យើង​ស្ថិតក្នុង​កម្រិត​ល្អ ហើយ​យើង​ត្រៀមខ្លួន​រួច​ជាល់​ក្នុងការ​ចាប់ផ្តើម​ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​បំផុត​តាម​ដែល​អាច​នៅ​ថ្ងៃស្អែក​នេះ»។

លោក Zaccheroni បាន​បង្កើត​កំណត់ត្រា​មួយ​ក្នុង​យុទ្ធនាការ Asian Cup តាមរយ់​ការដឹកនាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ឈ្នះ​ពាន​ប្រចាំ​ទ្វីប​មួយ​នេះ ក្នុង​ឆ្នាំ2011។

លោកគ្រូ​បង្វឹក​វ័យ65ឆ្នាំ​រូបនេះ ដែល​ក៏បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ជាមួយនឹង​ក្រុម AC Milan ដែរនោះ បាន​និយាយ​ទាំង​ញញឹម​ថា៖ «ការ​ឈ្នះ​ពាន​បាន​កើតឡើង​កាលពី8ឆ្នាំមុន ហើយ​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា មាន​វ័យចាស់។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា អ្នកនឹង​ឃើញ​ភស្តុតាង​បន្ថែមទៀត​ក្នុង​ពាន Asian Cup នេះ»៕

ប្រភពពី៖ Channel News Asia

Advertisement